នាព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Simon Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៣៧៨នាក់, នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងវគ្គនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីចក្ខុវិស័យផ្ទាល់ខ្លួនរបស់ ឯកឧត្តមដែលចង់ផ្តល់ឱកាសឱ្យមន្រ្តីសុខាភិបាលទាំងអស់ ខិតខំហ្វឹកហាត់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំឆ្នើម ហើយចូលរួមជួយជំរុញវិស័យសុខាភិបាល ឱ្យរីកចំរើនបានកាន់តែឆាប់រហ័ស។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ជំរុញឱ្យ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជួយបង្ហាត់បង្ហាញដល់មន្ត្រីក្រោមឱវាទសំដៅផ្តល់ឱកាសប្រើប្រាស់ភាពជាអ្នកដឹកនាំដល់មន្រ្តីនៅគ្រប់ខ្សែសង្វាក់នៃប្រពន្ធ័សុខាភិបាល។ ជាកិច្ចបន្ត...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកម្មវិធីសម្ពោធបើកពិព័រណ៍ស្តីពី “Angkor Royal Bronzes: Art of the Divine” ដែលរៀបចំសហការដោយសារមន្ទីរសិល្បៈអាស៊ីហ្គីមេ(Guimet) សាលាបារាំងចុងបូព៌ាប្រទេស(EFEO) វិទ្យាស្ថានស្រាវជ្រាវនិងជួសជុលនៃសារមន្ទីរបារាំង (C2RMF) និងសារមន្ទីរជាតិកម្ពុជា, កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ក្រោមការដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ»។ ទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា រៀបចំឡើងដើម្បីលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការពារ និងថែទាំសុខភាពមាតា ទារក និងកុមារ។...
ស្វាយរៀង ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវះនិងនីតិសម្បទា បានណែនាំដល់ កម្មករ កម្មការិនី និងម្ចាស់រោងចក្រ សហគ្រាស ត្រូវរួមគ្នាដោះស្រាយរាល់វិវាទផ្ទៃក្នុង ទំនាស់ការងារ និងបច្ចេកទេស ដោយសន្តិវិធីយោគយល់ បញ្ជៀសអំពើហឹង្សាដែលនាំអោយបាត់បង់ផលប្រយោជន៏រួមទាំងថៅកែ និងកម្មករគ្នាឯង។ ការថ្លែងនិងមានប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញប្រារព្វពិធីអបអរសាទរទិវាពលកម្មអន្តរលើកទី១៣៩ក្រោមប្រធានបទ (រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់)ដែលពិធីនេះបានប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេស(មេនហានធេនស្វាយរៀង)ក្រុងបាវិតដោយមានការអញ្ជើញចូលរួមពីឯក ប៉េងពោធិសា អភិបាលខេត្តស្វាយរៀង មន្ត្រីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីថ្នាក់ដឹកនាំខេត្តស្រុកក្រុង និងកម្មករ...
ព្រះសីហនុ ៖ ផ្លូវជនបទក្រាលដីល្បាយក្រួស ចំនួន ៤ ខ្សែ ប្រវែងសរុប៥ គីឡូម៉ែត្រ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានកំពុងផ្តល់អត្ថ- ប្រយោជន៍ និងលើកកម្ពស់ដល់ការរស់របស់អតីតយុទ្ធជន និងប្រជាជន, ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការ រកស៊ីទទួលទានផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី និងបច្ចុប្បន្នាប្រធានព្រឹទ្ធសភា, សម្រេចបានសមិទ្ធផលជាច្រើន...
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ទទួលបានការចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល បានចំនួនជាង៥១ ពាន់នាក់ ដោយបានកំពុងកើនកើនឡើងជាបន្តបន្ទាប់ ដែលជា ទិន្នន័យដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងគោលដៅថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចឈានទៅក្នុងប្រព័ន្ធ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) លើកឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាល...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ» ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់» និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការប្រចាំឆ្នាំ២០២៤។ នៅក្នុងពិធីដែលត្រូវបានប្រារព្ធធ្វើរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង ជាមួយកម្មករនិយោជិត អ្នកចូលរួមប្រមាណ ២ពាន់នាក់ ឯកឧត្តម ហេង សួរ...
ភ្នំពេញ ៖ ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកវរនាវីឯក Alejsei ANTSIFEROV ប្រធានប្រតិភូបេសកកម្មនាវាជើងទឹករុស្ស៊ី នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។ សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួនបីគ្រឿង មាននាវិកសរុបចំនួន២៦២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា...
បន្ទាយមានជ័យ ៖ អគាររដ្ឋបាលថ្មីមួយខ្នងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ ស្ថាប័នអង្គភាពពាក់ព័ន្ធ យ៉ាងច្រើនកុះករដែលពិធីបានប្រារព្ធធ្វើនៅបរិវេណ សាលាក្រុងសិរីសោភ័ណ នាខេត្តបន្ទាយមានជ័យ។ ឱកាសនោះដែរឯកឧត្ដម អ៊ុំ រាត្រី...