ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានបង្ហាញមោទនភាព ចំពោះស្មារតីកីឡារបស់បណ្ដាក្រុមចូលរួម ពិសេសបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ នៃជើងឯកវិទ្យាល័យ លើកទី៥ ឆ្នាំ២០២៥-២០២៦ ដែលលេងប្រកបដោយឆន្ទៈ និងការយោគយល់គ្នា។ ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តម បានអញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ជ័យលាភី ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ ជើងឯកវិទ្យាល័យ វគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមវិទ្យាល័យឥន្ទ្រទេវី និង វិទ្យាល័យជាស៊ីមសាមគ្គី កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Trinh Van Quyet សមាជិកការិយាល័យនយោបាយ និងសមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម។ ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា...
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់តែ រឹងមាំថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់កិត្តិយសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរក្នុងឱកាសដែល ស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះ រាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប...
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចបុរីមួយកន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ក្រោមការដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ...
នៅព្រឹកថ្ងៃពុធ ទី១៣ ឧសភា ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម ជិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់សម្រាប់ត្រៀមរៀបចំ “ផ្លូវថ្មើរជើង” (Walk Street) នៅតំបន់ទីលានតេជោ ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាចំណុចទាក់ទាញទេសចរណ៍ដ៏រស់រវើកបំផុតមួយ។ គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្ដោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន៖ • ផ្លូវថ្មើរជើងស្តង់ដារ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងថ្នាក់ដឹកនាំក្រសួង តំណាងសហគមន៍កសិកម្មទំនើប និងតំណាងធនាគារARDB ដើម្បីពិភាក្សាការគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា នៅកិច្ចពិភាក្សាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦បានផ្តោតលើការជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្មរវាងសហគមន៍កសិកម្មទំនើប អ្នកទិញ និងគ្រប់តួអង្គពាក់ព័ន្ធ តាមរយៈយន្តការសម្របសម្រួលដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុ...
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ភាគីទាំងពីរបានស្វាគមន៍ ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តឡើងវិញរបស់កម្ពុជាក្នុងការអនុវត្តបទឈប់បាញ់ពេញលេញកាលពីថ្ងៃទី២៨...
កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហឺ ពីង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងជាប្រធានក្រុមមិត្តភាពចិន-កម្ពុជា នៃសភាប្រឹក្សានយោបាយប្រជាជនចិន ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម...
កំពង់ផែស្វយ័តភ្នំពេញ គ្រោងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍកំពង់ផែស្ងួត ដើម្បីរួមចំណែកលើកកម្ពស់វិស័យ ដឹកជញ្ជូនពហុមធ្យោបាយក្នុងស្រុក ផ្តល់ប្រយោជន៍ដល់វិនិយោគិន និងជួយជំរុញដល់ការនាំចេញ គាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុង ស្រុក។ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម និងប្រតិបត្តិការផែ នៃកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានធ្វើបទបង្ហាញ របាយកាណ៍ស្តីពីលទ្ធផលការប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៃកំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះថា សម្រាប់ការអនុវត្តលទ្ធផលឆ្នាំកន្លងមក និងសម្រាប់ឆ្នាំបន្តបន្ទាប់...