ព័ត៌មាន
ក្រុមយុវជនស្រុកបាកានគាំទ្រ និងស្ម័គ្រចិត្តចូលរួមដាំស្តារព្រៃឈើឡើងវិញនៅផ្លូវអន្ទង់អាំងភ្នំ១៥០០ ស្រុកវាលវែង
ពោធិ៍សាត់៖ ក្រុមយុវជនមកពីបណ្តាភូមិ-ឃុំនានា ក្នុងស្រុកបាកានចំនួន១៣៣នាក់ បានរួមគ្នាស្ម័គ្រចិត្តចូលរួមដាំកូនឈើចម្រុះចំនួន៣៣៣ដើម នៅផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ ក្នុងស្រុកវាលវែង ដើម្បីបង្ហាញពីទឹកចិត្តគ្រាំទ្រដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ដាក់បញ្ជូលតំបន់ផ្លូវអន្ទង់អាំង ឬបុប្ជាលាក់ខ្លួន ភ្នំ១៥០០ ជាតំបន់អភិរក្សបៃតង និងរីករាយក្នុងការចូលរួមក្នុងយុទ្ធនាការដាំស្តារព្រៃឡើងវិញក្នុងតំបន់នេះ ។

ក្នុងឱកាសដឹកនាំក្រុមយុវជនស្រុកបាកាន ចូលរួមដាំស្តារព្រៃឈើឡើងវិញនៅផ្លូវអន្ទង់អាំង ភ្នំ១៥០០នេះ ឯកឧត្តម បណ្ឌិត ទី ថានី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន បានលើកឡើងថា ដោយអនុវត្តន៍តាមប្រសាសន៍របស់ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ គោលបំណងនៃការដឹកនាំយុវជនដាំស្តារព្រៃឈើក្នុងពេលនេះគឺដើម្បីជម្រុញឱ្យយុវជនស្គាល់ពីតំលៃនៃធនធានធម្មជាតិ និងមានសកម្មភាពក្នុងការចូលរួមអភិរក្សការពារ ។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារអន្តរក្រសួងដោះស្រាយតំបន់អន្ទង់អាំងភ្នំ១៥០០ឱ្យទៅជាតំបន់បៃតង បានអញ្ជើញដឹកនាំបើកយុទ្ធនាការដាំស្តារព្រៃឈើឡើងវិញ នៅផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ ក្នុងដំណាក់ការទី១ ដោយដើមឈើចម្រុះចំនួន៥ម៉ឺនដើម នឹងត្រូវដាំលើផ្ទៃដី៤៥ហិកតា មាន១៤ប្រភេទរួមមាន បេង ផ្ដៀក ខ្លឹមចន្ទន៍ នាងនួន ធ្នង់ គ្រញូង ត្រយឹង ឈើទាល ត្របែកព្រៃ ពពេល កកោះ អង្កាញ់ និងរំដួលជាដើម ដោយប្រើនឹងត្រូវប្រើរយៈពេលក្នុងការដាំចំនួន៣១ថ្ងៃ ដោយទទួលបានកិច្ចសហការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ពីក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី ។
សូមបញ្ជាក់ដែរថា តំបន់បុប្ផាលាក់ខ្លួននេះ ត្រូវបានកំណត់លើផ្ទៃដីប្រមាណ៨០០ហិកតា សម្រាប់កិច្ចការស្ដារបរិស្ថានឡើងវិញ ដោយត្រូវបានបែងចែកជា៣តំបន់៖ ១.តំបន់មិនត្រូវការដាំដើមឈើបន្ថែម មានផ្ទៃដីទំហំប្រមាណ៣០០ហិកតា, ២.តំបន់ត្រូវដាំដើមឈើឡើងវិញ មានផ្ទៃដីទំហំប្រមាណ៤០០ហិកតា និង៣.តំបន់ត្រូវដាំដើមផ្កាលំអរ អមសងខាងផ្លូវអន្ទង់អាំង ប្រវែងប្រមាណ៩.៨០០ម៉ែត្រ ដែលគិតជាផ្ទៃដីស្មើនឹងទំហំប្រមាណ១០០ហិកតា។ បន្ទាប់ពីការដាំដើមឈើដំណាក់កាលទី១នេះរួចរាល់ ក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្ត និងក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល ដែលទទួលបន្ទុកលើការងារនេះ គឺមានផែនការក្នុងការថែទាំ និងបន្តការដាំដើមឈើ ក្នុងដំណាក់កាលទី២ នៅអំឡុងរដូវវស្សាឆ្នាំ២០២៥ខាងមុខនេះ ជាបន្តទៀត ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN