ក្រុមខ្លាំងពីរ Manchester City និង Liverpool ត្រូវជួបគ្នាតាំងពីវគ្គ ៨ ក្រុមចុងក្រោយទៅហើយនៅ FA Cup បន្ទាប់ពីការចាប់ឆ្នោតថ្ងៃចន្ទម្សិលមិញនេះ។ ក្រុមជើងឯក ៧ សម័យ Man City នឹងត្រូវទទួលក្រុមជើងឯក ៨ សម័យ Liverpool នៅកីឡដ្ឋាន Etihad នៅដើមខែមេសាខាងមុនេះ។ ចំណែកក្រុមជើងឯក ១៤ សម័យ...
ស្វាយរៀង ៖ ព្រះសង្ឃ និងសប្បុរជន នៅខេត្តស្វាយរៀង បានបន្តផ្តល់ម៉ូតូជាលើកទី១៤ជូនវីរកងទ័ពសមរភូមិមុខ ដែលនេះជា ការបង្ហាញការគិតគូរដល់វីរកងទ័ពដែលកំពុងតែឈរជើងយ៉ាងរឹងមាំការពារទឹកដីពីការឈ្លានពាន។ ម៉ូតូចំនួន៥គ្រឿង របស់ប្រើប្រាស់ និងថវិកា ជាអំណោយបន្ថែមរបស់ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ស្វាយរៀង និងលោក ចាន់ សំណាង លោកស្រី គឹមធារី និងកុមារី ចាន់ ធីតា នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានធ្វើការ ប្រគល់ជូនដល់វីរកងទ័ពនៅសមរភូមិជួរមុខ ដែលពិធីនេះបានប្រព្រឹត្តទៅនៅវត្តជម្ពូព្រឹក្សា ថ្ងៃទី១០ ខែមីនា នេះ។ ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ក្នុងនាមមន្ត្រីសង្ឃ និងតំណាងសប្បុរសជន បានមានសង្ឃដីកាសម្ដែង ការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងវីរយុទ្ធជន...
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានអំពាវនាវដល់ក្រុមប្រឹក្សារាជធានីខេត្ត ជួយជំរុញបន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ថា នៅពេលខាងមុខ...
កីឡាករ-កីឡាការិនីចាស់ក្មេងប្រមាណ ១ពាន់នាក់ សុទ្ធតែសប្បាយរីករាយ បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ កាលពីចុងសប្ដាហ៍កន្លង ។ ក្នុងនោះមានព្រឹទ្ធាចារ្យវ័យ ៨៣ឆ្នាំ ២រូប ក៏មានមោទនភាព ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះផងដែរ ពិសេសការបង្ហាញនូវភាពអស្ចារ្យរបស់ប្រាសាទភ្នំជីសូរ្យដល់ប្រជាពលរដ្ឋទូទៅ រួមទាំងលោកតាផ្ទាល់ ដែលពុំធ្លាប់បានដឹងពីមុន។ ព្រឹទ្ធាចារ្យជិះកង់វ័យ ៨៣ឆ្នាំ អឹង សំរេច បានគាំទ្រការរៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ដែលមិនត្រឹមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងវិស័យកីឡា តែក៏បានរួមចំណែកផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជានៅកម្ពុជា ជាក់ស្ដែងប្រាសាទភ្នំជីសូរ្យ...
ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា រយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៥,២ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ៥,៨ ពាន់លាន ដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន...
ការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយកំណើនកីឡាករ-កីឡាការិនីចូលរួមទ្វេដង បើធៀបកាលពីឆ្នាំមុន។ លោក សំអុន បូរមី អគ្គលេខាធិការកីឡាជីជឺតស៊ូកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ២៣០នាក់ មកពី ១៨ក្លិប ដែលជាចំនួនបំបែកកំណត់ត្រាខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ជាក់ឆ្នាំការរៀបចំលើកដំបូង កាលពីឆ្នាំ២០២២ មានអ្នកចូលរួមត្រឹម ៦៥នាក់ និងឆ្នាំ២០២៥...
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយជាខ្លាំង និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត...
ការផ្ទុះអរិភាពជាផ្លូវការរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនមែនគ្រាន់តែជាជម្លោះក្នុងតំបន់មួយផ្សេងទៀតនោះទេ។ វាគឺជាចំណុចរបត់មួយនៅក្នុងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល ដែលមានសក្តានុពលក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។¹ ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនយោបាយ យើងត្រូវតែពិនិត្យមើលឱ្យបានស៊ីជម្រៅអំពីផលប៉ះពាល់ដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត ដែលជះឥទ្ធិពលទាំងលើទីផ្សារសកល និងតុល្យភាពអំណាចនយោបាយ។ ១-ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច៖ វិបត្តិថាមពលសកល និងអតិផរណា ផលប៉ះពាល់ភ្លាមៗ និងធ្ងន់ធ្ងរបំផុតគឺទៅលើទីផ្សារថាមពលសកល។ អ៊ីរ៉ង់គឺជាប្រទេសដែលមានទុនបម្រុងប្រេង និងឧស្ម័នធម្មជាតិដ៏ធំបំផុតមួយក្នុងពិភពលោក។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺទីតាំងយុទ្ធសាស្ត្ររបស់វានៅជាប់ច្រកសមុទ្រហូមុស (Strait of...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងទូទៅ និងអនុគណៈកម្មការបច្ចេកទេស ស្តីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ តាមខេត្តគោលដៅ ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រី Moonjung Choi...
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៦នេះ បានចេញសេចក្តីណែនាំដល់បណ្តាម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ ត្រូវពង្រឹងអនុលោមភាពក្នុងការទិញ-លក់ឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់នៅលើទីផ្សារ ខណៈរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាក៏បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈនេះ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់សារជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះថា ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ...