ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឆឺតគៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយចប់អាណត្តិបេសកកម្មការងារនៅវិមានរដ្ឋសភា។
ជាកិច្ចចាប់ចាប់ផ្ដើមសម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តម ឯកអគ្គរាជទូតថៃ ដែលបានអញ្ជើញមកចូលជួបសម្ដែងការគួរសមជាមួយសម្ដេចនាព្រឹកនេះ ហើយសម្ដេចក៏អរគុណដល់ឯកឧត្តម ឯកអគ្គរាជទូតថៃ ដែលខិតខំបំពេញកិច្ចការងារដ៏សកម្ម និងបានជំរុញនូវទំនាក់ទំនងកម្ពុជា-ថៃ ឱ្យមានការរីកចម្រើនជាលំដាប់។
សម្ដេចបានបន្តថាទំនាក់ទំនងរវាងកម្ពុជានិងថៃ គឺមានរយៈពេលជាយូរឡុងណាស់មកហើយ។ បើនិយាយទំនាក់ទំនងជាផ្លូវការ គឺបានចាប់ផ្ដើមតាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០មកម្លេះ តាំងពីមុនពេល ប្រទេសកម្ពុជាទទួលបានឯករាជ្យម្លេះ ដែលកត្តានេះបានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងរវាងរាជរដ្ឋភិបាលព្រះរាជាណាចក្រទាំងពីរតាំងពីសម័យកាលនោះមក។ សម្ដេចបានបន្តថាប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធតាំងពីកម្រិតស្ថាប័នរាជវង្ស រាជរដ្ឋាភិបាល និងប្រជាជន និងប្រជាជនផងដែរ។
ជាការឆ្លើយតបឯកឧត្តមឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណដល់សម្ដេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលមកសម្ដែងការគួរសម និងជម្រាបលា និងអបអរសាជាថ្មីចំពោះសម្ដេចដែលទទួលបានការតែងតាំងជាប្រធានរដ្ឋសភាជាតិនៃកម្ពុជា ដែលជាតួនាទីដ៏សំខាន់។
ឯកឧត្តមបញ្ជាក់ថា ទោះបីជាពេលវេលាដែលឯកឧត្តមមកបំពេញបេសកកម្មនៅកម្ពុជាមានរយៈពេលខ្លីត្រឹម២ឆ្នាំក្នុងបេសកកម្មការទូត ប៉ុន្ដែឯកឧត្តមធ្លាប់បានមកបំពេញបេសកកម្មនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៤ដែលឯកឧត្តម គឺជាសាក្សីរស់បានឃើញព្រឹត្តិការណ៍ដ៏សំខាន់នៅកម្ពុជាឆ្នាំ១៩៩៤ ជាពេលដែលបញ្ចប់ការបោះឆ្នោតជាសកលរហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្ដិភាព និងការអភិវឌ្ឍដែលប្រទេសកម្ពុជាបានវិវត្តន៍យ៉ាងឧត្តុងឧត្តមនាពេលបច្ចុប្បន្ននេះ ហើយកំពុងមានការងារជាច្រើនដែលរាជរដ្ឋាភិបាលថ្មីកំពុងខិតខំប្រឹងប្រែងធ្វើបន្តទៀតស្របតាមចក្ខុវិស័យរបស់ខ្លួន៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា