ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងទូទៅ និងអនុគណៈកម្មការបច្ចេកទេស ស្តីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ តាមខេត្តគោលដៅ ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រី Moonjung Choi...
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៦នេះ បានចេញសេចក្តីណែនាំដល់បណ្តាម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ ត្រូវពង្រឹងអនុលោមភាពក្នុងការទិញ-លក់ឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់នៅលើទីផ្សារ ខណៈរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាក៏បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈនេះ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់សារជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះថា ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ខណៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី និងការពារសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់សារជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារសាកល ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពដែលផ្តោតលើការឧបត្ថម្ភធន និងការត្រួតពិនិត្យទីផ្សារ ដើម្បីការពារអ្នកប្រើប្រាស់ និងធានាស្ថិរភាពផ្គត់ផ្គង់ ក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានប្រាប់ BTV នៅថ្ងៃទី១០ មីនានេះ ថា ដើម្បីការពារអ្នកប្រើប្រាស់រដ្ឋាភិបាលនឹងដាក់ចេញវិធានការឧបត្ថម្ភធន ដើម្បីបញ្ចុះតម្លៃប្រេងក្នុងករណីហក់ឡើងខ្ពស់។ ទន្ទឹមនឹងការដាក់ចេញការឧត្តម្ភធន លោកជឿថា រដ្ឋាភិបាលក៏នឹងមានវិធានការមួយចំនួនទៀត ដូចជា តម្រូវឱ្យបុគ្គលិករដ្ឋមួយផ្នែក អាចធ្វើការពីផ្ទះតាមប្រព័ន្ធអនឡាញ ដែលវិធានការនេះ...
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-ស៊ីម៉ាក់ (CMAC) បានសហការជាមួយក្រុមហ៊ុនជប៉ុន IOS ធ្វើការអភិវឌ្ឍន៍បច្ចេកទេសម៉ាស៊ីនបោសសម្អាតមីនយន្តទំនើប Robot ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន និងគ្រាប់មីននៅលើទឹកដីកម្ពុជា។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ដោយបានប្រាកស ស្វាគមន៍ការមកដល់កម្ពុជានូវម៉ាស៊ីនបោសសម្អាតមីនយន្ត (Robot) ដែលបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាព CMAC និងក្រុមហ៊ុនជប៉ុន IOSនេះ។ ឯកឧត្តមបានថ្លែងថា...
បាត់ដំបង៖ ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ព្រមទាំងធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ និងការអនុវត្តថ្លៃលក់ប្រេងឥន្ធនៈមិនដំឡើងថៃ្លខុសប្រក្រតី រដ្ឋបាលខេត្តបាត់ដំបង បានណែនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងកម្លាំងមានសមត្ថកិច្ចត្រូវចុះផ្សព្វផ្សាយ អប់រំណែនាំដល់គ្រប់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ក្នុងមូលដ្ឋានឱ្យអនុវត្តបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់លើតម្លៃនៃការលក់ប្រេងឥន្ធនៈស្របតាមការជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្មឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។ តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបាត់ដំបង បានណែនាំបន្ថែមដល់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋចូលរួមបង្ការ...
ឱកាសការងារចំនួនជិត ៣ពាន់កន្លែងនៅតាម ក្រុមហ៊ុន រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន១១ កំពុងមានតម្រូវការកម្លាំងពលកម្មចំពោះអ្នកមានតម្រូវការ ជាពិសេស សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ បរិវេណវិទ្យាស្ថាន វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)។ មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២៦នេះថា ក្រុមហ៊ុន រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន១១ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជិត...
គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗ មួយចំនួន ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងវឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមីនា ឆ្ន២០២៦ ខាងមុខនេះ។ តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងវឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកជំទាវ ឌី...
សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៧វត្ត,ចែកអំណោយដល់យាយជីតាជីចំនួន១០០នាក់ និងប្រជាពលរដ្ឋ...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាស កើនឡើងដល់ជិត១ ៦០០កន្លែង ហើយកំពុងមានតម្រូវការកម្មករ និយោជិកច្រើន ដូចនេះជាឱកាសល្អ សម្រាប់ប្រជាពលរដ្ឋ យុវជន និងបងប្អូនអតីតពលករមកពីប្រទេសថៃ អាចទាក់ទងរកការងារតាមរយៈមន្ទីរការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តកំពង់ស្ពឺបាន ។ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តចំបក់ជើងភ្នំ ស្ថិតក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច...