សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ ខណៈទាក់ទងនឹងបញ្ហាព្រំ ដែនរវាងកម្ពុជា និងថៃនេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការដោះស្រាយយ៉ាងសកម្មបំផុតបើទោះបីជាសកម្មភាពនេះមិនក្តួងក្តាំងដូចការបាញ់គ្នាក៏ដោយនោះ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងសិស្សបច្ចេកទេសវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចពិតជាយល់អារម្មណ៍ចំពោះបងប្អូនរួមជាតិចំពោះស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃនាពេល បច្ចុប្បន្ននេះ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្កតីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា ជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិ បើទោះបីជាការដោះស្រាយតាមរយៈច្បាប់អន្តរជាតិនេះមានភាពយឺតយ៉ាវបន្តិចមែន ប៉ុន្តែវានឹងទទួលបានលទ្ធផលល្អជានិរន្ត ដើម្បីធានាដល់សុវត្ថិភាព និងសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងមូលជាពិសេសនៅតាមព្រំ ដែនរវាងកម្ពុជា និងថៃតែម្តង។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងសិស្សបច្ចេកទេសវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺទឹកដី និងប្រជាជនគឺនៅតែជាអាទិភាពខ្ពស់បំផុតក្នុងការយកចិត្តទុកដាក់នាពេលកន្លងមក បច្ចុប្បន្ន...
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានប្រកាសធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ (9th APPF-GH) ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នាថ្ងៃនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨, អ្នកតំណាងរាស្ត្រជាសមាជិកគណៈកម្មការ, ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ...
ភ្នំពេញ ៖ លោកស្រី វ៉ឡាដានកា អង់ឌីវ៉ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជួបពិភាក្សាគ្នា នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនោះអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងប្តេជ្ញាសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយជនភៀសសឹករងគ្រោះពីសង្គ្រាមឈ្លានពាន ពិសេសនឹងជួយរៀបចំកន្លែងស្នាក់នៅ បណ្តោះអាសន្នសម្រាប់ជនភៀសសឹកកម្ពុជាឱ្យបានមុខរដូវភ្លៀងមកដល់។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងអំណរគុណដល់លោកស្រី វ៉ឡាដានកា អង់ឌីវ៉...
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤២៨នាក់ (ស្រី ២៦នាក់) មាន ១០សញ្ជាតិ រួមមាន លីន៊េរីយ៉ា នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន ចិន ហ្វីលីពីន...
ក្លឹបបាល់ទាត់ភ្នំពេញ នៅតែបង្កើតភាពរីករាយឱ្យអ្នកគាំទ្ររបស់ខ្លួននៅនាទីចុងក្រោយ ដោយ បង្កើតភាពអស្ចារ្យពេលការប្រកួតហៀបនឹងចប់ទៅហើយ រកបានគ្រាប់បាល់ជ័យជំះ ឈ្នះណាហ្កាវើល ២ទល់១ យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។ ជំនួបនេះជិតចប់ វគ្គទី១ នាទីទី៤៤ ណាហ្កាវើលដ៍បើកការនាំមុខម្ចាស់ផ្ទះ ១ទល់០ មុនដោយគ្រាប់បាល់របស់កីឡាករ Lucas Henrique Venuto ។ លុះនៅនាទី៧០ ភ្នំពេញក្រោនតាមស្មើវិញ ពេលដែលកីឡាករ DYER MOSES...
ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាងបណ្ដោះអាសន្ន នៅត្រឹមសប្ដាហ៍ទី២០ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ដោយលទ្ធផល ១-០ នៅចុងម៉ោង ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ធ្លាប់យកឈ្នះ ៦-១ កាលពីជើងទី១ នៅទឹកដីក្រុមដំរីជ័យ តែការអវត្តមានកីឡាករសំខាន់មួយចំនួន បានធ្វើឲ្យក្រុមលោក Matthew Mcconkey ពិបាកក្នុងការប្រជែង ៣ពិន្ទុពីក្រុម ISI ដង្កោសែនជ័យ ដ្បិតការប្រកួតត្រូវចំណាយពេលជិត ១០០នាទី ទើបមានគ្រាប់បាល់កើតឡើង ដែលធ្វើសម្រេចដោយកីឡាករ Odawara Takashi នៅនាទី៩០+៥។ ជ័យជម្នះដ៏តានតឹងនេះ...
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ទាំងការរៀបចំ និងកំណើនសមិទ្ធផលបច្ចេកទេសកីឡាករចូលរួម ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅភ្នំបាសិត សម្រាប់វិញ្ញាសាកង់ភ្នំ និងពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសាកង់គួរ។ ពិធីបិទការប្រកួតបានធ្វើឡើងក្រោមអធិបតីឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា...
នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី វ៉ឡាដានកា អង់ឌីវ៉ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តអនុវត្តលើគម្រោងជួយគ្នាទៅវិញទៅមក។
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សិក្ខាកាមជាង៥០០នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៥ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសិក្ខាកាម មកពីក្រសួង ស្ថាប័នទាំង៥រួមមាន៖ ១)ក្រសួងអភិវឌ្ឍន៍ជនបទ ២)ក្រសួងអធិការកិច្ច ៣)ក្រសួងធម្មការនិងសាសនា ៤)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង៥)ក្រសួងសុខាភិបាល។...