នៅថ្ងៃទី២១ខែមិថុនានេះ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានសហការរៀបចំ ទិវាយោគៈអន្តរជាតិលើកទី១១ នៅរាជធានីភ្នំពេញ ដែលតាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ យល់ថានឹងរួមចំណែកផ្សព្វផ្សាយទាក់ទាញធុរជន និងភ្ញៀវទេសចរ ឥណ្ឌាមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត ។ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា ការៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិលើកទី ១១ ឆ្នាំ២០២៥នេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១...
ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងក្រុមការងារធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋ ផ្លាស់ទីចេញពីតំបន់ប្រឈម និងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងបរិវេណវត្តមួយ កន្លែង នៅស្រុកគូលែន ខេត្តព្រះវិហារ។ ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចព្រះពោធិវង្ស ណយ ច្រឹក សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងក្រុម ការងារធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា និងលោកជំទាវ...
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពីការជំរុញ ការវិនិយោគបៃតង ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញដល់កំណើននៃការចេញ វិស័យឧស្សាហកម្ម ជាក់ស្តែងការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស មានរហូតដល់ ២៣%...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងសហការី ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវ ចាន់ សារ៉ន និងក្រុមគ្រួសារ ចំពោះមរណភាព ឧត្តមសេនីយ៍ទោ ព្រុំ សំអុល អតីតទីប្រឹក្សាក្រសួងការពារជាតិ (គណៈយុទ្ធមិត្តបម្រើកងទ័ពជំនាន់ឆ្នាំ១៩៧៨)...
ក្នុងរយៈពេលមួយថ្ងៃកន្លះ ប្រជាពលរដ្ឋបរិច្ចាគឈាម បានចំនួន ១៥៥៥សាក់ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត ” ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា (MC Sport) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ ” យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត” នៅសួនច្បារខាងជើងព្រះអង្គចេកព្រះអង្គចម រយៈពេលមួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៩ មួយថ្ងៃពេញ និងថ្ងៃទី២០មួយព្រឹក មានបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមចំនួន ១៨១៤នាក់ និងអ្នកបរិច្ចាគ...
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក។ កិច្ចប្រជុំនេះធ្វើឡើងខេត្តសៀមរាបក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ៥០០...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាមានប្រសានស៍ បញ្ជាក់ថាក្នុងរយៈពេល ៥ខែដំបូងឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២៩០ ក្រោមមានទុនវិនិយោគ ៤.២ ពាន់លានដុល្លារ ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ២.៩៥ លាននាក់ កើន ១១%។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាអាហារសាមគ្គី នៅកោះពេជ្រ នៅថ្ងៃទី២០ ខែមិថុនា...
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក។កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ៥០០ នាក់។ ថ្លែងក្នុងពិធីបើកនាឱកាសនេះ...
ភ្នំពេញ៖អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)សហការជាមួយអង្គការជនពិការកម្ពុជា (CDPO) និងអង្គការយូណេស្កូ(UNESCO) នៅថ្ងៃទី២០ខែមិថុនានេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយនៅសណ្ឋាគារ ប៉ូឡូវៃ រាជធានីភ្នំពេញ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ទី១.ការដាក់បញ្ចូលទស្សនៈជនមានពិការនៅក្នុងការផលិតព័ត៌មាន ទី២.ការបំប្លែងទស្សនវិស័យអំពីពិការភាពដោយចេញពីមូលដ្ឋាននៃសិទ្ធិមនុស្ស និងទី៣.ការបង្កើតបរិយាកាសផ្សព្វផ្សាយដ៏មានសមភាព និងគ្មានការរើសអើងក្នុងសង្គម។ បើតាមអ្នកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការសរេសរព័ត៌មានអំពីពិការភាពគឺជាបញ្ហាប្រឈម ព្រោះមិនមែនមនុស្សគ្រប់គា្ន សុទ្ធតែយល់ស្របលើភាសាដែលសម្របនោះទេ។សូម្បីតែនៅក្នុងសហគមន៍ជនមានពិការភាព ក៏មានការជជែកដេញដោលយ៉ាងក្តៅគគុកអំពីការប្រើបាស់ពាក្យពេចន៍ និងឃា្លមួយចំនួនដែរ។ ការធានាឱ្យមានភាពច្រមុះកាន់តែច្រើន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ជាឱកាសដើម្បីយល់កាន់តែច្បាស់អំពីក្រុមគោលដៅដែលមានពិការភាព...
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាណគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានទម្លាយថាសម្តេចធ្លាប់បានជួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ថាក់ស៊ីន និងលោកជំទាវ យីងឡាក់, ហើយនៅភូមិគ្រឹះសម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាលក៏មានបន្ទប់ ២ សម្រាប់ទុកជូនបងប្អូនទាំង២នាក់សម្រាកនៅពេលមកកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយបែបនេះតាមរយៈសារ អបអរសាទរដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានចិត្តសប្បុរជួយសម្របសម្រួលដល់ លោកឪ ស៊ុច...