ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពីការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អនុស្សារណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន...
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (Organisation internationale de la Francophonie) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានចុះមកសួរសុខទុក្ខ ជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងវត្តធម្មរស្ស៊ី ហៅវត្តសំពៅលូន ខេត្តសៀមរាប។ ជនភៀសសឹងដែលត្រូវបានជម្លៀសពីផ្ទះសម្បែងនៅអូរស្មាចខេត្តឧត្តមានជ័យ បានបង្ហាញក្តីឈឺចាប់ពីការឈ្លានពាន់របស់ថៃដែលបានបំផ្លេចបំផ្លាញ់ផ្ទះសម្បែងរបស់គាត់។ ដំណើរទស្សនកិច្ចរបស់លោកជំទាវ សម្របសម្រួលដោយ ឯកឧត្តម ប្រាក់...
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី អញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅវត្តធម្មរង្សី សំពៅលូន ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកចំនួន៤៩.៣៣១នាក់ទៀត...
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងបន្ដការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយចំនួន ២ប្រកួតទៀត នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ ដោយក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមភ្ញៀវវិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមបឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់។ នេះជាកម្មវិធីប្រកួតបញ្ចប់ជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ បន្ទាប់ពីសប្ដាហ៍មុន បានបញ្ចប់ការប្រកួតជើងទី១...
ហ្សឺណែវ៖ កម្ពុជា អំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ចាត់វិធានការដោយភាពមុតមាំចំពោះការប្រើប្រាស់កម្លាំងរំលោភបំពានលើដែនអធិបតេយ្យភាពប្រទេសដទៃ ខណៈមានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន។ ការអំពាវនាវបែបនេះរបស់កម្ពុជា ធ្វើឡើងនៅក្នុង សម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈបទទន្តរាគមន៍របស់ ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងក្នុងអំឡុងកិច្ចពិភាក្សាលើរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនេះនៅរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ...
នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក Xie Peilin (ស្ស៉ី ផីលីន) អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន ឯ.ក. និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) ដល់កម្មករនិយោជិត។ ប្រភពក្រសួងការងារ...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ខណៈការប្រារព្ធទិវានេះឡើង ក៏ដើម្បីរំលឹកដល់ គុណតម្លៃនៃសិល្បៈវប្បធម៌ដ៏សំបូរបែបរបស់បុព្វបុរសរបស់ខ្មែរ ដែលបានសន្សល់ទុកឲ្យកូនចៅជំនាន់ ក្រោយផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចតេជោ ហ៊ុន សែន...
ព្រះវិហារ៖ ក្នុងស្មារតីសាមគ្គីជាតិ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពសមរភូមិមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវប្រធានក្រុមចលនាស្ត្រី បានសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពនៃយើង មិនថាវីរយុទ្ធជនឬវីរនារី ដែលបានលះបង់ទាំងស្មារតី និងអាយុជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។ លោកជំទាវថ្លែងថា អំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ រួមមាន គ្រឿងឧបភោគបរិភោគ...
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ហើយក្នុងព្រះរាជសារនេះ ព្រះអង្គបានចាត់ទុកថា ទិវាវប្បធម៌ជាតិនេះ គឺដើម្បីបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សាព្រមទាំងអភិរក្សវប្បធម៌ជាតិ និងសំដៅបង្កើនការយល់ដឹងអំពីគុណ តម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិជាដើម។ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះបន្ទូលថា« ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់មួយ ដែលប្រជាជាតិកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ។ កេរដំណែលវប្បធម៌ដ៏សម្បូរបែប...
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចចំនួនពីរ ផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងគម្រោងនៃការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលនេះជាចលកអាចស្រូបយកគម្រោងថ្មីៗបន្ថែម។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំច្រក ចេញ-ចូលតែមួយលើកទី២ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើគម្រោង ស្នើសុំបង្កើតតំបន់ សេដ្ឋកិច្ចពិសេស និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ។ គម្រោងទាំង២នេះរួមមាន៖ គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រសួងប្រៃសណីយ៍...