ភ្នំពេញ ៖ បើយោងតាមរបាយការណ៍វឌ្ឍនភាពក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កុមារអាយុក្រោម១ឆ្នាំ ដែលបានទទួលវ៉ាក់សាំងDPT-HepB-Hib3 មានចំនួន៣២៥៦៣៤នាក់។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ(២០២០-២០២៤) អត្រាគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាកថ្លើមប្រភេទបេ រលាកសួត រលាកស្រោមខួរ ៣លើក លើកុមារអាយុក្រោមមួយឆ្នាំ ត្រូវបានរក្សាខ្ពស់លើស៩៥%។ បើតាមកញ្ញា អ៊ុន ថុនា ឆ្មបមធ្យម ទទួលបន្ទុកផ្នែកវ៉ាក់សាំង...
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អនេប៉ាល់-កម្ពុជា។ ឯកឧត្តមអគ្គរដ្ឋទូតក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ...
សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា បានត្រៀមរៀបចំនូវយុទ្ធសាស្ដ្រថ្មី ដោយគ្រោងរៀបចំការប្រកួតជើងឯកទូទាំងប្រទេស នាខែឧសភាខាងមុខ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ ខាងមុខ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យូ ស៊ីណែត ប្រធានសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា ក្រោយបញ្ចប់មហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្ដអាណត្តិទី៣ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ខណៈឯកឧត្តម បានទទួលសេចក្ដីទុកចិត្ត និងការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីផងដែរ ។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់អាណត្តិថ្មី សហព័ន្ធមានផែនការសកម្មភាពជាច្រើន...
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» សហការជាមួយកម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅខេត្តសៀមរាប។ សិក្ខាសាលានេះ បានរៀបចំឡើង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់...
នារសៀលរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ ប្រកបដោយលទ្ធផលត្រចះត្រចង់។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន...
មណ្ឌលគិរី៖ រថយន្តក្រុងដឹកក្រុមនិស្សិតកសិកម្ម ដែលមានអ្នកដំណើរសរុប ៤៦ នាក់ មកពីរាជធានីភ្នំពេញ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ធ្វើឲ្យមនុស្សប្រុស-ស្រីប្រមាណ ១៤ នាក់ រងរបួសធ្ងន់និងស្រាល ហើយកំពុងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩ ព្រឹក ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។...
ស្វាយរៀង ៖ ឯកឧត្តមថាច់ រតនា សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំខេត្ត បានជំរុញដល់មន្ត្រីថ្នាក់ដឹកនាំនៅគ្រប់ផ្នែកពាក់ព័ន្ធ ដែលនៅកៀកនិងពលរដ្ឋត្រូវចុះធ្វើការអប់រំ ពន្យល់ពលរដ្ឋឲ្យយល់កាន់តែច្បាស់ពីការដឹកនាំរបស់គណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាលទាំងលើការងារសន្តិសុខសុវត្ថិភាព ការងារអភិវឌ្ឍន៏ និងការងារសេដ្ឋកិច្ច ដើម្បីបញ្ចៀសបាននូវការអូសទាញរបស់អង្គការសង្គមស៊ីវិលនិងគណបក្សផ្សេងៗ ងាកមកធ្វើការវាយប្រហារមកលើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតគាំទ្រពីពលរដ្ឋ ខណៈដែលពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តស្វាយរៀងយើងទាំងមូលបានប្រឈមទៅនឹងបញ្ហាលក់ផលិតផលមិនឆ្លើយតបទៅនិងការចំណាយ ។ ការថ្លែងនិងជំរុញរបស់មន្ត្រីគណបក្សរូបនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ទូទៅប្រចាំខែមករា និងទិសដៅអនុវត្តបន្តរបស់គណៈឃោសនាអប់រំខែកុម្ភៈ នៅសាលប្រជុំស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក...
ក្លិបកីឡាបាល់ទាត់ វិសាខា បានក្លាយជាបេក្ខភាពទី៤ ដែលបានឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ដោយត្រូវជួបក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រោយបន្ដយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ៥-០ ក្នុងជំនួបជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានព្រីនស៍ វគ្គទី១ វិសាខា បានបើកការនាំមុខក្រុមភ្ញៀវ ៤គ្រាប់មុន...
លីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ បានខិតជិតនឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ គ្រាដែលមានបេក្ខភាព ៥ក្រុម បានកក់កៅអី Top-6 រួមមានភ្នំពេញក្រោន បឹងកេត វិសាខា អង្គរថាយហ្គឺរ និងណាហ្គាវើលដ៏ គ្រាដែលនៅ ១ក្រុមទៀត ត្រូវចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយរបស់ក្រុមបឹងកេត និង ISI ដង្កោសែនជ័យ ដែលកំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ។ ស្របពេលក្រុមទាំងពីរ កំពុងប្រទាញប្រទុងកៅអី Top-6 នៅថ្ងៃទី០៨ ខែកុម្ភៈស្អែកនេះ បឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ទទួលក្រុម ISI ដង្កោសែនជ័យ ដែលជាការប្រកួតដ៏សំខាន់ និងកំពុងស្ថិតក្នុងការចាប់អារម្មណ៍របស់អ្នកគាំទ្រថា...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ព្រះរាជាណាចក្រប៊ែលហ្ស៊ិក ប្រ៊ុយណេដារូស្សាឡាម និងសាធារណរដ្ឋហ្វីលីពីន នៅទីស្តីការក្រសួង។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរនូវឱកាសចូលកាន់តំណែង ឯកអគ្គរាជទូតវិសាមញ្ញ...