Uncategorized
អាគារខណ្ឌរដ្ឋបាលជលផលកែប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីលើកកម្ពស់ជីវភាពប្រជានេសាទ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផលកែប ក្រោមការសាងសង់ដោយគម្រោង «ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» ដែលមានការគាំទ្រហិរញ្ញប្បទានដោយធនាគារ (ADB) នៅខេត្តកែប។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គម្រោង ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព មានគោលបំណងពង្រឹងភាពធន់នឹងអាកាសធាតុ ស្តារឡើងនូវប្រព័ន្ធអេកូឡូស៊ី និងនិរន្តរភាពនៃធនធានជលផល តំបន់ឆ្នេរ និងសមុទ្រកម្ពុជា ព្រមទាំងដាក់ពង្រាយសំណង់ជម្រកសិប្បនិម្មិត សំដៅធានាបាននិរន្តរភាពបរិស្ថាន និងធនធានជីវចម្រុះ ជាពិសេសការលើកកម្ពស់ជីវភាពប្រជានេសាទ តាមសហគមន៍មូលដ្ឋានសមុទ្រចំនួន ៤រួមមាន៖ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។
នៅក្នុងពិធីសម្ពោធ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីអនុវត្តគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាព ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីសមុទ្រខេត្តកែបត្រូវបានស្តារឡើងវិញ ធ្វើឲ្យមានវត្តមានពពួកសត្វកម្រ ដូចជាជ្រូកទឹក ត្រីផ្សោត អណ្តើកសមុទ្រ និងសេះសមុទ្រកាន់តែច្រើនឡើង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធឲ្យបន្តចូលរួមគោរពច្បាប់ អភិរក្សធនធានសមុទ្រ និងចេះកែច្នៃធនធានជលផល ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ច។
សូមបញ្ជាក់ថា «ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» បាននិងកំពុងអនុវត្តនៅខេត្តកែប កំពត កោះកុង និងព្រះសីហនុ។ គោលបំណងសំខាន់ៗរួមមាន ស្តារធនធានត្រីនៅតំបន់ជិតឆ្នេរ ការពារស្មៅសមុទ្រ និងផ្កាថ្ម កែលម្អទីតាំងចុះចតនេសាទ លើកកម្ពស់ជីវភាពសហគមន៍នេសាទ បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជំរុញការគ្រប់គ្រងធនធានសមុទ្រប្រកបដោយចីរភាព៕អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧