ព័ត៌មាន
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងបន្តជំរុញយន្តការលើការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ
ភ្នំពេញ ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបន្តពង្រឹងអនុវត្តលើការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ លើយន្តការដែល មានស្រាប់ ដើម្បីធានាឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ មានភាពរឹងមាំ និរន្តរភាព ការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន នៃស្ថាប័នគ្រឹះស្ថានទាំងពីរ។
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ចេញ សេចក្តីជូនដំណឹង អំពីការបន្តពង្រឹងនិងអនុវត្តការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន ដើម្បីធានា នូវប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកទាំងអស់ ដោយមានវិធានការជាច្រើនចំណុច ដើម្បីធានាឱ្យវិស័យធនាគារ និងហិរញ្ញ វត្ថុ មានភាពរឹងមាំ និងមាននិរន្តរភាព។
វិធានការសំខាន់ៗទាំងនោះរួមមាន៖ មិនត្រូវទទួលយកដីកម្មសិទ្ធិសមូហភាពមានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈ របស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ មកធ្វើជាទ្រព្យធានាឥណទានថ្មី។ ឧទាហរណ៍ ដីសហគមន៍ ដីសហគមន៍ជនជាតិដើម ភាគតិច ដីសមូហភាព ដីអាជ្ញាធរជាតិអប្សរា ដីដែនជម្រកសត្វព្រៃ ដីតំបន់ការពារ ដីច្រករបៀង និងដីតំបន់ការពារផ្សេងៗទៀត ជាដើម។ ក្នុងករណីដែលគ្រឹះស្ថានកំពុងមានទ្រព្យធានាជាប្រភេទដីទាំងនោះ, គ្រឹះស្ថានមិនត្រូវប្រើវិធីសាស្រ្តលក់ដោយបង្ខំ ឬលើក ទឹកចិត្តឱ្យអតិថិជនលក់ជាដាច់ខាត, និងត្រូវប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិ ដែលបានដាក់ជាទ្រព្យធានាឥណទានទាំងនោះ ទៅឱ្យអតិថិជនវិញ ក្រោយការបង់សងឥណទាននោះត្រូវបានបញ្ចប់។
ហាមឃាត់ជាដាច់ខាត នៃការទទួលយកឯកសារសម្គាល់អត្តសញ្ញាណបុគ្គលរួមមាន៖ អត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, លិខិតឆ្លងដែន, សំបុត្រកំណើត, និងបណ្ណសមធម៌ សម្រាប់ការធានាលើការផ្ដល់ឥណទានជាដាច់ខាត ។ ការផ្តល់ ឥណទានចំពោះគ្រួសារដែលមានបណ្ណសមធម៌ ត្រូវធ្វើឡើងដោយមានការវាយតម្លៃលទ្ធភាពសងឥណទានឱ្យបានត្រឹមត្រូវ និងហ្មត់ ចត់ ចៀសវាងការផ្តល់ឥណទានដែលមានទំហំលើសពីសមត្ថភាព ដែលអាចប្រឈមនឹងបំណុលច្រើនលើសលប់ ។
ដើម្បីបន្តការធានាបាននូវបរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលលើដីកម្មសិទ្ធិសមូហភាពមានដូច ជា៖ ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ និងប្រជាពលរដ្ឋដែលមានបណ្ណសមធម៌នោះ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ សូមលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិកទាំងអស់ បន្តផ្តល់ឥណទានដល់ពួកគាត់ តាម រយៈការផ្តល់ឥណទានដោយគ្មានទ្រព្យធានា ព្រមទាំងមានការវាយតម្លៃលទ្ធភាពបង់សងត្រឡប់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់៕
អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN