ព័ត៌មាន
បារាំង បិទបញ្ចប់ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកជនមានពិការភាព ក្រោយការរៀបចំដោយជោគជ័យ
អ្នកទស្សនាដែលពោពេញដោយទឹកមុខសប្បាយរីករាយ បានសម្រុកទៅកាន់កីឡដ្ឋាន ស្តេតឌឹ ហ្វ្រង់ (Stade de France) ទោះអាកាសធាតុមានភ្លៀងធ្លាក់ក៏ដោយ ក្នុងពិធីបិទកីឡាប៉ារ៉ាឡាំពិកសម្រាប់ជនមានពិការភាព នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យ ៨ កញ្ញា។

ឌីជេចំនួន២៤រូបរបស់ប្រទេសបារាំង រួមទាំងអ្នកនិពន្ធផ្នែកតន្ត្រីដ៏ល្បីឈ្មោះលោក ចា មីឈែល ចារ៉េ ( Jean-Michel Jarre) ក៏ដូចជាឌីជេ លោក កាស៊ីយើស ( Cassius) បានចូលរួមសម្ដែងនៅក្នុងវគ្គចុងក្រោយនៃការបិទព្រឹត្តិការណ៍នេះ។

អ្នកទស្សនាម្នាក់បាននិយាយរូបគេពិតជាសប្បាយរីករាយណាស់ ដែលបានមកទស្សនាដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
ក្នុងអំឡុងកម្មវិធីនោះ គណៈប្រតិភូចំនួន ១៦៩ នាក់បានដង្ហែតាមបទភ្លេងបុរាណរបស់បារាំង ដែលធ្វើឱ្យអ្នកទស្សនាច្រៀងតាម។
អភិបាលក្រុងប៉ារីស អាន ហ៊ីដានហ្គោ (Anne Hidalgo) បានប្រគល់ទង់ជាតិប៉ារ៉ាឡាំពិកដល់ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ លោក អាន់ឌ្រូ ផាស៊ិនស៍ (Andrew Parsons) ហើយក្រោយមកបានប្រគល់ទង់នេះដល់អភិបាលក្រុង Los Angeles លោកស្រី ការិន បាស (Karen Bass)ជាអភិបាលក្រុងស្ត្រីស្បែកខ្មៅដំបូង ដែលបានទទួលទង់ជាតិប៉ារ៉ាឡាំពិកក្នុងអំឡុងពេលពិធីបិទនេះ។
ពិធីបានបិទបញ្ចប់ក្រោមទិដ្ឋភាពដ៏សប្បាយរីករាយអមដោយពិធីបាញ់កាំជ្រួចភ្ញីបំភ្លឺផ្ទៃមេឃដ៏ស្រស់ត្រកាលពីលើពហុកីឡដ្ឋានរបស់ប្រទេសបារាំង ក្រោយការរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា