ក្រុមការងាររបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump កំពុងពិភាក្សាបន្តការចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដោយសង្ឃឹមថាការជំរុញការទូតថ្មី ដែលអាចកាត់បន្ថយហានិភ័យនៃជម្លោះប្រដាប់អាវុធ នេះបើយោងតាមបុគ្គលពីររូបដែលដឹងពីបញ្ហានេះ។ បុគ្គលជាច្រើននៅក្នុងក្រុមរបស់លោក Trump ឥឡូវនេះ មើលឃើញវិធីសាស្រ្តផ្ទាល់ពីលោក Trump ដើម្បីកសាងទំនាក់ទំនងដែលមានស្រាប់ ដែលទំនងជានឹងបំបែករនាំងទឹកកកជាមួយលោក Kim ជាច្រើនឆ្នាំបន្ទាប់ពីសង្គ្រាមពាក្យសម្ដី និងអ្វីដែលលោក Trump ហៅថាជាលិខិតដ៏សែនមានអត្ថន័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដែលមិនធ្លាប់មានអំឡុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី អាមេរិក។ ប្រភពជាច្រើនបាននិយាយថា ការពិភាក្សាគោលនយោបាយមានភាពរលូន...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលពិភាក្សាការងារជាមួយគណៈប្រតិភូ ដឹកនាំដោយលោកស្រីបណ្ឌិត សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី ផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាពិសសលើការបណ្តុះបណ្តាលបច្ចេកទេសយានយន្តនៅកម្ពុជា។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងជំនួបនេះ...
ADB អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យ បរិយាកាសធុរកិច្ចកាន់តែងាយ ស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយ របាំងពាណិជ្ជកម្ម។ បើតាមរបាយការណ៍ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ADB ចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញ នូវការអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លានដុល្លារ គាំទ្រកំណែទម្រង់គោលនយោបាយ ដើម្បីជំរុញពាណិជ្ជកម្ម និង សមត្ថភាពប្រកួតប្រជែងនៅកម្ពុជា។...
កិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងហេសបូឡា បានចូលជាធរមានហើយនៅថ្ងៃពុធនេះបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកJoe Biden បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា អ៊ីស្រាអែល និងក្រុមហេសបូឡារបស់លីបង់បានទទួលយកកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក និងបារាំង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពថ្ងៃអង្គារទី ២៦ខែវិច្ឆិកាថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប្រទេសលីបង់ ហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភណាមួយដោយក្រុមហេសបូឡា ដោយប្រកាសថាអ៊ីស្រាអែលនឹងរក្សាសេរីភាពនៃសកម្មភាពខាងយោធាពេញលេញ។ លោក Biden បាននិយាយថា កិច្ចព្រមព្រៀងបើកផ្លូវសម្រាប់ការបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ចាប់តាំងពីត្រូវបានដុតបញ្ឆេះដោយសង្រ្គាមនៅដែនដីហ្កាហ្សាកាលពីឆ្នាំមុន ត្រូវបានរៀបចំឡើងដើម្បីបញ្ឈប់ជម្លោះទាំងឡាយ។ លោក Biden ដែលបានថ្លែងសុន្ទរកថានៅសេតវិមានភ្លាមៗបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងក្នុងការបោះឆ្នោតក្នុងសំឡេងគាំទ្រ១០និង១ បាននិយាយថាលោកបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin...
ភ្នំពេញ ÷ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែល ងាយរងគ្រោះដោយសារផលប៉ះពាល់ខាងលើ ជាក់ស្តែងកម្ពុជា បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម តែចំនួន០,០២%ប៉ុណ្ណោះ។ ប៉ុន្តែកម្ពុជា បានប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់ចំណុច ០% នៅឆ្នាំ២០៥០ ។ មានប្រសាសន៍ ក្នុងពេលទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូដឹកនាំដោយឯកឧត្តម Park Huk-Hyum សមាជិកសភា និងជាអនុប្រធានសម្ព័ន្ធសភា នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការប្រែប្រួលអាកាសធាតុ” នាព្រឹកម៉ិញនេះ នៅវិមានរដ្ឋសភា...
ភ្នំពេញ: ក្នុងឱកាសទទួលជួប ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភាគីកូរ៉េ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ទប់ស្កាត់បទល្មើស និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ។ ក្នុងជំនួបនោះ ឯកឧត្តម Park Jung-Wook...
(សៀមរាប) ៖ នៅឆ្នាំ២០២៥ ខាងមុខ ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំឱ្យមានការគាំទ្រ និងបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសតាជីគីស្ថាន និងកម្ពុជា។ ការប្រកាសនេះ ខណះឯកឧត្តម Muzaffar Ashuriyon រដ្ឋមន្រ្តីយុត្តិធម៌ និងជាប្រធានគណៈប្រតិភូនៃសាធារណរដ្ឋតាជីគីស្ថានចូលជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្រៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព លោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តម...
ភ្នំពេញ៖ លោក Wang Jianghua អនុលេខានៃគណៈអធិការកិច្ចវិន័យបក្ស កុម្មុយនីស្តចិន ខេត្តយូណាន និងជាអនុប្រធាន នៃគណៈត្រួតពិនិត្យកិច្ចការដ្ឋចិន ខេត្តយូណាន នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកានេះ បានដឹកនាំសមាជិកប្រតិភូចំនួន៥រូប អញ្ជើញទស្សនៈកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយទទួលការស្វាគមន៍ពី កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកឯកឧត្តម យន់ ស៊ីណាត...
ស្វាយរៀង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទ គឺជារឿងដ៏ចាំបាច់ ក្នុងការ បន្តជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារនីមួយៗ ជាពិសេសការតភ្ជាប់ផ្លូវ ព្រំដែនសម្រាប់ការចរាចរទំនិញផងដែរ។ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក នាំគណៈកម្មការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព...
ភ្នំពេញ៖ កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៤ (CAMESCO24) ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីបណ្តាស្ថាប័នប្រមាណជិត១០០ស្ថាប័ន។ ប្រធានបទរបស់ម្មវិធីសន្និសីទ CAMESCO24 គឺ “ថាមពលនៃ កិច្ចសហការដើម្បីផលវិជ្ជមាន” ដែលជាកិច្ចសហការ និងទទួលបានការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA)។ គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពសំខាន់មួយដែលបានសហការអនុវត្តដោយ សហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC)។ ឯកឧត្តមបណ្ឌិត...