ព័ត៌មាន
មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា៖ យើងនឹងបន្តតស៊ូ ដើម្បីសេរីភាព បន្ទាប់ពីទៅដល់អេស្ប៉ាញ
មេដឹកនាំគណបក្សប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា លោក Gonzalez បាននិយាយថា លោកជឿជាក់ថា លោកនឹងបន្តការតស៊ូសម្រាប់ការត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅក្នុងការថតសំឡេង ដែលទទួលបានដោយសារព័ត៌មាន Reuters បន្ទាប់ពីលោកបានទៅដល់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា។

លោក Gonzalez ជាអ្នកដែលបានជំទាស់ទៅនឹងការប្រកាសជ័យជម្នះរបស់ប្រធានាធិបតី លោក Nicolas Maduro នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែកក្កដា បានទៅដល់មូលដ្ឋានយោធា Torrejon de Ardoz ជាមួយភរិយារបស់លោក បន្ទាប់ពីបានស្វែងរកសិទ្ធិជ្រកកោននៅទីនោះ។

នៅក្នុងការថតសំឡេង លោក Gonzalez បាននិយាយថា ការចាកចេញរបស់លោកពីទីក្រុង Caracas គឺ «ត្រូវបានហ៊ុព័ទ្ធដោយសម្ពាធ ការបង្ខិតបង្ខំ និងការគំរាមកំហែង។
ការចាកចេញរបស់បុរសវ័យ៧៥ឆ្នាំរូបនេះ ត្រូវបានចាត់ទុកដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមហាអំណាចផ្សេងទៀតនៅក្នុងតំបន់ ថាជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត ដែលមានភាពចម្រូងចម្រាស់ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីអាជ្ញាធរប្រទេសវ៉េណេស៊ុយអេឡា បានចេញដីកាចាប់ខ្លួនលោក ដោយចោទប្រកាន់លោក ពីបទសមគំនិត និងបទព្រហ្មទណ្ឌផ្សេងៗទៀត។
បេក្ខជនប្រធានាធិបតីគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោក Edmundo Gonzalez បានភៀសខ្លួនទៅកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ខណៈលោកស្វែងរកសិទ្ធិជ្រកកោនចាកចេញពីរដ្ឋាភិបាលរបស់លោក Nicolas Maduro ក្នុងពេលវិបត្តិកំពុងបន្ត ជុំវិញការបោះឆ្នោតដែលមានភាពចម្រូងចម្រាស់។
ក្រសួងការបរទេសអេស្ប៉ាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Gonzalez ដែលបានជំទាស់ទៅនឹងការប្រកាសជ័យជម្នះរបស់លោក Maduro បានទៅដល់មូលដ្ឋានយោធា Torrejon de Ardoz ជាមួយភរិយារបស់លោក ។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា