ព័ត៌មាន
កម្ពុជា-ចិន ជំរុញការអភិវឌ្ឍន៍លើគម្រោងសំខាន់ៗឱ្យសម្រេចតាមផែនការ ដើម្បីប្រយោជន៍ដល់កម្ពុជា
កម្ពុជា-ចិន បាននិងកំពុងពិនិត្យវឌ្ឍនភាព ដើម្បីពន្លឿនដល់វិនិយោគិនចិន ដែលអភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា ជំរុញអនុវត្តឱ្យសម្រេចតាមផែនការសកម្មភាពរបស់ខ្លួន ឬបានឆាប់រហ័សជាងនេះ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិនៃកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបទទួលទានអាហារជាមួយ ឯកឧត្តម Zheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិន (NDRC) និងឯកឧត្តម Wu Hao អគ្គលេខាធិការ នៃ NDRC នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ បានពិភាក្សាលើការងារអភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា ដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃកិច្ចការងារអភិវឌ្ឍន៍គម្រោងវិនិយោគមួយចំនួន ដែល វិនិយោគិនចិនបានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បីធានាថា គម្រោងការងារទាំងអស់អាចអនុវត្តទៅដោយជោគជ័យ ក្រោមការ ជំរុញពន្លឿននីតិវិធីការងារ រវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួម ឱ្យគម្រោងទាំងនោះសម្រេចបានឆាប់រហ័ស ដើម្បីបម្រើ ប្រយោជន៍ជាតិកម្ពុជា។
ជាក់ស្ដែងដូចជាគម្រោងព្រែកជីកហ្វូណនតេជោជាដើម, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បានបង្ហាញការ ប្តេជ្ញាចិត្ត នឹងជួយជំរុញឱ្យក្រុមហ៊ុនចិនដែលវិនិយោគក្នុងគម្រោងនេះ អនុវត្តការងារឱ្យសម្រេចបានលទ្ធផលតាមកាលកំណត់ ឬមុន កាលកំណត់ ដែលបានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ ២០២៨។
សូមបញ្ជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិនបានជួយវិនិយោគលើការសាងសង់ហេដ្ឋា- រចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង ៣ ០០០ គីឡូម៉ែត្រ និងស្ពានចំនួន ១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេ បាសាក់ និងទន្លេដទៃទៀតត្រូវបានសាងសង់ឡើង ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ បានតភ្ជាប់សហគមន៍សម្រួល- ពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ដោយបានកំពុងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា