ក្លិបបាល់ទាត់ភ្នំពេញក្រោន នាពេលថ្មីៗ បានប្រកាសអំពីកិច្ចសហការជាមួយអង្គការស្មារតីនៃអ្នកកីឡា ក្នុងការគំនិតផ្តួចផ្តើមថ្មីមួយ អំពីគម្រោង «បាល់ទាត់ និងការអប់រំអំពីហានិភ័យអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ»។ ប្រភពព័ត៌មានពីក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងដ៏សំខាន់នេះ ក្រោមកិច្ចសហការណ៍ជាមួយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ដើម្បីបញ្ជ្រាបការអប់រំ ស្តីពីហានិភ័យនៃអាវុធជាតិផ្ទុះ (EORE) ជាបន្ទាន់ តាមរយៈកីឡាបាល់ទាត់ ជាប្រភេទកីឡាទទួលបានការស្រលាញ់ដោយយុវជនដែលផ្លាស់ទីលំនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ។ ប្រភពដដែលបានបន្ដថា ការគំនិតផ្តួចផ្តើមបង្កើតគម្រោងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពជម្លោះព្រំដែននាពេលថ្មីៗនេះ រវាងកម្ពុជា និងថៃ ដែលនាំឲ្យមានការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន...
ក្លិបបាល់ទាត់បឹងកេត បានក្លាយជាក្លិបសមាជិកលីគកំពូលកម្ពុជាទី៣ ដែលបានប្រកាសផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ថៃ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ រហូតមានការប៉ះទង្គិចប្រដាប់អាវុធ កាលពីថ្មីៗកន្លងទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបបឹងកេត កាលពីល្ងាចថ្ងៃពុធកន្លងទៅ បានបញ្ជាក់ថា បន្ទាប់ពីបានគិតគូរនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ប្រកបដោយស្មារតីយោគយល់ និងគោរពគ្នាទៅវិញទៅមក ក្លិបបឹងកេត និងក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាដៃគូរបស់ក្លិបរយៈពេល ៦ឆ្នាំមកហើយ បានឯកភាពគ្នាផ្អាកកិច្ចសហការជាមួយគ្នាដោយអាស្រ័យកាលៈទេសៈនៃស្ថានភាពបច្ចុប្បន្ននេះ ទោះបីជាកិច្ចសន្យានៅសល់សុពលភាពនៅឡើយក៏ដោយ។ យ៉ាងណាមិញ ដើម្បីទាន់ការចាប់ផ្ដើមរដូវកាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍នេះ ក្នុងស្ថានភាពបន្ទាន់នេះ ក្លិបបានសម្រេចសូមរក្សាជម្រើស ដែលមានជាក់ស្ដែងចំពោះមុខ គឺការប្រើប្រាស់សម្ភារដែលបានផលិតនិងបោះពុម្ពរួចរាល់តាំងពីមុនមានភាពតានតឹងកើតឡើង សម្រាប់កីឡាករ...
ភ្នំពេញ៖ ភ្លាមៗមុននេះបន្តិចបន្ទាប់ពីបញ្ចប់បេសកកម្ម លោក សាដា អ៊ូម៉ាអាឡាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា និងជាតំណាងអង្គការយូណេស្កូ ប្រចាំប្រទេស បានបញ្ចេញរបាយការណ៍សង្ខេបបឋម បន្ទាប់ពីដំណើរទស្សនកិច្ចពិសេសរយៈពេល ២ថ្ងៃ។ នេះបើតាមការលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ។ លោក ម៉េត មាសភក្ដី បានបង្ហាញរបាយការណ៍ទាំងស្រុងរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជារួមាន៖ អំឡុងពេលជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ចេញមតិអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (៦–០៧ សីហា ២០២៥) របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ...
Cambodian and Thailand have agreed on comprehensively implementing the ceasefire agreement and increasing communication between the two sides—during an Extraordinary General Border Committee (GBC) Meeting held today,...
តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ សម្ដេចធិបតីបន្តថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai...
ភ្នំពេញ៖ ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពី លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីការពារជាតិស្តីទី នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ...
Intervention by H.E. Pen Bona, Royal Government Spokesperson: 7:00 AM, August 7, 2025 Today, I have the honor of sharing two important messages from the highest...
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះពលករខ្មែររាប់ម៉ឺននាក់បន្ថែមទៀតបាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួលនិងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់។ ក្នុងឱកាសនោះឯកឧត្តម សុខ លូ និងលោកជំទាវ បានអញ្ជើញផ្ដល់អាហារសម្រន់ និងទឹកសុទ្ធដល់ពលករផងដែរ។ ឯកឧត្តម សុខ លូ បានថ្លែងឱ្យដឹងថា រហូតមកដល់ពេលនេះមានពលករខ្មែរជាង៦០ម៉ឺននាក់ហើយបានចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់។...
ម៉ាឡេស៊ី៖ ប្រធានអាស៊ានប្តូរវេន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim បានលើកឡើងនៅលើបណ្ដាញសង្គមផ្លូវនៅរសៀលថ្ងៃទី៧ ខែសីហានេះថា ក្នុងជំនួបជាមួយឯកឧត្តមព្រឹកនេះមុននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) គីទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនរួមទាំងការប្រកាន់ខ្ជាប់ពេញលេញចំពោះបទឈប់បាញ់ដោយគ្មានទម្រង់នៃការឈ្លានពាន គ្មានការកើនឡើងឬផ្លាស់ប្តូរទីតាំងកងទ័ព ការបញ្ចៀសសកម្មភាពញុះញង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងស៊ីវិល។ ឯកឧត្តម ប្រធានអាស៊ានប្តូរវេន និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់បែបនេះក្រោយជំនួប សម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា...
នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារទទួលបន្ទុកគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានចុះទៅកាន់វិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គព្រះស្ដេច ស្រុកសំរោង ខេត្តតាកែវ ដើម្បីសម្ភាសន៍ និងផ្ដល់ការលើកទឹកចិត្ត រួមទាំងប្រាក់ឧបត្ថម្ត ដល់សិស្សឈ្មោះ មួង សំណាង ដែលមានអាយុ ១៥ឆ្នាំ ស្ថិតនៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ កុមារា មួង សំណាង មានបងប្អូនបង្កើតចំនួន...