ព័ត៌មាន
សហគ្រិនខ្មែររៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រអាជីវកម្មក្នុងស្រុក
ភ្នំពេញ៖ សហគ្រិនខ្មែរ នៅរសៀលថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៤ បានរៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” លើកទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ។ ទិវានេះ ផ្តល់ជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ចែករំលែកការយល់ដឹង និងសហកាគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។

នៅក្នុងអង្គវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី បានមានប្រសាសន៍ថា “សហគ្រិនខ្មែរ ដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈពង្រឹងទំនាក់ទំនងធុរកិច្ច និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ឱ្យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តថា តួនាទីស្នូលមួយរបស់សហគ្រិនខ្មែរ គឺបង្កើនប្រសិទ្ធភាពធនធាន និងការផ្សាភ្ជាប់អាជីវកម្មក្នុងស្រុកទៅកាន់ឱកាសផ្សេងៗ ដូចជាការទទួលបានវិញ្ញាបនបត្រកម្ម ការចាប់យកស្តង់ដារ និងឱកាសចូលទៅកាន់ទីផ្សារ ដើម្បីធានាថា អាជីវកម្មក្នុងស្រុកអាចរីកចម្រើន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។”
ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ីលើកទី២នេះ រួមមានការបង្ហាញលម្អិតអំពីសមិទ្ធផលសំខាន់ៗ រយៈពេល៤ឆ្នាំ របស់សហគ្រិនខ្មែរ ការបង្ហាញគំនិតផ្តួចផ្តើមថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរួមតាមរយៈការចេញផ្សាយសៀវភៅប្រចាំឆ្នាំរបស់ខ្លួន។ លើសពីនេះ កម្មវិធីក៏បានរៀបចំឱ្យមានកិច្ចសន្ទនា រវាងតំណាងក្រសួង-ស្ថាប័ន ស្ថានទូត ដៃគូអភិវឌ្ឍន៍ សមាគមធុរកិច្ច និងភាគីពាក់ព័ន្ធផ្សេងៗ ដោយផ្តោតលើការពង្រឹងភាពជាដៃគូ ដើម្បីគាំទ្រដល់សហគ្រិនក្នុងស្រុកផងដែរ។

គិតមកដល់ពេលនេះ សហគ្រិនខ្មែរ បានផ្តល់ការគាំទ្រដល់អ្នកទទួលផលប្រមាណ ៥៧,០០០នាក់ និងបានផ្តល់ហិរញ្ញប្បទានដល់សហគ្រិនចំនួន ៧៦០នាក់ នៅទូទាំងប្រទេស។ ក្នុងនាមជាអង្គភាពបរធនបាលរបស់រដ្ឋាភិបាល សហគ្រិនខ្មែរ បាននិងកំពុងអនុវត្តកម្មវិធី និងសហការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទទួលផល៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣