ព័ត៌មាន
មន្ត្រីជាន់ក្រសួងសង្គមកិច្ចបានថ្លែងថា សម្តេចធិបតីបានបន្តវីរភាពរបស់សម្តេចតេជោក្នុងការគិតគូរ និងយកចិត្តទុកដាក់ខ្លាំងទៅលើប្រជាជន ជាពិសេសប្រជាជនវ័យចាស់
ភ្នំពេញ ៖ មន្ត្រីជាន់ក្រសួងសង្គមកិច្ចបានថ្លែងថា សម្តេចធិបតីបានបន្តវីរភាពរបស់សម្តេចតេជោក្នុងការគិតគូរ និងយកចិត្តទុកដាក់ខ្លាំងទៅលើប្រជាជន ជាពិសេសប្រជាជនវ័យចាស់ ដោយបាននិងកំពុងអនុវត្តផែនការសកម្មភាព ឆ្នាំ ២០២១-២០២៥នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់ឆ្នាំ២០១៧-២០៣០ ខាងមុខ ។
ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងបែបនេះ ក្នុងខណះជាធិបតីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពី “ការបង្កើត និងគ្រប់គ្រងសមា គមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ” ដែលប្រព្រឹត្តឡើងពេញមួយថ្ងៃ ទី៣០ខែសីហា២០២៤នេះនៅសណ្ឋា គារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីមន្ត្រីនៃក្រសួងសង្គមកិច្ច តំណាងមន្ទីរទាំង៩ រាជធានីខេត្ត តំណាងបណ្តាញសមាគមមនុស្សចាស់ និង អង្គការមិនមែនរដ្ឋាភិ បាលក្នុងស្រុកនិងបរទេសជាច្រើននាក់ផងដែរនោះ។
ឯកឧត្តម មុំ ប៊ុនថន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយជាតិស្តីពីមនុស្ស វ័យចាស់ឆ្នាំ ២០១៧-២០៣០នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានប្រកា សផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅវិមានសន្តិភាព។គោលនយោ បាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ បានកំណត់នូវវិស័យអាទិភាពចំនួនប្រាំបួនចំណុច ដែលក្នុងនោះអាទិភាពទី (៥)បានផ្តោតសំខាន់ទៅលើសមាគមមនុស្សចាស់ និងវ័យចាស់សកម្ម ។ ឯកឧត្តម បានបន្តថា
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹក នាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា”។ បញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ បានផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ព្រោះថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងភាពធន់។ម្យ៉ាងទៀត មុំទី៤នៃបញ្ចកោណទី១ គឺ ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង មានគោលដៅជាយុទ្ធសាស្ត្រ គឺការ កសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និង សង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ក្នុងន័យនេះបានបង្ហាញឱ្យឃើញថា សម្តេចធិបតី បានបន្តវីរភាពរបស់ សម្តេចតេជោ ក្នុងការគិតគូរ និងយក ចិត្តទុកដាក់ទៅលើប្រជាជន ជាពិសេសប្រជាជនវ័យចាស់ ដោយបាននិងកំពុងអនុវត្តផែនការសកម្មភាពឆ្នាំ ២០២១ -២០២៥នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ខាងមុខ។
ដោយសារនៅក្នុងវប្បធម៌ប្រពៃណីខ្មែរ មនុស្សវ័យចាស់ មានតួនាទីយ៉ាងសំខាន់ ក្នុងការកសាងគ្រួសារ សហគមន៍ អប់រំមនុស្សជំនាន់ក្រោយ អំពីទំនៀមទម្លាប់ប្រពៃណី សាសនា និងការអភិវឌ្ឍ។ ជាពិសេស ប្រជាជាតិយើងមានប្រពៃណី វប្បធម៌ ផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវចំពោះមនុស្សវ័យចាស់នោះ ឯកឩត្តមសូមលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ពិភាក្សាផុលផុសរកឲ្យឃើញធាតុចូលថ្មីៗសំខាន់បន្ថែមទៀតដើម្បីឲ្យទស្សនាទានគោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ ក្លាយជាគោលការណ៍មួយជួយជម្រុញសមាគមមនុស្សចាស់ឲ្យដំណើរការទៅបានដោយរលូននិងមាននិរន្តភាព ព្រមទាំងជាចំណែកមួយ ក្នុងការជួយលើកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់មនុស្សចាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ព្រោះសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់និងចាំបាច់ខ្លាំងណាស់ក្នុងការពិនិត្យលើវឌ្ឍនភាពនៃការប្រមូលធាតុចូលដែលប្រមូលបានកន្លងមក ព្រមទាំងទទួលមតិយោ បល់ឬធាតុចូលបន្ថែមដែលចាំបាច់ ដើម្បីចងក្រងទៅជាសេចក្តីព្រាងលើកដំបូង នៃគោលការណ៍ណែនាំស្តីពីការ បង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារសំដៅដល់ការជួយគាំទ្រ និង បង្កើតឲ្យមាននូវយន្តការថ្នាក់ជាតិនិងក្រោមជាតិដើម្បីពង្រឹងនូវតួនាទីរបស់សមាគមមនុស្សចាស់នៅទូទាំងប្រទេសឱ្យកាន់តែប្រសើរនិងមានភាពទូលំទូលាយ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រ ចាំកម្ពុជា អង្គការមនុស្សចាស់កម្ពុជា សហការជាមួយនាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន ខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត និងប្រាជ្ញាក្នុងការរៀបចំសិក្ខា សាលាពិគ្រោះយោបល់លើ “គោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្ស ចាស់អន្តរជំនាន់ និងពហុមុខងារ”នេះឡើង៕ អត្ថបទ:ភារម្យ







-
ព័ត៌មាន7 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន7 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន6 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន6 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន6 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន6 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន6 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥