ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានបន្តអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមការងារ ដែលបានខិតខំពន្លឿនដំណើរការសាងសង់ ដើម្បីឈានទៅសម្រេចបានលទ្ធផលនាពេលឆាប់ៗខាងមុខ៕
ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការអន្តរជាតិ People for Care and Learning (PCL) លោក Travis Johnson Christian នៅថ្ងៃ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា (គណៈកម្មការទី៤) បានសម្តែងនូវការខកចិត្តចំពោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ។...
នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៦ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ដែលនៅចំណុចសួនមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ បានដាក់បង្ហាញជាផ្លូវការសម្រាប់ការទស្សនា។ ផ្ទាំងរូបភាពនេះបង្ហាញពី ភាពឈឺចាប់ ភាពរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរ បង្ហាញពីការពលីរបស់កងទ័ព ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ។ រូបភាពនេះ ជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរចងចាំនូវអ្វីដែលបានកើតឡើង ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ត្រូវការសន្តិភាព។ ក្រោយចំណាយពេលជាច្រើនថ្ងៃមកនេះ ក្រុមវិចិត្រករបានបញ្ចប់ការងារទាំងស្រុងលើការគូរគំនូរសិល្បៈដើម្បីសន្តិភាព។ គំនូរនៅរាជធានីភ្នំពេញនេះ ជាគំនូរទី ២ ដែលវិចិត្រករខ្មែរ និងបរទេសរួមគ្នាប្រើជក់គូរពីភាពរងគ្រោះរបស់កម្ពុជា ប្រាប់ទៅកាន់ពិភពលោក។...
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ (បើកជាអចិន្ត្រៃយ៍) ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ខណៈគម្រោងសាងសង់ទាំងមូល ទាំងស្ពាន និងផ្លូវតភ្ជាប់សម្រចបាន៩៦,៨៤%ហើយនោះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីវឌ្ឍនភាពរួមនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយមកដល់ពេលនេះសម្រេចបាន ៩៦, ៨៤%...
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន...
ស្វាយរៀង៖ ផ្ទះចំនួន១២៦ខ្នងបន្ថែមទៀត ត្រូវបានសាងសង់រួចរាល់នៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បំពាក់ដោយប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក និងប្រព័ន្ធគមនាគមន៍ ដែលជាអំណោយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានត្រៀមប្រគល់ជូនដល់យុទ្ធមិត្ត ឆ្នាំ១៩៧៨ ។ លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង បានប្រាប់BTVថា គិតមកដល់ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន...
ភ្នំពេញ៖ក្រុមអនុព័ន្ធយោធាបរទេសបន្តចុះពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រុកថ្មពួកដែលរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៤១នាទីរសៀល ក្រសួងការពារជាតិ កម្ពុជា បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះមានផ្ទះសម្បែង...
ជំងឺគ្រុនឈាមឆ្នាំ២០២៥ បណ្ដាលរាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា បានជួបការរាតត្បាតជំងឺគ្រុនឈាមយ៉ាងខ្លាំង ដោយមានករណីសរុប ៦៣ ០១៦ ករណី ដែលអត្រាអាំងស៊ីដង់ខ្ពស់ជាងសូចនាករដែលបានកំណត់ ខណៈមានអ្នកស្លាប់ ៧៩ នាក់។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។ យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន ប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត លើកឡើង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី៤...
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងថា បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កម្ពុជាមិនទាន់មានសញ្ញាណណាមួយ បង្ហាញពីផលប៉ះពាល់កង្វះប្រេងឥន្ធនៈនៅឡើយ ខណៈការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនបរទេសធំៗ ដែលបាន បន្តនាំប្រេងចូលប្រេងមកទីផ្សារកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ «ការ ផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះថា...
ភ្នំពេញ៖ នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។...