ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលជាស្ពានឆ្លងទន្លេមេគង្គជាប្រវត្តិសាស្រ្តរបស់ខេត្តក្រចេះនឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ បច្ចុប្បន្នស្ពាននេះ នៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ។ ដោយឡែក ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់មុនកិច្ចសន្យា។ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចវឌ្ឍនភាពសាងសង់៩៨,៣៦% ខណៈដែលគម្រោងទាំងមូលរួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន...
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បាននឹងកំពុងខិតខំបន្តស្ថាបនាផ្លូវនៅទីជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ តភ្ជាប់ទៅកាន់ទីប្រជុំជន និងជួយសម្រួលដល់ប្រជាពលរដ្ឋដឹកនាំកសិផលទៅកាន់ទីផ្សារកាន់តែងាយស្រួល និងឆាប់រហ័សជាមុន ដែលការណ៍នេះ ក៏បានជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ៤៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង ១០០ម៉ែត្រ នៅភូមព្រៃប្រស់ ឃុំសង្វើយ...
ដើម្បីអបអរក្នុងការប្រារព្ធពិធីនៃវប្បធម៌ខ្មែរ ដោយរួមបញ្ចូលគ្នានូវភាពទាក់ទាញបែបប្រពៃណីទំនើបអំពីតំណាល នៃពិធីបុណ្យអុំទូក អាកាសយានដ្ឋានអន្តរជាតិតេជោបានដាក់តាំងបង្ហាញ ទូក ង ឈ្មោះថា “សារាយតេជោសែនជ័យ” ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនា និងផ្តិតរូបភាពពេលដែលធ្វើដំណើរចេញចូលកម្ពុជា។ ជាមួយការដាក់តាំងបង្ហាញ ទូក ង “សារាយតេជោសែនជ័យ” ក្នុងគោលបំណងអបអរសាទរព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងឈានមកដល់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ...
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង ដើម្បីចុះពិនិត្យរួមគ្នាស្ថានភាពចំណុចប្រសព្វរវាងប្រឡាយនិងផ្លូវជាតិ និង ប្រឡាយ និងផ្លូវក្រវ៉ាត់ក្រុង ដែលបង្កជាឧបសគ្គដល់រំហូរទឹក ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។ សូមជម្រាបថា ការចុះពិនិត្យការងាររួមគ្នានាពេលនេះ...
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច មើលឃើញថា ក្រោយកម្ពុជា និងអាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការជាមួយគ្នាកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម កាទូត ឬឈានដល់ទំនាក់ទំនងផ្នែកយោធា រវាងប្រទេសទាំងពីរអាចនឹងមានសន្ទុះងើបឡើងវិញរឹតតែខ្លាំង ជាពិសេសការនាំចេញនាំចូលទំនិញសក្ដានុពលបានបន្ទាប់អត្រាពន្ធបដិការសូន្យភាគរយរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានមើឃើញថា តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកកាលពីពេលថ្មីៗនេះកម្ពុជាបានទម្លាក់អត្រានាំចូលទំនិញអាមេរិករហូតដល់សូន្យភាគរយលើមុខទំនិញមួយចំនួនដូចជាកសិកម្ម...
ប្រជាពលរដ្ឋខ្មែរ នៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ បានបន្ដអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជំរុញថៃឱ្យដោះលែងកងទ័ពកម្ពុជា១៨រូបមកកម្ពុជាវិញ ដើម្បីបានជួបក្រុមគ្រួសារពួកគាត់ ខណៈដែលប្រទេសទាំងពីរ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសន្ដិភាព ដែលមានសាក្សីច្បាស់លាស់ពីសហគមន៍អន្ដរជាតិ ជាពិសេសសហរដ្ឋអាមេរិក។ ប្រជាពលរដ្ឋដែលទើបត្រឡបម់មកពីមណ្ឌលភៀសសឹក ដែលកំពុងរស់នៅភូមិត្រពាំងសង្កែលិច ឃុំជាំក្សាន្ដ បានលើកឡើងថា វីរកងទ័ពរបស់កម្ពុជា បានសាទរនឹងកិច្ចព្រមព្រៀងសន្ដិភាព ដែលផ្ដល់សុខសន្ដិភាពដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ ប្រជាពលរដ្ឋបានលើកឡើងថា ការពន្យាពេលដោះលែងកងទ័ពកម្ពុជានេះ ធ្វើឱ្យគ្រួសារពួកគាត់មានការព្រួយបារម្ភខ្លាចពីសុខភាពកងទ័ព ខណៈដែលកម្ពុជាចង់បានតែសន្ដិភាព។ ពួកគាត់ទទូចឱ្យសហគមន៍អន្ដរជាតិ ជំរុញទៅភាគីថៃ ដោះលែងដល់វីរកងទ័ពទាំង១៨រូបប្រគល់ឱ្យកម្ពុជា និងធានាបាននូវសុខសុវត្ថិភាពដល់កងទ័ពទាំង១៨រូបនោះ។...
នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍សិល្បៈសិប្បកម្ម នាចុងខែវិចិ្ឆកា ឆ្នាំ២០២៥ខាងមុខនេះ នៅផ្លូវថ្មើជើងចតុម្មុខ (Walk Street) ទល់មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីអបអរសាទរខួប១០ឆ្នាំ ល្បែងទាញព្រ័ត្រ ដែលបានចុះក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។ លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានថ្លែងប្រាប់ BTV News...
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នឹងរៀបចំពិព័រណ៍ជំរុញការប្រើប្រាស់ផលិតផលខ្មែរលើកទី២ ចាប់ពីថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ នឹងមានសហគ្រាសក្នុងស្រុកចូលរួមតាំងបង្ហាញជាង ២៧០ សហគ្រាស និងមានផលិតផលខ្មែរប្រមាណជិត ៣០០ មុខ។ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជាប្រធាន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងក្នុងសន្និសីទ...
មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បានជំរុញឱ្យសិស្សានុសិស្សត្រូវបន្តប្រឹងប្រែងរៀនសូត្រឱ្យបានច្បាស់ លាស់ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គម ជាតិ ដោយសារកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មបែបចំណេះដឹងយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ឯកឧត្តម ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែកពេលថ្លែងបើកបវេសន កាលឆ្នាំសិក្សា២០២៥-២០២៦នៅក្នុងវិទ្យាល័យហ៊ុន សែន កំពង់ភ្នំនិងប្រគល់រង្វាន់ដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលងថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥ និង លោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ ទូទាំងស្រុកលើកដែកបានជំរុញឱ្យសិស្សានុ សិស្សត្រូវបន្តប្រឹងប្រែងរៀនសូត្រឱ្យបានច្បាស់លាស់ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ ដោយសារកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មបែបចំណេះដឹងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំតាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកប...
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមតំបន់អតីតជម្លោះរហូតដល់ឈានដល់ការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ សម្តែងការសាទរ និងរីករាយជាខ្លាំងក្រោយកងទ័ពប្រទេសទាំងពីរ សម្រេចកែសម្រួលដោយដកអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់វិលទៅរកមូលដ្ឋានដើមវិញ ហើយពួកគាត់រំពឹងថា នឹងគ្មានជម្លោះបែបនេះបន្តទៅទៀតផងដែរ។ ថ្លែងប្រាប់ទូរទស្សន៍BTV នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីកងទ័ពកម្ពុជា និងថៃធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នោះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់អូរគ្រាល និងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើក ឡើងថា ពួកគាត់ពិតជាសប្បាយខ្លាំងណាស់ ហើយថែមទាំងលែងមានការភ័យខ្លាចទៀតដែរ ដោយបានដឹងថាកងទ័ពកម្ពុជា និងថៃសម្រេចដកអាវុធធុនធ្ងន់ទៅវិញ...