កីឡា
កម្ពុជា បន្ដជួបឥណ្ឌូនេស៊ី ក្រោយចាញ់វៀតណាម ៣-០ បើកឆាកព្រឹត្តិការណ៍ SEA V.League នៅហ្វីលីពីន
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៥ ជាមួយលទ្ធផលមិនគាប់ប្រសើរឡើយ ក្រោយចាញ់ក្រុមជម្រើសជាតិវៀតណាម ៣-០ សិត សម្រាប់ការប្រកួតជុំទី១ ដែលកំពុងប្រព្រឹត្តទៅ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។
សម្រាប់លទ្ធផលការប្រកួតដំបូង រវាងកម្ពុជា និងវៀតណាម នេះ សិតទី១ កម្ពុជាបានចាញ់ក្នុងពិន្ទុ ២៣-២៥, សិតទី២ ពិន្ទុ ២០-២៥ និងសិតទី៣ ពិន្ទុ ២១-២៥។
បន្ទាប់ពីភ្លាត់បរាជ័យក្នុងការប្រកួតបើកឆាក ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបន្ដធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមម្ចាស់មេដាយមាសស៊ីហ្គេម ឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ ដ្បិតឥណ្ឌូនេស៊ី កំពុងត្រូវការជ័យជម្នះដូចគ្នា បន្ទាប់ពីពួកគេបានរងបរាជ័យក្នុងការប្រកួតដំបូង ទល់ក្រុមថៃ ក្នុងលទ្ធផល ៣-១ សិត។
គួរដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជា បានចូលរួមព្រឹត្តិការណ៍បាល់ទះដ៏ធំប្រចាំតំបន់អាស៊ាន ក្រោយតស៊ូមតិ ក៏ដូចជាការបំពេញលក្ខខណ្ឌ និងជម្នះនូវឧបសគ្គជាច្រើន ដែលថ្នាក់ដឹកនាំសហព័ន្ធបានខំប្រឹង ដើម្បីមានឱកាសចូលរួម ក្នុងគោលបំណងជ្រោងទង់ជាតិខ្មែរលើឆាកអន្ដរជាតិ ក៏ដូចជាមានឱកាសទទួលបានចំណាត់ថ្នាក់ល្អប្រសើរ នៅក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការសហព័ន្ធ ទទួលស្គាល់ថា បេក្ខភាពប្រកួតប្រជែងទាំង ៥ សុទ្ធតែជាក្រុមខ្លាំង និងមានបទពិសោធន៍ក្នុងព្រឹត្តិការណ៍នេះ ។ យ៉ាងណាមិញក្រុមបាល់ទះកម្ពុជា បានប្ដេជ្ញារួមគ្នាធ្វើឲ្យបានល្អបំផុតក្នុងការបង្ហាញខ្លួនលើកដំបូង យ៉ាងហោចក៏បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ដើម្បីចៀសវាងនូវប្រការណាមួយ ដែលនាំឲ្យកម្ពុជា ខកខានឱកាសបន្ដចូលរួមព្រឹត្តិការណ៍នេះ។
ព្រឹត្តិការណ៍ SEA V.League 2025 នេះដែរ មាន ៥ក្រុមចូលរួម គឺមានឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន និងកម្ពុជា ដែលត្រូវធ្វើការប្រកួតចំនួន ២ជុំ ដោយជុំទី១ ត្រូវប្រកួតនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា មុនបន្ដការប្រកួតជុំទី២ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ