ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ព្រមទាំងសហការីបាននាំយកអង្ករដែលជាអំណោយរបស់សប្បុរសជន ប្រទេសម៉ាឡេស៊ីសម្រាប់ខែបួសរ៉ាម៉ាឌន ចែកជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៨០គ្រួសារ ដែលកំពុងរស់នៅ និង ប្រកបមុខរបរនៅលើទូកផ្ទះបណ្ដែតទឹក ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ដ និងជាអនុប្រធានសាសនាឥស្លាមខេត្ត មានប្រសាសន៍ថា ការចែកកញ្ចប់អាហារ ឬការផ្ដល់អាហារសម្រាប់ខែរ៉ាម៉ាឌន គឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយនៅក្នុងសាសនាឥស្លាម ហើយវាមិនមែនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវគុណតម្លៃខាងវិញ្ញាណ និងសង្គមជាច្រើន ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឱ្យសាសនិកឥស្លាមប្រជែងគ្នាធ្វើអំពើល្អនេះ។ ឯកឧត្តមថា...
ត្បូងឃ្មុំ ៖ មន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មាន ២មណ្ឌល ៥៥បន្ទប់ ជាមួយបេក្ខជនសរុបចំនួន ១៣៥៤នាក់ ស្រី ៩៣១នាក់ ក្រោអធិបតីភាពឯកឧត្តម ហួរ ឈុនគ្រី អគារធិការ ក្រសួងអប់រំ យុវជន និងកីឡា...
នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាយកអំណោយរួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។ នាឱកាសនោះ លោកស្រី ហែម សុគុណពិសី បានគូសបញ្ជាក់ថា ការចុះមកនាពេលនេះ គឺដើម្បីជាការតបស្នងនូវគុណូបការៈដ៏មហាធំធេង ដែលបងប្អូនបានលះបង់កម្លាំងកាយចិត្ត ហែលឆ្លងរាល់ការលំបាក ដើម្បីសេចក្តីសុខរបស់ប្រជាជន...
ម៉ូណាកូ៖ ឯកឧត្តម សន សារ៉ាណា សមាជិក គណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធាន បណ្ដាញសមាជិកសភាវ័យក្មេង APF ក្នុងនាមជាតំណាងរដ្ឋសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំ បណ្ដាញ សមាជិកសភាវ័យក្មេងនៃសភា ប្រើ ភាសាបារាំង(APF)នាទីក្រុងម៉ូណាកូដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៦ នេះជាមួយ តំណាងសភាប្រើភាសាបារាំង ចំនួន ១០ប្រទេស រួមមាន កាណាដា...
នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេស នៅសាលសន្និសីទចតុម្មុខ។ ក្នុងមតិស្វាគមន៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង...
GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើនរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីតាំង បណ្តោយផ្លូវជាតិលេខ4 ជិតផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ភ្នំពេញ៖ ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ពោលគឺ «ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌»។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា...
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ដែលមានសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ កំពុងខិតខំចូលរួមផលិតធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដើម្បីមានចំណេះដឹង ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន។ ក្នុងពីធីការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ របស់សមណនិស្សិត និស្សិត ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦ លោក កាន់ សុខុម...
ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ កាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងឈឺឆ្អាលជាទីបំផុតចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះអាសន្នភៀសសឹក នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ចែងក្រុមការងារថ្នាក់កណ្តាល...
គ្រូ និងសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ បានលើកឡើងអំពីការប្តេជ្ញាថែរក្សា អភិរក្ស និងលើក ស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យមានភាពរីកចម្រើន។ ការប្តេជ្ញានេះ ចំថ្ងៃទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦។ គ្រូបង្ហាត់សិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី០៣ ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ក្នុងនាមជាគ្រូបង្ហាត់ និងជាតួសំដែងក្នុងទំរង់សិល្បៈខ្មែរ កន្លងទៅធ្លាប់បានសំដែងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយទទួលបានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ។ លើសពីនេះ ពួកគេបានប្តេជ្ញាថែរក្សា អភិ រក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឲ្យមានភាពរីកចម្រើន...