ព័ត៌មាន
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី អំពាវនាវ ៧ចំណុច ស្ដីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បានជួបប្រជុំគ្នា នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០, ដោយសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង នៅចំពោះមុខការគំរាមកំហែងដែលកាន់តែមានសន្ទុះកើនឡើងមកលើបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ជាច្រើននៃពិភពលោក ជាពិសេសការបំផ្លិច បំផ្លាញ ការជួញដូរខុសច្បាប់ ផលវិបាកនៃជម្លោះប្រដាប់អាវុធ និងគ្រោះមហន្តរាយ ព្រមទាំងផល ប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នគរូបនីយកម្មដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ និងកត្តាផ្សេងៗទៀត ដែលអាចប៉ះពាល់ដល់ការអភិរក្ស ការលើកតម្លៃ និងការផ្ទេរបេតិកភណ្ឌទៅកាន់ជន ជំនាន់ក្រោយ;
ដោយចូលរួមព្រួយបារម្ភ ចំពោះការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដែលបានធ្វើឱ្យ វិស័យវប្បធម៌ប្រែប្រួលបែបអវិជ្ជមានយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ហានិភ័យក្នុងន័យធ្វើឱ្យវប្បធម៌ និងភាសា បាត់បង់នូវភាពចំរុះរបស់ខ្លួន, ដោយអាចបង្កឱ្យមាន
ដោយបញ្ជាក់សារជាថ្មី អំពីតួនាទីដ៏សំខាន់របស់អង្គការយូណេស្កូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ វប្បធម៌អន្តរជាតិ ជាពិសេសតាមរយៈការចែករំលែកចំណេះដឹង ការពង្រឹងសមត្ថភាពជាតិ និងការ ប្រមូលផ្តុំជំនាញវិជ្ជាជីវៈ ដើម្បីបម្រើដល់ការការពារ និងការលើកតម្លៃបេតិកភណ្ឌ។
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងសូមអំពាវនាវ៖
១). ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារ អភិរក្ស ជួសជុលនិង ស្តារបេតិកភណ្ឌវប្បធម៌ឡើងវិញ;
២). ឱ្យមានការគាំទ្រដល់គ្រប់បណ្តារដ្ឋដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដែលគំរាមកំហែង ដល់បេតិកភណ្ឌវប្បធម៌របស់ខ្លួន;
៣). ឱ្យមានការលើកកម្ពស់ការផ្ទេរចំណេះដឹង ប្រពៃណី និងបេតិកភណ្ឌអរូបីទៅកាន់យុវជន ជំនាន់ក្រោយ ដោយលើកទឹកចិត្តឱ្យយុវជនក្លាយជាតួអង្គដែលចូលរួមយ៉ាងសកម្មក្នុងការ អភិរក្សបេតិកភណ្ឌទាំងនេះ;
៤). ឱ្យមានការលើកទឹកចិត្តដល់ការដោះដូរទៅវិញទៅមកនូវជំនាញ នូវការបណ្តុះបណ្តាល និង កិច្ចសហប្រតិបត្តិការក្នុងការធ្វើឌីជីថលភាវូបនីយកម្មនៃបេតិកភណ្ឌ និងក្នុងការប្រើប្រាស់ បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវប្បធម៌ ដើម្បីធ្វើឱ្យកាន់តែ ប្រសើរឡើងនូវការចងក្រងឯកសារ ការអភិរក្សនិងលើកតម្លៃបេតិកភណ្ឌ ដោយគោរព ភាពចំរុះវប្បធម៌និងកម្មសិទ្ធិបញ្ញា;
៥). ឱ្យមានការលើកកម្ពស់ឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត ជាអាទិ៍តាមរយៈការ គាំទ្រសហគ្រាសទើបបង្កើតថ្មី ប្រកបដោយនវានុវត្តន៍ក្នុងវិស័យវប្បធម៌និងសេដ្ឋកិច្ចច្នៃប្រឌិ ត ឱ្យទៅជាមធ្យោបាយជំរុញកិច្ចសន្ទនា ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្សារភ្ជាប់ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន;
៦). ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងការជួញដូរ ខុសច្បាប់នូវសម្បត្តិវប្បធម៌ រួមទាំងវត្ថុបុរាណ ព្រមទាំងដើម្បីជំរុញការបញ្ជូនត្រឡប់ ឬការ ប្រគល់ជូនប្រទេសដើមវិញ ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិនានាដែល អាចអនុវត្តបាន ជាអាទិ៍តាមរយៈកិច្ចសន្ទនា និងកិច្ចព្រមព្រៀងរវាងរដ្ឋពាក់ព័ន្ធ។
៧). ឱ្យមានការពង្រឹងសមត្ថភាពជាតិក្នុងការបង្ការ ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតប ចំពោះការគំរាមកំហែងដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ ជាអាទិ៍ក្នុងអំឡុងពេលមាន វិបត្តិ គ្រោះមហន្តរាយ ឬជម្លោះ។
ជាចុងក្រោយ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង សូមបញ្ជាក់ជាថ្មីថា ការការពារនិងការលើកតម្លៃបេតិកភណ្ឌវប្បធម៌ ការលើកកម្ពស់ភាពចម្រុះផ្នែកវប្បធម៌និងភាសា កិច្ចសន្ទនារវាងប្រជាជននិងប្រជាជន ព្រមទាំង ការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញអង្គការ សហប្រជាជាតិ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់សន្តិភាព សម្រាប់ការយោគយល់គ្នាទៅវិញ ទៅមក សម្រាប់ស្ថិរភាពនិងវិបុលភាពសង្គម ព្រមទាំងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី និងនៅទូទាំងពិភពលោក៕





-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
កីឡា7 days agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា7 days agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់