PR NEWS
មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
ស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើនរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី០៧ និងទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ នៅរុំមូលវវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ខេត្តស្វាយរៀង ៖ ស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើនរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី០៧ និងទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ នៅរុំមូលវវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ព្រឹត្តិការណ៍នេះ រួមបញ្ចូលគ្នានូវការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ។


ទស្សនិកជននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស រួមមាន៖ លោក OG Golden, កញ្ញា Chhin Ratanak, លោក Emi,លោក David,កញ្ញា ដារីយ៉ា និងលោក អុក មន្នីរិទ្ធ ដែលនឹងមកអង្រួនឆាកតន្ត្រី។






ដោយឡែក នៅថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ នឹងជក់ចិត្តដិតអារម្មណ៍ជាមួយសង្វៀនប្រដាល់ដ៏កក្រើក ដែលមានគូប្រកួតពិសេសៗជាច្រើន។ ក្នុងនោះ គូរឯកដែលជាទីរង់ចាំ គឺការប្រកួតដណ្តើមប្រាក់លានក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាម រវាងកីឡាករ តែវណ្ណា មកពីរ នាគរាជចតុមុខ និងវង្សវិឆ័យមកពីរ បញ្ចាការដ្ធានទ័ពពិសេស ដែរត្រូវជួបនិងកីឡាករ អូសាម៉ា តាអ៊ូដ មកពីព្រះរាជាណាចក្រ ម៉ារុក និង ហ្វូកាន កូស មកពីរសាធារណរដ្ធតួគី។





លើសពីនេះ កំពូលកីឡាករ អ្នកលេងដៃភ្លើង ជឺងរុនទះ នាគខ្មៅ យុន ឌីម៉ា មកពីរ រស្មីភូមិគាបខេត្តបន្ទាយមានជ័យ ក៏នឹងបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពអន្តរជាតិដ៏មួយគូផងដែរនិងត្រូវវជួបកីឡាករ ឡាសេនអេហ្សាអ៊ូយ មកពី ព្រះរាជាណាចក្រ ម៉ារុក។ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច