រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងថា នៅក្នុងសុន្ទរកថា គន្លឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលឡាវធ្វើជាម្ចាស់ផ្ទះនោះ បានលើកឡើងថា កម្ពុជានៅតែប្រកាន់ជំហរ ដដែលជាដដែលចំពោះបញ្ហាឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមជ្ឈិមបូព៌ា និងគោលនយោបាយ ចិនតែមួយ។ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥...
អ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់គំរាមនៅជិតទីតាំងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់កាលពីថ្ងៃសុក្រ ដោយទទួលស្គាល់ថា «ការវាយប្រហារ» គឺជាការទទួលខុសត្រូវចំពោះការធ្វើឱ្យកម្លាំងមួកខៀវពីរនាក់រងរបួសនៅក្នុងឧប្បត្តិហេតុ ដែលបានបង្កឱ្យមានប្រតិកម្មផ្នែកការទូតយ៉ាងខ្លាំង។ យោងតាមបេសកកម្មអង្គការសហប្រជាជាតិបានឲ្យដឹងថា កងទ័ពមួកខៀវជនជាតិស្រីលង្កាទាំងពីរនាក់ បានរងរបួសនៅមូលដ្ឋានធំរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL) ក្នុងទីក្រុង Naqura ភាគខាងត្បូងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីទាហានឥណ្ឌូនេស៊ីពីរនាក់បានរងរបួស នៅពេលដែលរថក្រោះបានបាញ់ទៅលើប៉មយាមមួយកន្លែង។ ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងការថ្កោលទោសពីប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច កងទ័ពរបស់ខ្លួនបានសន្យាថានឹងអនុវត្ត «ការពិនិត្យឡើងវិញឱ្យបានហ្មត់ចត់» ។ យោធាអ៊ីស្រាអែល...
តាកែវ ៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន២ខ្សែ ក្នុងស្រុកចំនួនពីរ នៅខេត្តតាកែវ ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនា ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយផ្លូវទាំងនោះបាននឹងកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការប្រែក្លាយ តំបន់ជនបទឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍កាន់តែរីកចម្រើន។ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១១ ខែ តុលា...
ភ្នំពេញ ÷ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) បានរៀបចំកម្មវិធីសកម្មភាពសង្គម និងពិធីចែកអំណោយ នៅសាលាបឋមសិក្សាក្រសាំងដុះឡើង នៅខេត្តកំពង់ឆ្នាំង។ ពិធីនេះប្រារព្ធឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធីបតីភាព លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ...
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវនិយាមប្រតិបត្តិសម្រាប់ អ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំដោយគណៈគ្រូពេទ្យកម្ពុជា ក្នុងគោលបំណងកំណត់ថាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជាទាំងអស់ ត្រូវតែប្រតិបត្តិការងារដោយគុណធម៌ស្របតាមអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ, នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងសុខាភិបាល បានរៀបចំផែនការ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ កាន់តែមានភាពធន់ក្នុងការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈគ្រប់ទម្រង់ ឆ្ពោះទៅការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល...
(ភ្នំពេញ) ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ អនុញ្ញាតជូនលោក NAGASE Kensuke អនុប្រធានបេសកកម្ម (អនុទូត)និងសហការី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និង ទស្សនាសាលពិព័រណ៍គ្រាប់ មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីស្វែងយល់បន្ថែមពីការងារបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៤ នៅទីបញ្ជាការកណ្តាលCMACភ្នំពេញ។ ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនលោក NAGASE Kensuke...
Blogs Everything you need to Know about Casino Slots Bonuses Tips Apply Your Promotions For Ports As to why Prefer Added bonus Workplace Online slots games?...
ភ្នំពេញ ៖ ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំដល់មន្រ្តីបរិស្ថានគ្រប់លំដាប់ថ្នាក់ចូលរួមធ្វើឱ្យប្រទេសកម្ពុជាស្អាត តាមរយៈសកម្មភាពស្អាតទាំង៣។ ការថ្លែងណែនាំនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនវិស័យឯកជនមួយចំនួនទៀត ស្ថិតនៅទីស្តីក្រសួងបរិស្ថាន រាជធានីភ្នំពេញ នាថ្ងៃទី១១ខែតុលានេះ។ នៅក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា សកម្មភាពស្អាតទាំង៣ ដែលមន្រ្តីបរិស្ថានត្រូវអនុវត្តនោះរួមមាន៖ទី១៖ភាពស្អាតកើតពីក្នុងចិត្តរបស់មន្រ្តីក្រសួងបរិស្ថាន ត្រូវមានភាពស្អំ ស្មោះត្រង់បម្រើវិស័យបរិស្ថាននៅក្នុងខ្លួន ទើបអាចចែករំលែកភាពស្អាតទៅក្រុមគ្រួសារយើង សង្គមយើង ជាពិសេសជាមួយសិស្សានុសិស្ស យុវជនកម្ពុជា ឱ្យមានភាពស្អាតជាប្រចាំតទៅមុខទៀតប្រកបដោយប្រសិទ្ធភាព។ ទី២៖ ភាពស្អាតចេញពីក្នុងខ្លួនទៅខាងក្រៅខ្លួន...
ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣ ក្រោមប្រធានបទ” ការចូលរួមប្រកបដោយនវានុវត្តន៍ ដើម្បីគុណភាពសុខាភិបាល” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៤។ លោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង សូមស្វាគមន៍យ៉ាងពិសេសចំពោះវាគ្មិនកិត្តិយស និងអ្នកជំនាញថែទាំសុខភាព មកពីក្នុង និងក្រៅប្រទេស ដែលបានចូលរួមជាមួយយើង ដើម្បីចែករំលែកនូវចំណេះដឹង គំនិតច្នៃប្រឌិត ការ ស្រាវជ្រាវ...
មណ្ឌលគិរី៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋប្រមាណជិត ៥០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ខណៈការវាស់វែងដីធ្លីជាប្រព័ន្ធ ក្នុងខេត្តមួយនេះ ជិតចប់សព្វគ្រប់ហើយ ។ ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម...