ឯកឧត្តម ហ៊ុន ម៉ានី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិសិ្សត និសិ្សត ចំនួន៣៣៥២នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមកពីតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា ចំនួន២២ក្នុងរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។ បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ដោយឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សានៃយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល...
គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាង នយោបាយតែមួយគត់ ដែលបានដឹកនាំប្រទេសពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាង ៤០ ឆ្នាំងកន្លងមកនេះ ហើយបានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ និងការ ពារសុខសន្តិភាពរហូតដល់បច្ចុប្បន្ន ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគេណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជា...
មេធាវីបានប្រាប់ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)នៅពេលបង្ហាញខ្លួនដំបូងរបស់លោកកាលពីថ្ងៃសុក្រថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបាន «ចាប់ជំរិតនាំយកទៅ» មុនពេលត្រូវបាននាំទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីប្រឈមការចោទប្រកាន់ពីបទមនុស្សឃាត ហើយលោកមានជំងឺពុំអាចផ្តល់ភស្តុតាងបាន។ លោក Duterte ដែលបានមកដល់ប្រទេសហូឡង់តាមជើងហោះហើរពីទីក្រុងម៉ានីល កាលពីថ្ងៃពុធបន្ទាប់ពីត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការ ICC លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ស្តាប់ទៅដូចជាទន់ខ្សោយនៅពេលលោកនិយាយតាមរយៈតំណភ្ជាប់វីដេអូពីអង្គភាពឃុំឃាំងដោយបញ្ជាក់ពីឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់លោក ទៅកាន់តុលាការ។ មេធាវីការពារក្តី លោក Salvador Medialdea បាននិយាយថា លោក Duterte...
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរា អមដំណើរ ដោយក្រុមការងារមូលនិធិ និងយុវជន ស.ស.យ.ក បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខចាស់ជរា គ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងក្រុងប៉ៃលិន ។ លោកជំទាវ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម...
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមដោយប្រើប្រាស់ពាក្យសម្ដីប្រមាថ និងប្រៀបធៀបគ្នារវាងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ការចាប់ខ្លួនជននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ជននេះឈ្មោះ ឡុក អូវីដេ អាយុ៣៥ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមុខរបរលក់ចាប់ហួយ។ ជននេះប្រើឈ្មោះនៅតាម Facebook...
ភ្នំពេញ៖ សាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី ដែលផ្តល់កម្មវិធីអប់រំស្តង់ដាអូស្ត្រាលី បានប្រកាសបើកសម្ពោធជាផ្លូវការ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក Lance Jackson នាយកសាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ថា គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន ព្រមទាំងបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួនក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះ មិនត្រឹមតែសម្រាប់ផ្ទាល់ខ្លួនទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាងសមិទ្ធផលសង្គម កិច្ចការមនុស្សធម៌...
ពោធិ៍សាត់៖ រដ្ឋបាលស្រុកតាលោសែនជ័យ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីអបអរសាទរពិធីប្រកាសជាផ្លូវការ ស្រុកតាលោសែនជ័យ ជាស្រុកបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF) ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅបរិវេណសាលាស្រុកតាលោសែនជ័យ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការការចូលរួមពីលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សំ ណារិទ្ធិ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំប្រតិភូក្រសួង និងវិស័យឯកជន ទស្សនាខ្សែច្រវាក់ផ្គត់ ផ្គង់នៃការធ្វើស្វ័យប្រវត្តិកម្ម និងទំនើបកម្មរបស់ក្រុមហ៊ុនអន្តរជាតិមួយ ដើម្បីជំរុញលើកកម្ពស់ដល់ក្រុមហ៊ុនក្នុងស្រុក ត្រៀមលក្ខណៈ ឈានទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួង...
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា តាំងតែពីដើមអាណត្តិ សម្ដេចតែងតែលើកឡើងនៅតាមវេទិកានានារួច គឺចង់ឱ្យវិស័យឯកជន គឺជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាល។ ក្នុងឱកាសនោះ សម្ដេចធិបតី...