ភ្នំពេញ៖ កម្ពុជាបានបង្កើនការបង្រ្កាបលើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃយុទ្ធនាការទូទាំងប្រទេស ដើម្បីបោសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។ នេះជាប្រសាសន៍បញ្ជាក់ជំហររបស់កម្ពុជាទាក់ទងនឹងការប្រឆាំងការឆបោកអនឡាញ ដែលឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងក្នុងឱកាសឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញដើម្បីផ្តល់បច្ចុប្បន្នភាពស្តីពី “យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា” ជូនដល់បណ្តាឯកអគ្គរដ្ឋទូត...
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាច្រើនកុះករដើរទស្សនាកម្សាន្ដប្រាសាទអង្គរវត្ដ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណា នាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦នេះ ខណៈដែលពិធីនេះ មានរយៈពេលបីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦ ។ ភ្ញៀវទេសចរជាតិមកពីតាមបណ្ដាខេត្ដ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យប្រពៃណីចិន វៀតណាមឆ្នាំ២០២៦នេះ ដោយពួកគាត់សម្ដែងមោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅតែទាក់ទាញអ្នកទេសចររគ្រប់ជាតិសាសន៍ទៅទស្សនាកម្សាន្ដជារៀរាល់ឆ្នាំ។ អ្នកទេសចរ ក៏លើកឡើងផងដែរថា ប្រាសាទអង្គរវត្ដពិតជាមានភាពអស្ចារ្យ និងល្បីល្បាញនៅលើពិភពលោក ដែលខ្លួនចំណាយពេលវេលាដើរទស្សនាប្រាសាទអង្គរវត្ត ក៍ដូចជានៅតាមរមណីយដ្ឋានផ្សេងៗទៀតមិនខកបំណង។ពួកគាត់បានកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានអភិឌ្ឍន៍រមណីយដ្ឋានអង្គរ និងព្រមទាំងក្រុងសៀមរាប...
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦) បានកើតឡើងចំនួន ១១លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់), រងរបួសសរុប ១៦នាក់...
កំពង់ឆ្នាំង៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំប្រែក្លាយផ្លូវនៅទីជនបទ ពីផ្លូវក្រាលគ្រួសល្បាយដី ទៅជាផ្លូវបេតុង ឬផ្លូវកៅស៊ូ ដែលកាន់តែធ្វើឲ្យពលរដ្ឋធ្វើដំណើរ និងដឹកកសិផលស្រួលជាងមុន ។ ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុង ចំនួន១ខ្សែ មាន ៣កំណាត់ប្រវែងសរុប ជាង២ពាន់ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង ម្ខាងៗ១ម៉ែត្រ កម្រាស់ ០,២ម៉េត្រ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ”ការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ” ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ មុនឈានចូលដល់កិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើផែនការរៀបចំសាលារៀនក្នុងជំរំខេត្តបន្ទាយមានជ័យនាពេលនេះក្រុមការងារជំនាញក្រោមឱវាទក្រសួងបានចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែង និងជួបសម្ភាសន៍ជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធតាមរយៈកម្រងសំណួរសម្ភាសន៍ ថតផ្តិតយករូបភាពសំខាន់ៗ និងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន...
ខេត្តព្រះសីហនុ៖ កសិកម្មតាមបែបបច្ចេកទេសទំនើបកំពុងបង្ហាញផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់កសិករនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាក់ស្តែងកាលពីថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញពីភាពជោគជ័យនៃមុខរបរដាំ ស្ពៃក្រញាញ់ នៅក្នុងផ្ទះសំណាញ់របស់កសិករក្នុងឃុំសាមគ្គី ស្រុកព្រៃនប់។ តាមរយៈការដាំដុះប្រកបដោយបច្ចេកទេស កសិករបានរៀបចំការដាំដុះក្នុងផ្ទះសំណាញ់ដែលធានាបាននូវសុវត្ថិភាព និងគុណភាពបន្លែ ទំហំដីដាំដុះ៖ ចំនួន ៤រង (ទំហំ ១០ម៉ែត្រ x ២៥ម៉ែត្រ ក្នុងមួយរង) បរិមាណផល ក្នុងមួយរងអាចប្រមូលផលបានចន្លោះពី ៧០...
ក្រោមគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ឥតគិតថ្លៃ និងខណៈដែលប្រទេសកម្ពុជា និងពិភពលោកកំពុងមានតម្រូវការធនធានក្នុងវិស័យនេះ ក្រុមយុវជនដែលកំពុងរៀនជំនាញ ធីវ៉េត បាននិយាយថា ពិតជាមានសារៈសំខាន់ខ្លាំងណស់ ព្រោះមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមយុវជនរៀនជំនាញផ្នែកបរិក្ខាត្រជាក់ នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារចំណង់ចំណូលចិត្តផង និងស្រឡាញ់ជំនាញនេះផង ទើបសម្រេចចុះឈ្មោះដើម្បីមានជំនាញឱ្យបានត្រឹមត្រូវច្បាស់លាស់ ព្រោះរំពឹងចង់បានការងារមួយសមរម្យ...
ប្រធានសមាគមធំៗចំនួនពីរ អំពាវនាវសហគ្រិនក្នុងស្រុក សិក្សាលទ្ធភាពលើការបង្កើតឧស្សាហកម្មកែច្នៃ និងការវេចខ្ចប់ចេញជា ផលិតផលសម្រេច ដើម្បីស្រូបយកផលដំណាំកសិកម្មផ្សេងៗ ជាពិសេសការកែច្នៃចេញជាគ្រឿងកំប៉ុង ខណៈសម្ទុះផលិតកម្មសត្វក្នុង ស្រុកកំពុងរីកចម្រើន។ បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងវេទិកាជំនួបសហគ្រិនជំរុញសេដ្ឋកិច្ចឆ្នាំ២០២៦ ថា ជុំវិញ កិច្ចដំណើរការអាជីវកម្មក្នុងស្រុកឃើញថា នៅក្នុងរយៈពេលចុងក្រោយនេះ មានសម្ទុះងើបឡើងយ៉ាងផុលផុសលើការកែច្នៃ ក្នុងនោះក៏ មានឧស្សាហកម្ម និងសិប្បកម្មមួយចំនួនបាននិងកំពុងចាប់យកបច្ចេកវិទ្យា សម្រាប់ដំណោះស្រាយទីផ្សារ ស្របពេលប្រជាជនកម្ពុជា បានធ្វើពហិការ និងបានបង្កើតនូវគំរូអាជីវកម្មថ្មីផ្សេងៗគ្នា...
សមត្ថកិច្ចតាមមូលដ្ឋានទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្ត បានចុះទៅតាមសាលារៀន ក៏ដូចជាតាមសហគមន៍ជាប្រចាំ ដើម្បីផ្ដល់ការអប់រំលើបញ្ហាគ្រឿងញៀន ក៏ដូចជាការអប់រំលើច្បាប់ចរាចរណ៍។ ជាការយកចិត្តទុកដាក់លើភូមិឃុំមានសុខសុវត្ថិភាព ក៏ដូចជាសុវត្ថិភាពនៅតាមដងផ្លូវ សមត្ថកិច្ចតាមមូលដ្ឋាន ទាំងនៅតាមបណ្ដាខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញ មន្ត្រីមានសមត្ថកិច្ច បានបន្តចុះផ្ទាល់ដល់ទីតាំងសាលារៀនដើម្បីអប់រំដល់សិស្ស ក៏ដូចជាចុះដល់ទីតាំងសហគមន៍ផ្ទាល់ដើម្បីអប់រំដល់ប្រជាពលរដ្ឋលើបញ្ហាទាំងនេះ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សមត្ថកិច្ចនៃសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ បានចុះទៅអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន បញ្ហាបារីអេឡិចត្រូនិក ក៏ដូចជាច្បាប់ចរាចរណ៍ដល់សិស្សសិក្សានៅសាលាបឋមសិក្សាភូមិឬស្សី។ លោក...
អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការច្បាប់ រួមទាំងពិន័យប្រាក់ ទៅលើម្ចាស់ទីតាំងទាំងឡាយ ណាដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេសប្រព្រឹត្តិបទល្មើស Online Scams នៅក្នុងប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់ និងអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់ គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំនានា កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេសកំពុងបន្តសស្រាក់សស្រាំបំផុត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញចេញពីកម្ពុជា ខណៈក្រសួងមហាផ្ទៃ បានដាក់ឱសានវាទ ឬបន្ទាត់ក្រហម ត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦ ។ សម្រាប់ក្របខ័ណ្ឌ នៃរាជធានីភ្នំពេញ ថ្មីៗនេះ កម្លាំងនគរបាលរាជធានី ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជួន...