ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានបង្ហាញពីឆន្ទៈរួម ក្នុងការកែលំអបរិយាកាសវិនិយោគ ដើម្បីឱ្យមជ្ឈដ្ឋានខាងក្រៅបានមើលឃើញពីកម្ពុជាពិត និងការផ្លាស់ប្តូរវិធានធុរកិច្ចពាក់ព័ន្ធមួយចំនួន ជាពិសេសការផ្តល់សេវាថែទាំគាំទ្រវិនិយោគិន ដែលកំពុងវិនិយោគស្រាប់ ដើម្បីផ្តល់ភាព កក់ក្តៅ ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Kato Akiyoshi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច...
ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះបានប្រាប់ទូរទស្សន៍ BTV តាមសារតេឡេក្រាម អោយដឹងថាចាប់ពីដើមរដូវរស្សារហូតមកដល់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំនេះ កសិករនៅក្នុងខេត្តសម្រេចធ្វើស្រែបានចំនួន ១ម៉ឺន៥ពាន់ ៦៨៨ហិចតា ក្នុងនោះស្រូវស្រាលចំនួន១ម៉ឺន១ពាន់៤៤៨ហិចតា ស្រូវកណ្ដាលចំនួន ៤ពាន់ ៣៦ហិចតា និងស្រូវធ្ងន់ចំនួន ២០៤ហិចតា ស្មើនិង៩.៣៦% នៃផែនការផលិតស្រូវប្រចាំឆ្នាំ ១៦៧ពាន់៥៥០ហិចតា និងភ្ជួរដាស់ដីបន្ថែមបាន២ម៉ឺន៨ពាន់៣៦៧ហិចតា...
ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្ករក្ស តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលអំណោយសប្បុរសជន និងចុះសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែន និងនាំយកថវិកា ព្រមទាំងអំណោយគ្រឿងបរិភោគ ឧបភោគប្រគល់ជូននាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។ ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី២...
ក្លិបបាល់ទាត់អាមេរិក Los Angeles FC បានកក់កៅអីនៅព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់ពិភពលោក Club World Cup ក្រោយយកឈ្នះក្លិបម៉ិកស៊ិក Club America ក្នុងការប្រកួត Play-Off។ ក្រុមទាំងពីរបានទទួលការសម្រេចឱ្យលេង Play-Off យកកៅអី Club World Cup បន្ទាប់ពីតុលាកាកីឡាសម្រេចចុងក្រោយក្រោមការប្តឹងតវ៉ាពីក្លិបម៉ិកស៊ិក Club Leon ដែលត្រូវបានដកសិទ្ធមិនឱ្យចូលរួមប្រកួត ក្នុងហេតុផលមិនអនុញ្ញាតិឱ្យក្រុមពីររឺច្រើនដែលស្ថិតក្រោមការវិនិយោគដោយម្ចាស់តែមួយចូលរួមការប្រកួតរួមគ្នា។ ក្រុមទាំងពីរត្រូវបានជ្រើសរើសឱ្យប្រកួត Play-Off...
ភ្នំពេញ៖ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព ឬនិយាយបានថា ជាប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវលក្ខខណ្ឌកំណត់សំខាន់ៗចំនួន០៣ ជូនដល់សមាជិក ប.ស.ស. ដែលមានសិទ្ធិ អាចនឹងទទួលបានដោយស្របច្បាប់។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួន មានដូចជា៖ ១) បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន, ២)...
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ទៅលើសុខទុក្ខកងទ័ព និងគ្រួសារកងទ័ព ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)នាំអ្នកជំងឺ ម៉ន វេត ភេទ ស្រី អាយុ ៤២ឆ្នាំ មានដុំសាច់ពកកទំហំធំ ដែលកើតរយៈពេល១២ឆ្នាំមកហើយ មកពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ថ្លៃអាហារហូបចុក ធ្វើដំណើរ ព្រមទាំងថវិកាមួយចំនួន ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី...
កីឡាករប្រណាំងកង់អង់គ្លេស Simon Yates បានប្រជែងឈ្នះជើងឯកព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Giro d’Italia លើកដំបូងក្នុងអាជីពក្រោយមកដល់ទីព្រ័ត្រដោយសុវត្ថិភាពនៅដំណាក់កាលចុងក្រោយនៅទីក្រុងរ៉ូម។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានឡើងមកនាំមុខគេក្នុងតារាងរួមជាលើកដំបូងក្រោយឈ្នះការប្រណាំងដំណាក់កាលទី ២០ កាលពីថ្ងៃសៅរ៍។ ចំណែកដំណាក់កាលចុងក្រោយនៅថ្ងៃអាទិត្យដែលមានចំងាយផ្លូវ ១៤៣ គីឡូម៉ែត្រ មិត្តរួមក្រុម Visma-Lease កីឡាករហូឡង់ Olav Kooij ជាអ្នកឈ្នះក្រោយមកដល់ទីព្រ័ត្រមុនគេចំណាយពេលបីម៉ោង ១២ នាទី...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ ទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ”ការយកចិត្តទុកដាក់ថ្ងៃ នេះ និងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនៅថ្ងៃអនាគត”។ ទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត ភូម៉ាកូ អូណូដា...
អាជ្ញាធរក្រុងអរិយក្សត្រ បានចាប់ផ្តើមបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់បាក់ដាវ ក្នុងរយៈពេល១៥ថ្ងៃ ពោលចាប់ពីថ្ងៃទី០២ខែមិថុនា រហូតដល់ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកណ្ដាល នៅថ្ងៃទី០២ខែមិថុនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៤ភូមិ គឺភូមិជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិបាក់ដាវក្រោម និងភូមិព្រែកជ្រូក សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ មានចំនួន ២,៩៥២ក្បាលដី។ នៅក្នុងកម្មវិធី ឯកឧត្ដម នុត...
មន្ត្រីរាជការតាមមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុកនានាដែលមានឥរិយាបថ ទម្លាប់មិនល្អចាំបាច់ត្រូវកែប្រែទម្លាប់ ឥរិយាបថមិនល្អទាំងនោះចេញបន្ទាន់ ក្នុងទិសដៅរួមគ្នាក៏សាងអភិវឌ្ឍន៍ បម្រើពលរដ្ឋឲ្យបានល្អ រីឯកងកម្លាំងទាំងបី ក៏ត្រូវសហការគ្នាល្អ ជាមួយគណៈអភិបាលស្រុក ដើម្បីចូលរួមដោះស្រាយ បញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលនាព្រឹកម៉ិញនេះ នៅសាលាស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានឲ្យដឹងថា ចំណុចសំខាន់នៃឥរិយាបថ ទម្លាប់មិនល្អរបស់មន្ត្រីរាជការដែលចាំបាច់ត្រូវកែប្រែទម្លាប់...