កូនឈើប្រមាណមួយម៉ឺនដើមមានជាង២០ប្រភេទ ត្រូវបានប្រជាជនកម្ពុជា និងជប៉ុន បានរួមគ្នាដាក់ដាំនៅក្នុងសួនឧទ្យានធម្មជាតិអង្គរ អ៊ីអន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌពិភពលោក។ ពិធីដាំកូនឈើនេះ រៀបចំឡើងដោយ មូនិធិបរិស្ថានអ៊ីអន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងមានការចូលរួមពីជនជាតិខ្មែរ និងជប៉ុនប្រមាណ១០០០នាក់។ លោក ម៉ូតូយ៉ា អូកាដា ប្រធានមូលនិធិបរិស្ថានអ៊ីអន មានប្រសាសន៍ថា...
ក្រឡាបញ្ជីតុលាការអន្តរជាតិ ដែលកាន់សំណុំរឿងវិវាទរវាងកម្ពុជា និងថៃ លើករណីជម្លោះដែនសមុទ្រត្រួតស៊ីគ្នា បានបញ្ជូនឈ្មោះបេក្ខជនចំនួនបីរូប ដើម្បីឱ្យភាគីកម្ពុជា និងថៃ ធ្វើការជ្រើសរើសយកមួយរូបឱ្យធ្វើជាប្រធាន និងបង្កើតទៅជាគណៈកម្មការនៃអ្នកផ្សះផ្សាសម្រាប់ការផ្ដល់យោបល់ និងអនុសាសន៍លើការដោះស្រាយដោយសន្ដិវិធីជុំវិញបញ្ហាព្រំដែនសមុទ្រកម្ពុជា និងថៃ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់BTVនៅថ្ងៃទី៤ ខែកក្កដា នេះថា ករណីជម្លោះដែនសមុទ្រត្រួតស៊ីគ្នា កម្ពុជា និងថៃ គឺកំពុងដំណើរការទៅតាមនីតិវិធី ដោយរលូន ហើយមកដល់ពេលនេះ ដំណើរការបានដល់ដំណាក់កាលពិនិត្យទៅលើបេក្ខជនទី៥...
ផលិតផលក្នុងស្រុកប្រមាណ ៧០០ មុខ ត្រូវបានយកទៅប្រមូលផ្តុំដាក់លក់នៅក្នុង“ផ្សារខ្មែរ MSME HUB(ទួលពង្រ)” ដែលវានឹងក្លាយជាមជ្ឈមណ្ឌលតភ្ជាប់យ៉ាងសំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់។ ផ្សារខ្មែរ MSME Hub ទួលពង្រ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ថ្លែងទៅកាន់អង្គពិធី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានផ្តួចផ្តើមបង្កើត...
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើជើងចតុមុខ ដែលបាននិងកំពុងបើកដំណើរការនៅរៀងរាល់ចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ កំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដើរកម្សាន្តកើនឡើងជាលំដាប់ ដែលបញ្ហានេះ បានធ្វើឲ្យស្ថានប័នរដ្ឋ និងឯកជន ជាពិសេសមានស្ថានទូតតាមប្រទេសនានា គឺបានស្នើររដ្ឋបាលសាលារដ្ឋរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ ដ៏សំបូរបែប និងបង្កើនភាពទាក់ទាញកាន់តែខ្លាំង។ លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃនេះថា កន្លងមកនេះ...
ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតែបន្តអនុវត្តគោលការណ៍ “អ្នកចេះគឺជាប់” ដើម្បីធានាយុត្តិធម៌សម្រាប់យុវជនដែលខិតខំសិក្សា និងជាការកសាងធនធានមនុស្ស ឆ្ពោះទៅកម្ពុជា ឆ្នាំ២០៥០។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ BTV នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ ក្រសួងអប់រំ...
គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និងសម្ដេចធិបតី នៅតែបន្តយកចិត្តទុកដាក់ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថមបន្ថែមជូនដល់ស្រ្តីមុន ក្រោយ និងពេលសម្រាលរួច។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ បានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំនួនសរុបប្រមាណជាង ៤៦ម៉ឺនលាន រៀល (៤៦៩ ០០៥លានរៀល) ។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមស្រ្តីមានកំពុងមានផ្ទៃពោះ និងក្រោយសម្រាលកូនរួច នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ ពួកគាត់បានឱ្យព័ត៍មាន...
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពាវនាវដល់ផលិតករ និងសិប្បករ សូមកុំប្រើប្រាស់ Logo ក្រសួង ជាពិសេសការលួចក្លែងបន្លំដាក់ ចបផ លើផលិតផល គ្មានការវាយតម្លៃទទួលស្គាល់ត្រឹមត្រូវ ដែលនេះធ្វើឱ្យប៉ះពាល់សុខភាព និងការប្រកួតប្រជែងមិនស្មើភាពគ្នា។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងយុទ្ធនាការអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅសប្តាហ៍នេះថា...
កម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន ដោយយោធាថៃបានបន្តរាយបន្លាលួសនៅពីរទីតាំងដាច់ដោយឡែកពីគ្នានៅតំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រុន ខេត្តឧត្តរមានជ័យ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ ក្រសួងការបរទេសបានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ កងកម្លាំងប្រដាប់អាវុធសៀម បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នា នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ...
ប្រជាពលរដ្ឋជាង១ពាន់នាក់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ទទួលបានការពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល ។ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង១ពាន់នាក់ មកពីសង្កាត់ចំនួន០២ គឺសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ ។ ពិធីនេះ ធ្វើឡើងក៏ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមា គមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដាក់តឿនទៅដល់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ ជាមួយនឹងការសង្គ្រោះអ្នកជំងឺដោយក្តីមេត្តា និងការទំនុកចិត្ត ។ ក្នុងឱកាសអញ្ជើញបើកសន្និសីទទន្តសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០២៦ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេតេជោក្រោមប្រធានបទ “ការលើកកម្ពស់ ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ” នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាព...