ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ បុគ្គលិក នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានចូលរួម និងប្រកាសគាំទ្រយ៉ាងពេញទំហឹងជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែន តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។ លោកវេជ្ជបណ្ឌិត តាំង ប៉េងបោះ ប្រធានផ្នែកសង្គ្រោះបន្ទាន់ លោកវេជ្ជបណ្ឌិត អាង វ៉ាន់រិទ្ធ ផ្នែកពិគ្រោះជំងឺក្រៅ លោកស្រីវេជ្ជបណ្ឌិត ឈុន ចរិយា ផ្នែកជំងឺផ្លូវចិត្ត និងលោកវេជ្ជបណ្ឌិត គឹម ភ័ក្រ និងលោកវេជ្ជបណ្ឌិត...
ចំនួនយុវជនជាច្រើនបានបន្តចុះឈ្មោះដើម្បីទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ដែលរាជរដ្ឋាភិបាលបានរៀបចំឡើង។ ការចុះឈ្មោះរបស់ក្រុមយុវជន ពិសេសសិស្សនិស្សិតនេះ គឺធ្វើឡើងក្នុងគោលដៅរួម គឺទៅសិក្សា ទៅមើលពីភាពជាក់ស្ដែងដែលកំពុងកើតមានឡើងនៅតំបន់ទាំងនោះ។ ត្រឹមរយៈពេលប៉ុន្មានថ្ងៃ នៃការបើកចុះឈ្មោះទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ប្រជាពលរដ្ឋកម្ពុជា ជាច្រើនរយនាក់បានចុះឈ្មោះរួចរាល់ និងមានប្រជាពលរដ្ឋជាច្រើនទៀតកំពុងផុសផុលចុះឈ្មោះជាបន្តបន្ទាប់។ សម្រាប់ដំណើរទស្សនកិច្ចនេះ ក៏ទទួលបានការចាប់អារម្មណ៍ច្រើន ពីក្រុមយុវជន ពិសេសសិស្សនិស្សិតផងដែរ។ ជាក់ស្ដែង ក្រុមនិស្សិតសិក្សានៅសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបបួលគ្នាចុះឈ្មោះទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន។ ក្រុមនិស្សិតលើកឡើងថា ពួកគេចង់ទៅទស្សនកិច្ចនេះ ដើម្បីសិក្សា និងពិនិត្យមើលពីភាពជាក់ស្ដែង ពីការរីកចម្រើនពីហេដ្ឋារចនាសម្ព័ន្ធ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីធានា ការពារនូវបូរណភាព អធិបតេយ្យភាពទឹកដី រវាងប្រទេសជិតខាងជាប់របងគ្នាមួយនេះ។ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានស្តាប់មតិពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានបញ្ចេញតាមហ្វេសប៊ុកអំពីកង្វល់នៃការការពារទឹកដី...
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព និងបានរៀបចំការងារកំណែទម្រង់នេះជាមុំមួយក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភារាជរដ្ឋភិបាលបានដាក់ចេញនៅវិធានការគន្លឹះជាអាទិភាពចំនួន៥ រួមមានទី១ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ទី២ ការលើកកម្ពស់គុណភាពអប់រំ, ទី៣ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល...
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុបនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តវិធានការច្បាប់ចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបង្កើតព្រឹត្តិការណ៍ធ្វើបាតុកម្ម ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងដុតប្រទេស កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤ កន្លទៅ គឺដើម្បីរក្សាឱ្យបាននូវសុខសន្ដិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តច្បាប់ត្រឹមត្រូវ កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនោះហើយ...
ឧត្តរមានជ័យ៖ មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅតែអនុវត្តតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន លើសកម្មភាពត្រួតពិនិត្យលើការធ្វើដំណើរឆ្លងដែន ចេញ-ចូល ជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ចំពោះអ្នកដំណើរ ក៏ដូចជាពលករឆ្លងដែន ដែលចេញចូលតាមច្រកនេះ។ លោកវរសេនីយ៍ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី៥កញ្ញាឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសានា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានអនុវត្តការងារស្នូលជាប់ជាប្រចាំរបស់ខ្លួនក្នុងការត្រួតពិនិត្យលើអ្នកដំណើរឆ្លងដែនចេញចូលក្នុងប្រទេសបានយ៉ាងល្អប្រសើរ ក្នុងការប្រថាប់ត្រា ក៏ដូចជាការផ្តល់ទិន្នការ...
ខេត្ត និងទីក្រុងនានានៅភាគខាងត្បូងរបស់ចិន បានត្រៀមលក្ខណៈសម្រាប់ការមកដល់នៃព្យុះទីហ្វុងដ៏ធំ យ៉ាហ្គី (Super typhoon Yagi) ដោយបានបិទសាលារៀន និងពន្យារពេលជើងហោះហើរ មុនការបោកបក់ដីដែលរំពឹងទុកតាមបណ្តោយឆ្នេរត្រូពិចនៃកោះ ហៃណាន (Hainan) ដោយអាចជាព្យុះដ៏ខ្លាំងក្លាបំផុតដែលវាយប្រហារតំបន់នោះក្នុងពេលជិតមួយទសវត្សរ៍។ ការិយាល័យឧតុនិយមចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) នេះថា ព្យុះទីហ្វុង Yagi បានពង្រឹងទៅជាព្យុះទីហ្វុងដ៏ធំមួយកាលពីយប់ថ្ងៃពុធ ហើយបច្ចុប្បន្នមានចម្ងាយប្រហែល ៦១០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃតំបន់ ស៊ូវិន (Xuwen)...
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានទទួលរងនូវការវាយប្រហារដែលមិននឹកស្មានដល់កាលពីថ្ងៃពុធ (០៤ កញ្ញា) នៅពេលគណបក្សដ៏តូចមួយ ដែលជួយរក្សាអំណាចរដ្ឋាភិបាលសេរីនិយមសំឡេងភាគតិចរបស់លោក បានដកការគាំទ្រដោយស្វ័យប្រវត្តិរបស់ពួកគេ ដោយបង្ខំឱ្យលោកស្វះស្វែងរកសម្ព័ន្ធភាពថ្មីដើម្បីបន្តគ្រប់គ្រងរដ្ឋាភិបាល។ ដោយប្ដេជ្ញាបន្តការគ្រប់គ្រង និងជំរុញតាមរយៈកម្មវិធីសង្គម លោក Trudeau បានច្រានចោលការលើកឡើងពីការបោះឆ្នោតមុនកំណត់ បន្ទាប់ពីមេដឹកនាំបក្សប្រជាធិបតេយ្យថ្មី (NDP) ឆ្វេងនិយមគឺលោក ចាមីត ស៊ីញ (Jagmeet Singh) បាននិយាយថា...
សភាជាន់ទាបរបស់ប្រទេសម៉ិកស៊ិក បានអនុម័តលើការកែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេស កាលពីថ្ងៃពុធ ដែលនឹងឈានទៅរកយុគសម័យថ្មីនៃការបោះឆ្នោតជ្រើសរើសចៅក្រមទាំងអស់។ ការបោះឆ្នោតនេះ ត្រូវបានគណបក្សកាន់អំណាចសាទរ ប៉ុន្តែត្រូវបានគណបក្សប្រឆាំងមើលឃើញថាជាការពិសោធន៍ដ៏គ្រោះថ្នាក់។ ការបោះឆ្នោតអនុម័តដ៏លើសលប់ ដោយសមាជិកសភា បានត្រួសត្រាយផ្លូវសម្រាប់កំណែទម្រង់រដ្ឋធម្មនុញ្ញទៅកាន់ព្រឹទ្ធសភា ជាកន្លែងដែលការជជែកដេញដោល ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃពុធ ទី១១ ខែកញ្ញា សប្តាហ៍ក្រោយ ។ ខណៈក្រុមចម្រុះកំពុងកាន់អំណាច ក៏ត្រូវបានគេរំពឹងថានឹងអនុម័តសំណើនៅក្នុងសភាជាន់ខ្ពស់ផងដែរនោះ ការបោះឆ្នោត អាចនឹងខិតកាន់តែជិត។ ការកែទម្រង់ប្រព័ន្ធតុលាការ ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តនៅពេលក្រោយនៅក្នុងខែកញ្ញា ក្នុងអំឡុងខែចុងក្រោយនៃអាណត្តិរបស់ប្រធានាធិបតី លោក Andres Manuel...
អ្នកចូលនិវត្តន៍ច្រើននាក់ បានប៉ះទង្គិចជាមួយនគរបាលបង្ក្រាបកុបកម្ម ក្នុងអំឡុងការតវ៉ាមួយ ដែលបានធ្វើឡើងនៅទីក្រុង Buenos Aires កាលពីថ្ងៃពុធ ប្រឆាំងទៅនឹងការប្រើសិទ្ធិវ៉េតូរបស់ប្រធានាធិបតី លោក Javier Milei លើកំណែទម្រង់សោធននិវត្តន៍ ដែលនឹងបង្កើនប្រាក់សោធននិវត្តន៍របស់ពួកគេ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀត។ នគរបាលបង្ក្រាបកុប្បកម្ម បានរារាំងក្រុមអ្នកតវ៉ានៅជិតអគារសភាជាតិ ខណៈក្រុមអ្នកចូលនិវត្តន៍ បានរុញច្រាន និងវាយទម្លាយខែលការពាររបស់នគរបាល។ មនុស្សជាច្រើន បានស្រែកពាក្យស្លោក និងកាន់ស្លាកសញ្ញាសរសេរថា «កុំបង្កបញ្ហាដល់មនុស្សចាស់» ដោយទាមទារសិទ្ធិនៃការចូលនិវត្តន៍របស់ពួកគេ។ ការចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ប្រទេស បាននិយាយថា...