ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លោកជំទាវ លេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងមន្រ្តីជំនួយការគណៈកម្មការ។ ឯកឧត្តម ឈាង...
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើរបៀបវារៈចំនួន៣។ របៀបវារៈទាំងបីដែលត្រូវបានលើកយកមកពិភាក្សា រួមមាន៖ ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ២- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល...
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមយុទ្ធនាការ «សម្អាតអនាម័យបរិស្ថាន និងចែកធុងសំរាម» ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប ចំនួន ១៥៤ធុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត...
ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានប្រចាំខែរបស់គ្រឹះស្ថានអង្ករ បានអោយដឹងថា ក្នុងរយៈពេល១០ខែមកនេះ គ្រឹះស្ថានអង្គររកចំណូលបានជាង ៣៥លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរអន្តរជាតិជាង៧៦ម៉ឺននាក់។ ក្នុងរបាយការណ៍របស់គ្រឹះស្ថានអង្គរដដែល សម្រាប់ការលក់សំបុត្រចូលទស្សនា ប្រាសាទកោះកែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥ ទទួលបានចំណូលប្រមាណជាង២៣ម៉ឺនដុល្លារ។ ចំណែកចំណូលពីការលក់សំបុត្រទូកវិញ មានជាង១លានដុល្លារ។ ចំពោះស្ថិតិភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងខែតុលា មានត្រឹមតែជាង៦ម៉ឺននាក់ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការថយចុះប្រមាណជាង ១៨ភាគរយ។ សូមបញ្ជាក់ថា...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក វណ្ណៈ សោភានិត អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិ របស់គ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាម មានដីតែមានជម្រករស់នៅមិនសមរម្យ នៅភូមិថ្នល់...
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៤នាក់ (ស្រី៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams)។...
ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយ អំពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើន សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានជ្រើសរើសយក ប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ស្របពេលដែលអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំកំពូលបូកសរុបលទ្ធផលស្តីពីប្រព័ន្ធស្បៀងរបស់អង្គការសហប្រជាជាតិ លើកទី២ នៅទីក្រុង...
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តព្រះវិហារ បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News» ជាផ្លវការ ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុក យុវជន អ្នកផលិតមាតិការ ភ្នាក់ងារសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងគេហទំព័រជាច្រើនអង្គភាព ដើម្បីបង្ហាញការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។ យុទ្ធនាការនេះ ធ្វើឡើងក្រោមអធិបតីភាព...
ប្រធានក្រុមហ៊ុនលំដាប់អន្តរជាតិនដែលកំពុងវិនិយោគនៅក្នុងស្រុក បង្ហាញនូវឆន្ទៈខ្ពស់លើការពិនិត្យ និងសិក្សាស៊ីជម្រៅ អំពីលទ្ធភាពពង្រីកការវិនិយោគ នៃការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រ៉ូត និងផលិតផលផ្សេងទៀតនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំគណៈប្រតិភូកម្ពុជារួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ បំពេញទស្សនកិច្ចនៅក្រុមហ៊ុន YKK...
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឱ្យដឹងថា ក្រោយកម្ពុជា និងអាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការជាមួយគ្នាកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ធ្វើឱ្យទំនាក់ទំនាងពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងមានសន្ទុះងើបឡើងវិញរឹតតែខ្លាំង ក្នុងនោះក៏មានទំនិញសក្ដានុពលចំនួន៥ប្រភេទដែលប្រទេសអាមេរិកបានបន្ទាប់អត្រាពន្ធបដិការសូន្យភាគរយដល់កម្ពុជាក្នុងការនាំចេញទៅកាន់អាមេរិកផងដែរ។ បើតាមលោកបណ្ឌិត ជ័យ តិច ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកថ្មីនេះ បានបញ្ជាក់ច្បាស់ៗមានដូចជា ប្រភេទទំនិញ វាយនភណ្ឌវត្ថុធាតុដើមនៅកម្ពុជា...