យោងតាមរបាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) គិតត្រឹមដំណាច់ខែមិនា សម្រាប់រោងចក្រទាំងនោះ ទុនវិនិយោគសរុបមានចំនួនជាង ១៩,០៦១.៣ លានដុល្លារអាមេរិក...
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ជនណា ដែលធ្វើការញុះញង់ អុកឡុក ឬក៏រារាំង មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬក៏ណែនាំឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ ។
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ឯម ដារ៉ូ ក្លឹបថ្មគោលពោធិសែនជ័យ ត្រូវគេផ្តល់ឱកាសក្នុងតំណែងជាគូឯក ដោយត្រូវជួបសាកកណ្តាប់ដៃជាមួយ ម៉ន គឹមឡុង ...
តាកែវ៖ អំណោយទី៤១ជារថយន្តសង្គ្រោះបន្ទាន់របស់សម្តេចតេជោហ៊ុនសែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈឧកញ៉ា បណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ត្រូវបានប្រគល់ជូនដល់មណ្ឌលសុខភាព ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺ ទៅកាន់ព្យាបាលអោយទាន់ពេលវេលា។ លោក ឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសរសេរលើfacebookផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែសីហា ដោយអំពាវនាវឱ្យប្រុងប្រយ័ត្នកុំឱ្យឆ្លងជំងឺCovid-19 ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ សំណេរសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា នៅសល់តែបីថ្ងៃទៀតទេ ពិធីកាន់បិណ្ឌនឹងមកដល់ តាមប្រពៃណីទំនៀមទម្លាប់សាសនា ។នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌ,ភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល សម្លាប់មេរោគឱ្យបានជាប្រចាំ។របាយការណ៍អង្គការសុខភាពពិភពលោក(WHO)...
ធឿន ធារ៉ា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម បានវាយចាញ់ ឯម ឡេងលី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យដោយពិន្ទុ នៅក្នុងឱកាសគេផ្គូឲ្យជួបប្រកួតសាកកណ្ដាប់ដៃ លើសង្វៀនបិទទ្វារខារ៉ាបាវបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យ ទី៣០ ខែសីហានោះ។ឯម ឡេងលី ឈ្នះធឿន ធារ៉ា ដោយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។ ធារ៉ា ការប្រកួតរបស់គេមិនជាសូវល្អប៉ុន្មានឡើយ ក្នុងការជួបប្រកួតជាមួយអ្នកប្រដាល់រួមជាតិដូចគ្នានេះ ដោយគេវាយ ឯម ឡេងលី សឹងតែរកពិន្ទុឈ្នះពុំបាន មិនដូចជាការប្រកួតជាមួយថៃនោះឡើយ។ តែសម្រាប់...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ទេព បុប្ផា ប្រសិទ្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អញ្ជើញចូលរួមក្នុងអង្គពិធីមាន ឯកឧត្តម...
ប៊ុន សុធា អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ នៃក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាម្ចាស់ខ្សែក្រវាត់គូបូតាទម្ងន់៥៤គីឡូក្រាមឆ្នាំ២០១៩នោះ បានយកឈ្នះគង់ ហ៊ូវ អ្នកប្រដាល់ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបដោយពិន្ទុ ក្នុងការជួបប្រកួតគ្នានៅលើសង្វៀនបិទទ្វារគូបូតារបស់ទូរទស្សន៍បាយ័ន កាលពីយប់ថ្ងៃទី២៨សីហា២០២០។ នៅក្នុងការប្រកួតគ្នា៥ទឹកពេញនោះ ប៊ុន សុធា គេមានប្រៀបឈ្នះលើគង់ ហ៊ូវ សឹងតែគ្រប់ទឹក ទាំងលើផ្នែកកម្លាំងកាយសម្បទា ស្នៀតវាយលុកនិងកម្លាំងចិត្ត ។ គង់ ហ៊ូវ ចាញ់កម្លាំងស៊ុហ្វប៊ុនសុធា ដោយសារខកខានឡើងប្រកួតយូរ ហេតុនេះប៊ុន សុធា ថិតនៅប្រៀបឈ្នះច្រើនជាង...
យោងតាមលិខិតរបស់លោក ហ្សូរ៉ាប ប៉ូឡូលីកាស៊្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដែលបានគោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ...
កែវ សំរិទ្ធ អ្នកប្រដាល់ស្រករក្រោយ ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតឈ្នះពិន្ទុ អ្នកប្រដាល់ជើងចាស់ ធា នុរាជ ក្លិបមកុដរាជសីហ៍ ដោយពិន្ទុប្រផុតប្រផើយ នៅក្នុងការជួបប្រកួតគ្នា កាលពីថ្ងៃទី២៣ ខែសីហា ...
សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។ សប្តាហ៍នេះជំនួបគូឯកប្រចាំកម្មវិធីគឺម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ឯម ឡេងលី នឹងជួបជាមួយ Chris Kenedy បន្ទាប់ពីការប្រកួតរវាងអ្នកទាំងធ្លាប់អាក់ខានម្តងរួចមកហើយ។ ដោយឡែកគូពិសេសមួយគូទៀត ធីម ទាន់ នឹងជួប មុត ខ្លឹមខ្មៅ ទំងន់ ៦៥គ។ គូផ្សេងទៀតរួមមាន ទូច ឆាន់ ជួប ធន់...
ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ សង្វៀនការប្រកួតប្រដាល់គុនខ្មែរ “កម្ពុជាអ្នកប្រដាល់គុនខ្មែរ” ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា កីឡាករ ៨ រូបសុទ្ធតែជាកីឡាករទំងន់ធ្ងន់ៗ នឹងឡើងអង្រួនសង្វៀនស្ទឹងមានជ័យ។ កីឡាករជើងចាស់ទាំងពីរនាក់ សំអាង ឌុន នឹងជួបជាមួយ ភុន សោភ័ណ្ឌ ក្នុងប្រភេទទំងន់ ៦៥គ ខណៈគូពិសេសមួយគូទៀត វៀត ប៊ុនឌឿន នឹងជួប មាស សារ៉ាក់ ក្នុងប្រភេទទំងន់ ៦០គ។...