ផលិតផលខ្មែរថ្មីៗរាប់សិបមុខ ត្រូវបានផលិតឡើងបន្តបន្ទាប់ ក្រោយមានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអំឡុងពេល នៃការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យភាពកម្ពុជា និងការពហិការមិនប្រើប្រាស់ និងមិនបរិភោគទំនិញថៃ ។ ផលិតផលខ្មែរច្រើនមុខថ្មីៗ កំពុងត្រូវបានផលិត មានដូចជាចំណីអាហារ ក្នុងនោះមានត្រីខ ទឹកត្រី ទឹក ស៊ីអ៊ីវ ភេសជ្ជៈ នំក្រៀម និងអាហារកំប៉ុងជាដើម ខណៈរបស់ប្រើប្រាស់មួយចំនួន ដូចជាសាប៊ូ កក់សក់ សាប៊ូដុស ខ្លួន ថ្នាំដុសធ្មេញ...
ក្នុងទិវាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងសាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការល្អដោយផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនជូនដល់អតិថិជនបុរីអ័រគីដេ និងអ្នកអាណាព្យាបាលសិស្សនៃសាលា ប៊ែលធី អន្តរជាតិ។ ពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ ធ្វើឡើងក្រោមវត្តមានរបស់ លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង...
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សម្ភារបរិក្ខារ បច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដែលជប៉ុនផ្តល់គឺ មានទំហំធំជាងមុន និងបច្ចេកវិទ្យាការរីកចំរើនជាងមុន។ ហើយបើមានបញ្ហាយ៉ាងណានោះក៏គ.ជ.ប នៅតែគ្រប់គ្រងស្ថានការណ៍បាន ដោយសារច្បាប់ដើមត្រូវរក្សាទុកនៅក្នុងអង្គចងចាំប្រកបដោយសុវត្ថិភាព។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ជប៉ុន តែងតែយកចិត្តទុកដាក់ក្នុងការ រួមសហការជាមួយ គ.ជ.ប ក្នុងការផ្តល់ជាបច្ចេកទេស និងសម្ភារ ដើម្បីធានាថា ការបោះឆ្នោតនៅកម្ពុជាមានភាពសេរី...
ឆ្នាំ២០២៥កន្លងមកនេះ មនី្ទរពេទ្យកុមារជាតិ បានពិនិត្យ ពិគ្រោះជំងឺក្រៅ មាន ២៤៩,១២៦ករណីអ្នកជំងឺសម្រាកពេទ្យ មាន ៥៥,៤០៥ ករណី អត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យ ១៥២% ដោយមានគ្រែសម្រាប់អ្នកជំងឺ ៤០០ គ្រែ។ ការលើកឡើងរបស់ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ យ៉ាងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆាំ្ន២០២៦ របស់មន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល...
នៅថ្ងៃនេះ កម្ពុជាបង្ហាញពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតជូនអង្គទូតបរទេស ក្រោយធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះ ជាមួយនឹងការឃាត់ខ្លួនជនបរទេសរាប់ពាន់នាក់។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានធ្វើបទបង្ហាញ ស្តីពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតជូនអង្គទូតបរទេស ក្រោមអធិបតីភាពលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណែត។ អង្គទូតដែលអញ្ជើញចូលរួមមានចំនួន ២៥អង្គទូត។...
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នៅក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២៦នេះ ទទួលកំណើនជើងយន្តហោះហើរចេញចូលកម្ពុជា ក្នុងរង្វង់ជាង ១០ភាគរយ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់BTV ថ្ងៃទី១៨ ខែកុម្ភៈ នេះថា បច្ចុប្បន្ន គ្រប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ទាំង៣៦ ដែលបានប្រតិបត្តិការបើកជើងហោះហើរចេញចូលកម្ពុជា មានស្ថិរភាព និងរក្សាកំណើនជើងហោះហើរបានល្អប្រសើរក្នុងនោះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅរាជធានីភ្នំពេញ...
ភ្នំពេញ៖ គុណតម្លៃសន្តិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសាកល គឺបានកើតឡើងពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ពោលគឺកម្ពុជាបានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនទសវត្សរ៍តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ហើយបាននាំមកនូវសន្តិភាពពេញលេញ និងការផ្សះផ្សារបង្រួបបង្រួមជាតិខ្មែរក្នុងរយៈពេលជិត ៣ទសវត្សរ៍ចុងក្រោយ និងបន្តថែរក្សាសន្ដិភាពនេះដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា សម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ៖ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំការងារបច្ចេកទេសនិងខ្លឹមសារ ក្នុងគោលដៅបម្រើសេវាកម្មជូនថ្នាក់ដឹកនាំ និងតំណាងរាស្ត្រត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក៏ដូចជាការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនទៀត ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នេះ។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ...
ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior ស៊ុតគ្រាប់បាល់ជ័យជំនះយ៉ាងអស្ចារ្យឱ្យ Real Madrid យកឈ្នះនៅទឹកដី Benfica ១-០ ជើងទីមួយវគ្គ Play-Off។ ក្រុមទាំងពីរបានមកជួបគ្នានៅវគ្គ Play-Off នេះ បន្ទាប់ពី Benfica យកឈ្នះ Real Madrid ៤-២ នៅប្រកួតចុងក្រោយនៃដំណាក់កាលប្រកួតលីគ។ ក្រោយការចាប់ផ្តើម ក្រុមទាំងពីរក៏ត្រូវជួបគ្នាម្តងទៀត តែលើកនេះមិនមានគ្រាប់បាល់ច្រើនដូចមុនឡើយទោះបីឱកាសជាច្រើនកើតឡើងតែធ្វើមិនបានសម្រេច ជាពិសេសអ្នកចាំទី Anatoliy...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ...