ព័ត៌មាន
អាជ្ញាធរមូលដ្ឋាន និងនគរបាល អះអាងថា មិនមានទឹកដី និងបង្គោលព្រំដែនបានបាត់បង់នោះទេ
អាជ្ញាធរមូលដ្ឋាន និងនគរបាលការពារព្រំដែន នៅខេត្តរតនគិរីដែលជាប់នឹងប្រទេសវៀតណាម អះអាងថា មិនមានទឹកដី និងបង្គោលព្រំដែនណាមួយរបស់កម្ពុជាបានបាត់បង់ដូចការចោទប្រកាន់ បំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ។
ស្របពេលក្រសួង-ស្ថាប័ន មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដើម្បីឆ្លុះបញ្ចាំងដល់អត្ថប្រយោជន៍លើពាណិជ្ជ និងការអភិវឌ្ឍ ដែលផ្ទុយពីក្រុមមួយក្តាប់តូចចោទថាបាត់បង់ទឹកដីប្រទេសកម្ពុជាតាមរយៈខេត្តទាំង៤ ដែលត្រូវដាក់បញ្ជូនក្នុងគម្រោងនេះ។ បើតាមការឱ្យដឹងពីលោក ជាម សុខា អភិបាលរងស្រុកអណ្តូងមាស ខេត្តរតនគិរី បានបដិសេធចំពោះការចោទប្រកាន់ថា ដីក្នុងស្រុកអណ្តូងមាសបានបាត់ទឹកដី ឬជនបរទេសមកកាន់កាប់តាមបន្ទាត់ព្រំដែនកម្ពុជា។
លោកបញ្ជាក់ថា ក្នុងនាមអាជ្ញាធរមូលដ្ឋាននៅជាប់នឹងបន្ទាត់ព្រំដែន គឺមិនមានជនជាតិវៀតណាមណាមួយមកកាន់កាប់ទឹកដីកម្ពុជានោះទេ។ ផ្ទុយទៅវិញ ក្នុងនាមអាជ្ញាធរសូមស្វាគមន៍ដល់ប្រជាពលរដ្ឋដែលចង់ការពិតអាចអញ្ជើញទៅពិនិត្យ ដើម្បីស្វែងយល់ការពិតបានគ្រប់ពេលវេលា។
ជាមួយគ្នា លោកអនុសេនីយទោ តឿង ភុក នាយរងប៉ុស្ត៍នគរបាលការពារព្រំដែនគោកលេខ៣០១ (តាង៉ា) អះអាងថា ក្នុងនាមនគរបាលដែលបានបំពេញភារកិច្ចរយៈពេល១០ឆ្នាំនៅចំណុចព្រំដែនជាប់ប្រទេសវៀតណាម ស្ថិតក្នុងភូមិង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស គឺមិនមានបង្គោលព្រំដែនណាមួយបានប្រែប្រួលខុសពីសភាពដើម ឬឆ្លងដែនខុសច្បាប់នោះទេ ដោយសារកងកម្លាំងធ្វើការយាមល្បាតជារៀងរាល់ថ្ងៃ។
សូមជម្រាបថា ខេត្តរតនគិរីមានចំងាយជិត៦០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តរតនគិរីមានព្រំដែនជាប់នឹងប្រទេសវៀតណាមប្រមាណ២០០គីឡូម៉ែត្រ និងប្រទេសឡាវជាង១០០គីឡូម៉ែត្រ ព្រមទាំងមានកងទ័ព និងនគរបាលការពារព្រំដែនបានបន្តឈរជើងតាមបន្ទាត់ព្រំដែនទាំងនោះ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបទល្មើសខុសច្បាប់នានា៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN