ភ្នំពេញ៖ សហគមន៍ខ្មែរអ៊ិស្លាម ក៏ដូចជាសមាគម និងអង្គការអ៊ិស្លាមមិនមែនរដ្ឋាភិបាល បានបង្ហាញនូវការប្ដេជ្ញាចិត្ត បន្តចូលរួមអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងគុណបំណាច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សិទ្ធិសេរីភាព ចំពោះសាសនិកឥស្លាមនៅកម្ពុជា បានគោរពប្រតិបត្តិប្រពៃណី ដោយគ្មានការរើសអើង ។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី “បច្ចុប្បន្នភាព និងទិសដៅអភិវឌ្ឍន៍រួមគ្នា របស់សមាគម អង្គការអ៊ិស្លាមមិនមែនរដ្ឋាភិបាល” កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសមជាមួយលោក Christoph Weigelmeier ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Christoph Hoffmann អតីតសមាជិកសភាអាល្លឺម៉ង់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាស្វែងរកឱកាសបង្កើតគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលរួមមានទាំងសិក្ខាកាម ដែលអាចមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់។ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Weigelmeier...
ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្តេជ្ញាក្នុងការចូលរួមវិនិយោគលើវិស័យថាមពល នៅកម្ពុជា តាមរយៈឧបករណ៍ហិរញ្ញប្បទានថ្មីៗ ដើម្បីឆ្លើយតបនឹងវិបត្តិថាមពល និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈ ក្នុង រយៈពេលមធ្យម និងវែង។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងជំនួប ពិភាក្សាការងារជាមួយ លោកជំទាវ Zou Jiayi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី១ ខែមេសា...
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញផែនការយុទ្ធសាស្ដ្រសំខាន់ៗជាច្រើន ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាលើកស្ទួយ និងជំរុញការអភិវឌ្ឍ ពិសេសក្រុមជម្រើសជាតិកម្ពុជាឲ្យមានការប្រកួតប្រជែងខ្ពស់គ្រប់កម្រិត ក្នុងនោះការងារចម្បង ៣ ដែលត្រូវពង្រឹង ដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកកម្មវិធី «ការធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍបាល់ទាត់រយៈពេលវែង ចាប់ពីកម្រិតមត្តេយ្យរហូតដល់ក្រុមជម្រើសជាតិ» កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយមានការចូលរួមជាវាគ្មិនពីអ្នកជំនាញអន្ដរជាតិលោក Byer Thomas Farncis ហើយក៏មានការចូលរួមពីតំណាងក្លិប ក៏ដូចជាគ្រូបង្វឹក តាមបណ្ដាក្លិបជាច្រើនផងដែរ។ ក្នុងនាមប្រធានសហព័ន្ធ...
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៦ នេះជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត០២.១២.២០០៦ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់លើផ្លូវជាតិលេខ៥ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូចំនួន០៥នាក់និងរង របួសចំនួន ០១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរនិងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃ ទី០១ ខែ មេសា...
ភ្នំពេញ៖ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយគណ:ប្រតិភូនៃគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដឹកនាំដោយលោកស្រី Dorsa NAZEMI SALMA ប្រធានគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ កិច្ចជំនួបនេះបានផ្តោតទៅលើការផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានការណ៍បច្ចុប្បន្ននៃព្រំដែនកម្ពុជា-ថៃ និងកិច្ចការដែលគណ:ប្រតិភូនៃគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានធ្វើដំណើរទស្សនកិច្ចទៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម...
ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំក្រុមការងារសមាគមចុះពិនិត្យវឌ្ឍនភាពការប្រមូលម្ទេស និងការជ្រូកកណ្តុររបស់អតីតយុទ្ធជន និងនិវត្តជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងពេលចុះពិនិត្យវឌ្ឍនភាពដំណាំ និងការប្រមូលផលម្ទេស ការចិញ្ចឹមជ្រូកកណ្តុររបស់អតីតយុទ្ធជន និងនិវត្តជន ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី...
នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទបទបង្ហាញស្តីពី «ការបោសសម្អាត និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា»។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖ - ត្រូវបញ្ជាក់ឱ្យច្បាស់ថា «ប្រជាជនកម្ពុជាមិនមែនជាឧក្រិដ្ឋជនទេ ប៉ុន្តែកម្ពុជាគឺជាប្រទេសរងគ្រោះ ដោយសារឧក្រិដ្ឋជនបរទេសបានលួចជ្រកកោនប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពខុសច្បាប់»។ – គិតចាប់ពីខែមិថុនា រហូតដល់ដើមឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបបទល្មើស...
គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងសរុប១៨៤ករណី។ គ្រោះថ្នាក់នេះបានបណ្ដាលឱ្យមានអ្នកស្លាប់១០៧នាក់ និងរងរបួសធ្ងន់ស្រាល២៥៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ខែមីនា បានថយចុះ១៨ករណី អ្នកស្លាប់ថយចុះ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។ យ៉ាងណាក៏ដោយ ក្រសួងនៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លាប់ច្រើនក្នុងករណីតែមួយបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ។ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
នៅព្រឹកថ្ងៃពុធ ទី១ ខែមេសាឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតាចំនួន១ខ្នងជូនលោកយាយ ឡៃ នឿន អាយុ ៦៧ឆ្នាំ រស់នៅភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោកយាយមិនមានប្តីនោះទេ សព្វថ្ងៃនេះគាត់រស់នៅចិញ្ចឹមចៅស្រីម្នាក់មានអាយុ៨ឆ្នាំជាកូនរបស់ក្មួយគាត់ ដោយរស់នៅក្នុងជីវភាពខ្វះខាត។ ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន...