កីឡា
កីឡារាំកម្ពុជា ឈ្នះមេដាយ ៥គ្រឿងបណ្ដោះអាសន្ន នៃជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ នៅវៀតណាម
ក្រុមកីឡារាំជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ៥គ្រឿងបណ្ដោះអាសន្ន ក្នុងបេសកកម្មចូលរួមការប្រកួតជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (WDSF Asian-South East Asian Championship 2025) នៅក្រុងហូជីមិញ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដាចុសងប្ដាហ៍នេះ។
គិតត្រឹមល្ងាចថ្ងៃទី១០ ខែកក្កដាកន្លងទៅ ពោលគឺក្រោយចាប់ផ្ដើមការប្រកួតផ្លូវការបាន ២ថ្ងៃ ក្រុមកីឡារាំកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងជូនជាតិ ក្នុងនោះមានមេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ៤ ។ សម្រាប់មេដាយប្រាក់ ដណ្ដើមបានដោយកីឡាការិនី ឱ រចនី លើវិញ្ញាសារាំចង្វាក់ Jive ហើយកញ្ញា ក៏ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសារាំចង្វាក់ Paso Doble ផងដែរ។
រីឯមេដាយសំរឹទ្ធ ៣គ្រឿងទៀត ទទួលបានដោយកីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា លើវិញ្ញាសារាំចង្វាក់ Samba ១គ្រឿង និងវិញ្ញាសារាំចង្វាក់ Cha Cha Cha ១គ្រឿង ព្រមទាំងកីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ទទួលបានលើវិញ្ញាសារាំចង្វាក់ Paso Doble។
គួរដឹងថា ព្រឹត្តិការណ៍ WDSF Asian-South East Asian Championship 2025 នេះ មានអត្តពលិកចូលរួមសរុបជាង ៣ពាន់នាក់ មកពី ៣៧ប្រទេសក្នុងទ្វីបអាស៊ី ក្នុងនោះសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនអត្ដពលិករបស់ខ្លួន ១៨នាក់ចូលរួមការប្រកួតប្រចាំឆ្នាំនេះផងដែរ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ