និយ័តករគណនេយ្យ និងសវនកម្ម ផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ សិស្ស-និស្សិត នៃការបំពេញតម្រូវការបន្ថែមលើអ្នកជំនាញគណនេយ្យ ប្រកបដោយគុណវុឌ្ឍិ ស្របតាម កំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរីកចម្រើន។ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាលើកទី១” នៅចុង សប្តាហ៍កន្លងមកថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដល់សាកលវិទ្យា...
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រសហគ្រាស ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ ៤៥,២៥៥ សហគ្រាស បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ៤៤,៧៩៨ សហគ្រាស។...
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរថា តើកម្ពុជាជាប្រទេសតែមួយដែលជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិកឬយ៉ាងណា? គឺមិនមែនដាក់តែកម្ពុជានោះទេ ប៉ុន្ដែមានប្រទេសជិត ២០០ បានជាប់ការអនុវត្តពន្ធថ្មីរបស់អាមេរិក ហើយនេះជាការដាក់ពន្ធសកល ដោយសារប្រធានាធិបតីអាមេរិកគិតថា ប្រទេសផ្សេងបានគេងចំណេញពីអាមេរិកច្រើនហើយការដាក់ពន្ធនេះ គឺដើម្បីចរចាពន្ធថ្មីរបស់អាមេរិកឱ្យស្នើភាព។ ពាក់ព័ន្ធនឹងការនាំចេញ និងនាំចូលផលិតផលខ្មែរជាមួយនឹងទីផ្សារអាមេរិក សម្ដេចធិបតី...
ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការនិងសាសនា បានសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមាន ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។ លើសពីនេះ គឺបង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត...
តំណាងការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា បាននិង កំពុងបោះជំហានដ៏ត្រឹមត្រូវ នូវលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានកំពុងបង្កើតនូវទំនុកចិត្តដល់វិនិយោគិនចិន ធ្វើការ វិនិយោគនៅកម្ពុជា។ លោក Wang Weimin អនុប្រធានការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបពិភាក្សា ការងារជាមួយ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាចុងសប្តាហ៍កន្លងមក ក្នុងនោះចំពោះ ដំណើរទស្សនកិច្ចរបស់លោក មានគោលបំណងពិភាក្សា និងលើកកម្ពស់ការឈ្វេងយល់ អំពីបច្ចុប្បន្នភាពថ្មី...
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នៅក្នុងកិច្ចពិភាក្សានៃមហាសន្និបាត AFPPD សមាជិកសភា និងអង្គការដៃគូនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជននិងការអភិវឌ្ឍចំនួន២៣ប្រទេស ប្រមាណជិត១០០រូប បានប្តេជ្ញាចិត្តពង្រឹង និងលើកកម្ពស់យន្តការសភាក្នុងការអនុវត្តបេសកកម្មរបស់ខ្លួនទៅលើសសរស្តម្ភទាំង៤របស់ AFPPD រួមមាន ១)សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី ២)ការវិនិយោគលើយុវជន ៣)មនុស្សចាស់សកម្ម និង៤)ការប្រែប្រួលអាកាសធាតុ។...
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ០១គ្រឿង លេខ២៦១ ដឹកនាំដោយវរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយ សេនាធិការបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម (ផែលេខ២)។ ក្នុងដំណើរចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម ដោយមានការទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប នារសៀលថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម...
ភ្នំពេញ៖ មនុស្សចំនួន០៤នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា នាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ក្រោយចុះធ្វើរដ្ឋបាល នៅអាគារបុរីកីឡា។ ការចុះធ្វើរដ្ឋបាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២៥ នេះដោយមានបទបញ្ជាពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក ណុប ផា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះធ្វើរដ្ឋបាល តំបន់ដែលមានភាពស្មុគស្មាញ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខ ដែលអាចកើតមានឡើង បង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៤នាក់ ធ្វើតេស្តរកសារធាតុញៀន...
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំ ស្តីពីការឆ្លុះបញ្ចាំងការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញនៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។ ឯកឧត្តម គីម សុវណ្ណឌី បានមានប្រសាសន៍ថា ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើន ឱកាសនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនេះ ក៏ត្រូវបានកើតឡើង និងក្លាយជាទម្រង់ថ្មីមួយ ដែលកំពុងមានការរីករាលដាលនៅលើពិភពលោក ក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ ឯកឧត្ដមបន្តថា ដើម្បីធ្វើទប់ស្កាត់ឲ្យបានទាន់ពេលវេលា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទទួលបានកិច្ចសហការ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមូលហេតុធំៗចំនួនពីរដែលសម្ដេចសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិ ពេលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអាម៉េរិក។ តាមបណ្ដាញសង្គមកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចបានសរសេររៀបរាប់ថា ព្រឹកមិញក្នុងកម្មវិធីជួបជាមួយបងប្អូនសហជីព និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដេចបាននិយាយលេងបន្តិចអំពីការរស់នៅរបស់សម្ដេចកាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអាម៉េរិក ឆ្នាំ២០០២។ ក្រោយចប់កម្មវិធី សម្ដេចបានទទួលរូបថតមួយសន្លឹកនេះដែលមិត្តរបស់សម្ដេចផ្ញើមកឱ្យសម្ដេច។ ក្នុងរូបនេះគឺជាបន្ទប់ដែលសម្ដេច ជួលនៅជាមួយមិត្តរួមបន្ទប់ពីរនាក់ទៀតរយៈពេលជិតមួយឆ្នាំ ក្នុងពេលដែលសម្ដេចធ្វើកម្មសិក្សានៅធនាគារពិភពលោកនៅឆ្នាំ២០០២នោះ។ បន្ទប់នេះមានបន្ទប់គេងតូចមួយអាចដាក់គ្រែបានពីរ...