គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ កាលពីចុងឆ្នាំ ២០២៥ បច្ចុប្បន្ន បានបំពេញការងារ រួមចំណែកជួយដល់ការបង្រៀនសិស្ស នៅតាមសាលាដែលខ្វះគ្រូបង្រៀន បានរយៈពេលជិត ១ឆ្នាំហើយ។ សាលារៀនគោលដៅទាំងនោះ មានស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ បាត់ដំបង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម។ វត្តមានគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ភ្លាម ចេញបង្រៀនភ្លាម បង្រៀនផង រៀនផងពីវិធីសាស្ត្របង្រៀន បច្ចុប្បន្ន បានបំពេញការងារ...
ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលឱ្យអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យ និងបង្ក្រាបការលួចនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ជាពិសេសសាច់បង្កកដែលនាំចូលពីក្រៅប្រទេស អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. បានបញ្ចប់ការវិភាគសំណាកសាច់បង្កកជាផ្លូវការ ហើយបានបង្ហាញលទ្ធផលថា មានសំណាកប្រមាណ ៤៨គំរូ មិនអនុលោមតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារទេ ឬហៅថា មានកត្តាហានិភ័យប៉ះពាល់សុខភាព ។ ជាក់ស្តែងរបាយការណ៍ ក.ប.ប. ដែលបានចេញកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាក់ថា ទីតាំងស្តុក និងអាជីវកម្មពាក់ព័ន្ធចំនួនជាង ១១០ នៅទូទាំងប្រទេសដែលមន្ត្រីជំនាញបានចុះត្រួតពិនិត្យ និងប្រមូលសំណាកសាច់បង្កកសរុប ១៦០គំរូ បញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នោះ បានរកឃើញថា សំណាកចំនួន...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងនិវត្តន៍មកដល់មាតុភូមិវិញហើយបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ យាង និងអញ្ជើញទទួលព្រះរាជដំណើរមកដល់របស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
កាលពីថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ កោះកុង កំពត កែប តាកែវ និងខេត្តកណ្ដាល ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ បានចុះពិនិត្យការងារបច្ចេកទេសនៃការអនុវត្តការងារសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លើកំណាត់ផ្លូវសំខាន់ៗ រួមមាន ផ្លូវខេត្តលេខ១៤៤០ ផ្លូវជាតិលេខ៤៨-៥...
(បន្ទាយមានជ័យ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៦០០នាក់ ដើម្បីពង្រីកឱកាសការងារ និងលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ...
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួប និងពិភាក្សាការងារជាមួយ Dr. PARK Sang Won ប្រធានសមាគមវេទិកាកូរ៉េ-អាស៊ាន (Korea-ASEAN Forum Association-KAFA) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីគម្រោងវិនិយោគបន្ថែម របស់អ្នកវិនិយោគកូរ៉េ មានការបង្កើតមន្ទីរពេទ្យជាដើម នៅរាជធានីភ្នំពេញ ។ ក្នុងជំនួបកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ Dr....
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល បានលើកឡើងថា ការដោះស្រាយបញ្ហាសុខភាពរបស់អ្នកជំងឺទាមទារ ឱ្យអ្នកជំនាញមានការរួមគ្នា ឯកភាពគ្នាគ្រប់ពេលវេលា ទើបការអនុវត្តទទួលបានផ្លែផ្កា។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា យ៉ាងដូច្នេះក្នុងពិធីបើក “ទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រ និងវិទ្យាសាស្ត្រថែទាំលើកទី ២៨” របស់មន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ “បុរេសកម្ម សមភាព ប្រសិទ្ធភាព និងនវានុវត្តន៍ក្នុងការបម្រើសេវាសុខាភិបាល” រៀបចំឡើងដោយគណៈកម្មការទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត មន្ទីរពេទ្យប្រចាំឆ្នាំ២០២៦, នាព្រឹកថ្ងៃទី៣...
នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំស្តង់ដាសម្រាប់អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំសុខភាពនៅកម្ពុជា។ អាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ ត្រូវបានបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយការវិវត្តទៅជាផលវិបាកផ្សេងៗ ដូចជាការឆ្លងមេរោគក្នុងមន្ទីរពេទ្យ រយៈពេលសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល។ ដូចនេះ អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គឺជាជំហានដ៏ចាំបាច់មួយ...
(ត្បូងឃ្មុំ)៖ តបតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជាក់ស្តែងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម កែវ វណ្ណៈ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារមកពីទីស្នាក់ការកណ្តាល ក្រុមការងារសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្ត...
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូលប្រកួតវគ្គជម្រុះបឋម នៃពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអាស៊ី AFC Women’s Champions League 2026/27 រួចហើយ ដោយបែងចែកជា ៦ពូល ក្នុងចំណោមបេក្ខភាព ២៤ក្រុមចូលរួម ខណៈក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន របស់កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុម្ចាស់ផ្ទះ ILBIRS របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្រុម TSL របស់ហុងកុង និងក្រុម Kaya-Iloilo របស់ប្រទេសហ្វីលីពីន។...