សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសំដែងនូវមោទភាពចំពោះការរីកចម្រើនគួរ ឱ្យកត់សម្គាល់ជាច្រើនវិស័យនៃប្រទេសកម្ពុជា ហើយសម្តេចបានបញ្ជាក់ថា សម្រាប់អាណត្តិទី៧នេះ សម្តេចបានដាក់ ចេញនូវគោលនយោបាយជាសំខាន់ក្នុងការទាក់ទាញបច្ចេកវិទ្យា និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូល ស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះ ដែលវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក សហ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កត្តាសុខសន្តិភាព គឺជាទំនិញដ៏ មានតម្លៃបំផុតសម្រាប់ការទាក់ទាញការវិនិយោគពីបរទេសមកក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែម ទៀត ដូច្នេះហើយបានជារាជរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាពនេះឱ្យខាងតែបាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា...
គិតត្រឹមឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធនានា បានកាត់ឆ្វៀលដីតំបន់៣ ដែលស្ថិតនៅជុំវិញបឹងទន្លេសាប ប្រមាណជាង ៨ម៉ឺនហិកតា ដើម្បីចែកជូនប្រជាពលរដ្ឋជិត ៤ម៉ឺនគ្រួសារ សម្រាប់អាស្រ័យផល និងដាំដំណាំកសិកម្មផ្សេងៗ ហើយក៏បានបិទបញ្ចប់ការកាត់ឆ្វៀលបន្ថែមផងដែរ ។ យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតពីចាប់ផ្ដើមអនុវត្តដល់ឆ្នាំ២០២៤ តាមរយៈការអនុវត្តវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកតំបន់ទន្លេសាប នៃខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ...
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រង ”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន“ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគិរី ។ តាមការចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែង សង្កេតឃើញមានការកើនឡើងនូវសំណង់សិល្បការ្យ ។ ទន្ទឹមនេះក៏មានបញ្ហាប្រឈមផងដែរ ដែលជាឧបសគ្គធ្វើឱ្យមានការយឺតយ៉ាវចំពោះការសារស្ថាបនា ដោយសារស្ថានភាពភ្នំខ្ពស់ ថ្មច្រើន ជ្រលងជ្រៅ ដែលត្រូវការកាយ កាត់សម្រុតបន្ទាបចំណោតជាច្រើន។ តែទោះលំបាកយ៉ាងណ ក៏កម្លាំងកងវិស្វកម្មអគ្គបញ្ជាការ បានពុះពារជម្នះឧបសគ្គដោយសម្រេចបានលទ្ធផលជារួមមានដួចជា៖...
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកតាន់ស្រ៊ី មីសែល យ៉ាវ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ នៅក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន KSI...
ប្រតិភូមកពីប្រទេសនានានៅជុំវិញពិភពលោក នៃអង្គការ យុទ្ធនាការអន្តរជាតិ ដើម្បីបញ្ឈប់ការប្រើប្រាស់មីន និងសម្ព័ន្ធគ្រាប់បែកចង្កោម (International Campaign to Ban Landmines – Cluster Munition Coalition (ICBL-CMC)) ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន នៅព្រះរាជាណាចក្រកម្ពុជា សម្តែងមតិដោយបង្ហាញពាក្យស្លោកផ្សេងៗពីការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនគ្រប់ប្រភេទ។ សូមបញ្ជាក់ថា អង្គការ ICBL តែងតែរៀបចំការសម្តែងមតិដូច្នេះដើម្បីជំរុញដល់ប្រទេសនានាជុំវិញពិភពលោកចូលរួមគោរពអនុសញ្ញាអូតាវ៉ា៕ ប្រភព៖ AKP
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសំណូមពរដល់ប្រជាកសិករទាំងអស់ក្នុងខេត្តថា« នៅឆ្នាំ២០២៤នេះ ការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅប៉ែកខាងលើផ្លូវជាតិលេខ៥ ចាំបាច់ត្រូវមើលប្រព័ន្ធទឹកអោយបានច្បាស់លាស់ កុំអោយពេលបងប្អូនធ្វើរួចហើយមិនមានទឹកស្រោចស្រព និងនាំអោយខាតបង់ពេលវេលា ប្រាក់កាស»។ លោក ងិន ហ៊ុន បានបន្តថា៖ ដោយសារបំរែបំរួលអាកាសធាតុ បាននាំអោយសីតុណ្ហភាពនៅលើដីឡើងកម្តៅជាងឆ្នាំកន្លងៗទៅ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវប្រាំងតែម្តង ដែលកន្លងមកកន្លែងខ្លះមានទឹកតិចតួច...
Best Australian Internet Casinos To Play Online Pokies Top Picks With Regard To 2024 Online Pokies Play The Greatest Selection Of Pokies For Free Content How...
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាល្ងាចថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៤ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ក្រោយមហោស្រពនេះបានចាប់បដិសន្ធិឡើងកាលពីឆ្នាំ២០១៦» នៅសាលសន្និសីទចតុម្មុខ។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងថា ក្នុងរយៈពេល ០៨ឆ្នាំមកនេះ មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា បានក្លាយជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការផ្តល់ឱកាសឱ្យយុវជន...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អបអរសាទរ ប្រៃសណីយ៍កម្ពុជា បានទទួលពានរង្វាន់កិត្យានុភាពចំនួន ២ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍នៃសហភាពប្រៃសណីយ៍សកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស (Postal Security Gold Certification) និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ (TRADEPOST AWARDS ២០២៤) សម្រាប់ស្នាដៃការងារក្នុង ការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល...