នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីសាធារណរដ្ឋអាស៊ែបៃហ្សង់ទទួលបន្ទុកពិសេស ក្នុងជំនួបសម្តែងការគួរសម ដែលប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព។ ជំនួបនេះ បានផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ លើវិស័យថាមពលកកើតឡើងវិញ និងការអភិវឌ្ឍបៃតង ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា...
នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហប្ញទ័យ យាងជាព្រះរាជធិបតីភាពក្នុងព្រះរាជពិធីប្រគល់ផ្ទះចំនួន ១០៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន និងយាងពិនិត្យដីសាងសងវត្ត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ព្រះរាជពិធីប្រគល់ផ្ទះចំនួន១០៤ខ្នង និងពិនិត្យដីកសាងវត្ត មានការចូលរួមពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី...
ប្រមុខរាជដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញនូវការប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ។ ការបង្ហាញការប្ដេជ្ញាចិត្តបែបនេះក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម...
ប៉ៃលិន៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា» ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា អតីតយុទ្ធជន និងនិវត្តជន មិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំ សម្តចអគ្គមហាសេនាបតីតេជោ...
នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន៣នាក់ ដែលបានធ្វើសកម្មភាពលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន៦ករណីផ្សេងគ្នា ក្នុងនោះលួចរថយន្តបាន៣ករណី និងលួចផ្លាកលេខរថយន្ត៣ករណី ។ការបង្រ្កាបជនសង្ស័យបានសម្រេចនៅពេលនេះ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក...
ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ សិង្ហបុរី-កម្ពុជា។...
ភ្នំពេញ៖ អ្នកនយោបាយបានបង្ហាញការគាំទ្រចំពោះរដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា និងគាំទ្រទាំងស្រុងនៅខ្លឹមសារ នីតិវិធីច្បាប់ និងបទដ្ឋានទាំងឡាយដែលពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា ដោយសារកាតព្វកិច្ចយោធា គឺជាខឿនការពារជាតិដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា និងបានអំពាវនាវឲ្យយុវជននិងយុវតីចូលរួមបំពេញកាតព្វកិច្ចយោធាដើម្បីការពារជាតិ មាតុភូមិ។ ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ បានថ្លែងថា គណបក្សចលនាប្រជាធិបតេយ្យ ទទួលយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ហើយគាំទ្ររដ្ឋសភាដែលបានអនុម័តច្បាប់កាតព្វកិច្ចយោធា និងគាំទ្រទាំងស្រុងនៅខ្លឹមសារ...
គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាលោក ប៉ាល់ ជីវ័ន បានឱ្យដឹងថា កីឡាករ កីឡាការិនីកម្ពុជា កំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងជើងឯកអាស៊ី នាខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។ ក្នុងបទសម្ភាសន៍ជាមួយ BTV Sports ពេលថ្មីៗនេះ លោក ប៉ាល់ ជីវ័ន បានបង្ហាញថា សម្រាប់សមាសភាពកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាមាន១៥នាក់...
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានទទួលជួប គណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម អ៊ីវ៉ាគី មិតស៊ុហ៊ីដេ ប្រធានសមាគមនមិត្តភាព ហ្វុគុស៊ីម៉ា និងជាអតីតរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន នៅស្ថានទូត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦។ ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងកម្ពុជា...
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងពីអត្ថប្រយោជន៍នៃកិច្ចដំណើរការប្រព័ន្ធទូទាត់បាគង បាននិងកំពុងគាំទ្រដល់ការ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និង ពេញសមត្ថភាព...