ព័ត៌មាន
សម្ដេចធិបតី៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានប្រព្រឹត្តិទៅរលូន និងសម្រេចបានលទ្ធផលដោយជោគជ័យយ៉ាងត្រចះត្រចង់
សម្ដេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ “រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង” និងកិច្ចប្រជុំពាក់ព័ន្ធ រួមនឹងព្រឹត្តិការណ៍អមផ្សេងៗ បានប្រព្រឹត្តិទៅរលូន និងសម្រេចបានលទ្ធផលដោយជោគជ័យយ៉ាងត្រចះត្រចង់។
តាមរយៈ បណ្ដាញសង្គមផ្លូវការ នៅរាត្រី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងរូបសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណដល់គណ:កម្មការរៀបចំកិច្ចប្រជុំ, ក្រុមការងារដែលពាក់ព័ន្ធទាំងអស់ រួមទាំងសិល្ប:ករសិល្ប:ការីនី ក៏ដូចជាយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមសហការ, សម្របសម្រួល និងស្ម័គ្រចិត្តចូលរួមបំពេញភារកិច្ចរៀងៗ ប្រកបដោយការទទួលខុសត្រូវក្នុងគោលដៅតែមួយ គឺដើម្បីជាតិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ, ក្រសួងស្ថាប័នពាក់ព័ន្ធ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ក្រុមការងារពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរៀបចំតុបតែងសោភ័ណ្ឌភាពរាជធានីភ្នំពេញបានយ៉ាងល្អ, រក្សាបាននូវអនាម័យបរិស្ថានស្អាត និងចូលរួមសហការល្អក្នុងការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលអាចឱ្យព្រឹត្តិការណ៍ទាំងមូលបានដំណើរការទៅរលូនតាមការគ្រោងទុក។
ជាមួយគ្នានេះដែរ សម្ដេចធិបតី សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករ សិល្បការិនី សមាគមនានាដែលពាក់ព័ន្ធ ដែលចូលរួមរៀបចំ និងសម្ដែងសិល្បៈ វប្បធម៌ដ៏ល្អផូរផង់ជូនដល់គណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត និងឈ្វេងយល់ពីសិល្បៈ វប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិបន្ថែមទៀត។
បន្ថែមពីនេះ សម្ដេចធិបតី សូមអរគុណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចូលរួមផ្ដិតយករូបភាព និងផ្សព្វផ្សាយ នូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមនានា ជូនដល់សាធារណជូនជាតិ និងអន្តរជាតិ បានដឹង និងបានយល់កាន់តែច្បាស់អំពីកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍នានា សិល្បៈ វប្បធម៌ខ្មែរ រួមទាំងសម្រស់រាជធានីភ្នំពេញ ក៏ដូចជាសម្រស់របស់កម្ពុជាទាំងមូលទៅកាន់ពិភពលោក។
ជាងនេះទៅទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមអរគុណដល់អគ្គលេខាធិការដ្ឋាន នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូអន្តរជាតិ ព្រមទាំងសហគ្រិនហ្វ្រង់កូហ្វូន ទាំងអស់ ដែលបានជួយរៀបចំ សម្របសម្រួល និងចូលរួមក្នុងកំពូលប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមនានា ។ បន្ថែមពីនេះ សង្ឃឹមថាថ្នាក់ដឹកនាំ និងក្រុមការងារអគ្គលេខាធិការដ្ឋាន នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូអន្តរជាតិ ព្រមទាំងសហគ្រិនហ្វ្រង់កូហ្វូន ទាំងអស់ ទទួលបាននូវការសិក្សាឈ្វេងយល់អំពីសិល្បៈ វប្បធម៌ និងការទទួលបដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹម និងភាពកក់ក្ដៅពីក្រុមការងារ និងប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ថា កិច្ចប្រជុំបានផ្តោតលើការពង្រឹងសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមានឯកសារលទ្ធផលសំខាន់ៗចំនួន ៣ គឺសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដំណោះស្រាយស្តីពីស្ថានភាពវិបត្តិ និងសេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏បានសម្រេចបន្តអាណត្តិ លោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបច្ចុប្បន្ន រយៈពេល ១២ខែដោយរាប់ចាប់ពីថ្ងៃនេះទៅ និងបញ្ចប់ក្នុងរយៈពេល ១២ ខែខាងមុខ និងឈានទៅជ្រើសរើសបេក្ខភាពអគ្គលេខាធិការ OIF ថ្មី។ ជាមួយគ្នានេះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក៏បានសម្រេចបើការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ កិច្ចប្រជុំកំពូលក៏បានសម្រេចថាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នឹងត្រូវរៀបចំនៅប្រទេសកាណាដា នៅឆ្នាំ២០២៨៕ អត្ថបទ៖ KC Virak,

-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
កីឡា7 days agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា7 days agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់