(ភ្នំពេញ)៖ សូត្រ វាសនា អ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែក បានយកឈ្នះពិន្ទុលើកីឡាករ រឿម វណ្ណៈ របស់សមាគមអប់រំកាយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងការប្រកួតមិត្តភាពជាតិ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ សង្វៀងទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ។ ថ្ងៃជាមួយគ្នានេះដែរកីឡាករ សយ សុខ មកពីក្លិប វិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ចាញ់ពិន្ទុ កីឡាករក្លិប និរោធន៍មានជ័យ...
(ភ្នំពេញ)៖ អ្នកប្រដាល់គុនខ្មែរ អេ អាំម៉ារីនភូថង នៅតែធ្វើបានល្អនៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក្នុងការប្រកួតសន្សំប្រាក់លានរបស់ក្រុមហ៊ុនភេសជ្ជៈ WURKZ ម្សិលមិញ។ កីឡាកររបស់សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃរូបនេះ បានយកឈ្នះកីឡាករ ឡុង ខេត្ត ដោយពិន្ទុ។ នេះជាជ័យជំនះលើកទី១០របស់គេ។ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម មកដល់ពេលនេះមិនទាន់មានកីឡាកររូបណាអាចបញ្ឈប់ដំណើរសន្សំប្រាក់លានរបស់ អេ អាំរីនភូថងនៅឡើងទេ ហើយតាមរយៈជ័យជំនះនេះ ធ្វើឱ្យប្រាក់រង្វាន់ឡើងដល់១០ ០០០ ០០០រៀល។ ចំនែកការប្រកួតមិត្តភាពលក្ខណៈជាតិ ម៉ន ភារម្យ ក្លិបការិយាល័យទី៥កងទ័ពជើងគោក...
ម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារជូនជនរួមជាតិដើម្បីសម្តែងនូវការអបអរសាទរដល់ទិវាជាតិអប់រំបណ្ដុះបណ្ដា លបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៣...
(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរមកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម យ៉េន ឌីណា បានយកឈ្នះកីឡាករ ចាន់ ប៊ុនលាភ របស់ក្លិបនិរោធមានជ័យ ក្នុងការប្រកួតប្រដាល់លក្ខណៈមិត្តភាព របស់ក្រុមហ៊ុន គួបូតា (Kubota) របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន នៅស្ទូឌីយោស្ទឹងមានជ័យ រាត្រីថ្ងៃសុក្រ។ ជំនួនកីឡាករ ឌីណា ត្រូវការតែបីទឹកប៉ុណ្ណោះ ដើម្បីបំបាក់ ប៊ុនលាភ។ ថ្ងៃជាមួយគ្នានេះដែរ កីឡាករ ម៉ៃទី រ៉ាឌី មកពីក្លិបម៉ៃទីក្រាំងយ៉ូវ ចាញ់កីឡាករ...
ចាន់ ស៊ីណាត ធ្លាក់ខ្លួនប្រកួតជាមួយ សយ សុខឈឿន ឆៃដែន អ្នកប្រដាល់ជើងខ្លាំង នៃក្លិបថ្មគោលពោធិសែនជ័យ និង រឿម វណ្ណះ អ្នកប្រដាល់ជើងខ្លាំងសមាគមអប់រំកាយកីឡាស្រុកអន្លង់វែង នឹងត្រូវជួបប្រកួតគ្នា នាយប់ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើសង្វៀនបិទទ្វារខារ៉ាបាវបាយ័នស្ទឹងមានជ័យ។ ជើងខ្លាំង ឈឿន ឆៃដែន និង ជើងខ្លាំង រឿម វណ្ណះ ជួបគ្នាក្នុងប្រភេទទម្ងន់៦០គ.ក្រ។...
ភ្នំពេញ៖ នៅក្នុងសន្ទនាតាមរយៈទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១០ មិថុនា លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា បានថ្លែងកោតសរសើរចំពោះចំពោះសម្តេចតេជោថា គ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អ និងជាគំរូមួយសម្រាប់ពិភពលោក។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមរយៈទូរស័ព្ទជាមួយលោកណារិនដ្រា...
វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកដឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុងជាគូបើកឆាក មុនពេល ជើងឯកពានឆ្ពោះទៅស៊ីហ្គេមរបស់ទូរទស្សន៍បាយ័នថ្មីៗ ថាន់ ប៊ុនរ៉ុង ជួប រឿង សារិទ្ធ ទំងន់ 60kg។ ចំណែកពីរគូឯកសប្តាហ៍នេះ ម៉ន សាម៉េត ជួប វៀត...
សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មីអង្រួន សង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ ដែលជាគូពិសេសបើកឆាកការផ្សាយផ្ទាល់។ គូមិនអាចរំលងបានទាំងពីរគូគឺ ហេង វិឆ័យ និង ជួបជាមួយ គង់ ឧត្តម ខណៈ ឯម ឡេងលី នឹងជួបជាមួយ ទូច ទូ ដែលមកជំនួស ដានីញែល...
រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ ក្នុងនោះគូពិសេស សែម ប៊ុនថេង បើកឆាកជួបជាមួយ សំអាត បារមី ក្នុងប្រភេទទំងន់ 54kg ខណៈគូទី ២ ប្រភេទទំងន់ 60kg ឡុង សំណាង នឹងឡើងតតាំងជាមួយ សូដា លីម៉ូ ដែលសុទ្ធតែមានបទពិសោធវាយជាមួយកីឡាករបរទេស។ ចំណែកការប្រកួតគូពិសេសប្រចាំសប្តាហ៍...
ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ក៏នឹងមានវត្តមានកីឡាករ ៥ គូផងដែរ ដែលគូពិសេស នឹងជាជំនួបរវាង ពេជ្រ ភក្តី ជួប ធី ដាវិត គូទី ២ អេលីត ផានិត ជួប សង សាត ខណៈ រិទ្ធ រៀប ជួប លី សុខា។ គូពិសេសប្រចាំសប្តាហ៍ ភួង...