នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរតនគិរីអមដំណើរដោយ ឯកឧត្តម នាង សំអាត អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះឯកឧត្តម គិត ទ្រីក្នុងនាម តំណាងរាស្រ្តមណ្ឌលរតនគិរី ស្នើដល់អាជ្ញាធរស្រុកលំផាត់ត្រូវត្រៀមអោយបានរួចជាស្រេចនូវវិធានការសរុប...
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរធំ និងភូមិសាស្ត្រស្រុកមួយចំនួនទៀត ក្នុងខេត្ត។ ការចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងពួក នៃខេត្តសៀមរាប ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស...
ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងរយពេល ៨ខែ ឆ្នាំ២០២៥មានទំហំទឹកប្រាក់សរុបជិត ៥ ៦០០ លានដុល្លារ អាម៉េរិក កើនឡើងប្រមាណជិត ៧ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន និងមានសមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា។ ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ និងមានសមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយបានឈរក្នុងលំដាប់ទី៣ បន្ទាប់ពី ការធ្វើពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន និងកម្ពុជា-អាម៉េរិក។ ជាក់ស្តែងនៅក្នុងរយពេល៨ខែ ឆ្នាំ២០២៥នេះ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកងទ័ព និងកងនគរបាល ក្រុមគ្រូពេទ្យ ប្រជាការពារភូមិ និងប្រជាពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់...
ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរចំនួន ៦៦,៥៥៦នាក់ កើនឡើង ប្រមាណ២,៣៥% បើប្រៀបធៀបនឹងឆ្នាំ២០២៤ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។ សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តកែវសុវណ្ណ ក្នុងក្រុងពោធិ៍សាត់ ជាប់មាត់ស្ទឹងពោធិ៍សាត់ក៏មានរៀបចំពិធីប្រណាំងទូកផងដែរ ហើយនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ ទាំង២៨មូលដ្ឋាន ភ្ញៀវទេសចរ មានចំនួន៤០,២៧៧នាក់ ហើយសេវាស្នាក់នៅ សណ្ឋាគារ...
ព្រះរាជាណាចក្រកម្ពុជាបានស្នើជំរុញឱ្យសហគមន៍អន្តរជាតិ ផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការការពារនិងអភិរក្សធនធានធម្មជាតិ ដែលមានសារៈសំខាន់មិនត្រឹមតែសម្រាប់សកម្មភាពអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបទអន្តរាគមន៍បែបនេះ ក្នុងឱកាសបើកកិច្ចសន្ទនាអន្តរជាតិស្តីពីកម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត Tropical Forest Forever Facility (TFFF) Dialogue, ដែលរៀបចំដោយប្រទេសប្រេស៊ីល នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍សប្តាហ៍ពិសេសស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ភ្លេង និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនជាតិនិងមាតុភូមិ នៅប្រាសាទបន្ទាយទ័ព ស្ថិតនៅក្នុងភូមិថ្នល់ដាច់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។ ប្រាសាទបន្ទាយទ័ព ពុំមានសិលាចារឹកបញ្ជាក់ពីកាលបរិច្ឆេទ និងរាជ្យស្ដេចសាងសង់ទេ...
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីដ្ឋាននានាក្នុងខេត្តក្រចេះ កើនឡើងជាង២ម៉ឺន បើធៀបទៅនិងឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹង ក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិប្រមាណជា ២៧.៥៧៦នាក់ បានមកលេងកម្សាន្តនៅខេត្តក្រចេះ ពោល គឺមាមកើនឡើង ប្រមាណជា ២២.៣៨២នាក់ បើធៀបទៅនិងឆ្នាំ២០២៤ គឺមានត្រឹមតែ ៥.១៩៤នាក់ប៉ុណ្ណោះ។ រមណីយដ្ឋានដែលអ្នកទេសចរបានទៅលេងកម្សាន្តក្នុងអំឡុងពិធីបុណ្យកាន់បុណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ២០២៥នេះ...
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍ ចំនួន ២១០.៥៧៣នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ១០៨នាក់ ។ នេះបើតាម លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹង នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ។...
នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ ឯកឧត្តម នូ ស៊ីថា។ ពិធីនេះមានការចូលរួមពី ឯកឧត្តម គណៈប្រតិភូ ស.អ.ក, ឯកឧត្តម នួន...