ព័ត៌មាន
ចិន គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី នៅក្នុងខែកញ្ញានេះ
ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថាខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី ក្នុងខែកញ្ញានេះ ខណៈសម្ព័ន្ធមិត្តទាំងពីរពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ដែលនាំឱ្យអង្គការ ណាតូ (NATO) ហៅទីក្រុងប៉េកាំង ថាជា «អ្នកបើកដៃ» ឱ្យសង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។

ក្រសួងការពារជាតិចិន និយាយថា កងទ័ពជើងទឹក និងអាកាស នឹងចូលរួមក្នុងសមយុទ្ធ ខាជើងរួម-២០២៤ (North-Joint 2024) នៅលើតំបន់អាកាស និងជុំវិញសមុទ្រជប៉ុន និងសមុទ្រ អូខុតស្ក៍ (Okhotsk) ក្បែរឆ្នេរសមុទ្ររុស្ស៊ី។

ក្រសួងបន្តថា «សមយុទ្ធនេះមានគោលបំណងធ្វើឱ្យស៊ីជម្រៅនូវកម្រិតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងយោធាចិន និងរុស្ស៊ី និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ»។ ភាគីទាំងពីរនឹងបញ្ជូនកងនាវាចរទៅកាន់ «តំបន់សមុទ្រដែលពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក» សម្រាប់ការល្បាតដែនសមុទ្ររួមគ្នា ហើយចិន ក៏នឹងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្ត្រ មហាសមុទ្រឆ្នាំ២០២៤ (Ocean-2024) របស់រុស្ស៊ីផងដែរ។

ក្រសួងមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ថាតើសមយុទ្ធនឹងធ្វើឡើងនៅពេលណានោះទេ។ កាលពីខែកក្កដា ប្រទេសទាំងពីរបានធ្វើសមយុទ្ធរួមគ្នានៅក្នុងដែនទឹក និងដែនអាកាសជុំវិញទីក្រុង ចានជាំង (Zhanjiang) ដែលជាទីក្រុងមួយនៅក្នុងខេត្តក្វាងតុង (Guangdong) ភាគខាងត្បូងប្រទេសចិន។

សមយុទ្ធទាំងនោះបានកើតឡើងនៅសប្តាហ៍ដូចគ្នាដែលបណ្ដាមេដឹកនាំណាតូព្រមានចិន ថាបាន «ក្លាយជាអ្នកបើកដៃ» នៃប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងប៉េកាំង ព្រមានប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹង «ការប្រឈមមុខដាក់គ្នា»។ រុស្ស៊ី និងចិនបានបង្កើនកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយភាគីទាំងពីរបានប្រឆាំងនឹង “អនុត្តរភាពលោកខាងលិច” ជាពិសេសអ្វីដែលពួកគេមើលឃើញថាជាការត្រួតត្រារបស់សហរដ្ឋអាមេរិកចំពោះកិច្ចការពិភពលោក៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា