ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៥ នេះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងនាំយកទស្សនីយភាពសិល្បៈក្រោមចំណងជើងថា «ជីវិត» ដោយការសម្តែងនេះនឹងរួមផ្សំរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្រ្តីបុរាណទំនើប។ទម្រង់ចលនាសម្បូរបែប និងចម្រុះទាំងនេះ ជាការបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ ដែលជានិមិត្តរូបនៃភាពរុងរឿង ប្រកបដោយភាពសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃមហាគ្រួសារខ្មែរ។ ជារៀងរាល់ឆ្នាំក្បួនដង្ហែ«ឈីងហ្គេ» មានការចូលរួមពីបណ្តាប្រទេសជាច្រើននៅលើពិភពលោកដែលអាចទាក់ទាញវិសាលភាពផ្សព្វផ្សាយបានទូលំទូលាយទៅកាន់មហាជនរាប់រយលាននាក់តាមរយៈការផ្សព្វផ្សាយរបស់ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិល្បីៗជាច្រើន ។ ការចូលរួមរបស់កម្ពុជា គឺជាការចាប់យកឱកាសបង្ហាញពីវប្បធម៌ដ៏ប្រពៃ និងវិសេសរបស់ខ្មែរទៅកាន់ពិភពលោកាមរយៈការសម្តែងរបស់សល្បករ សិល្បការិនី កម្ពុជាក្នុងក្បួនដង្ហែ«ឈីងហ្គេ»។លើសពីការសម្ដែង កម្ពុជានឹងបង្ហាញពីកម្លាំងសាមគ្គីភាព...
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់ លើកទី១៨ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី(ADPC)។ កិច្ចប្រជុំខាងលើមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាព លោក Paisan Rupanichkij អនុរដ្ឋមន្រ្តីប្រចាំការ ក្រសួង ការបរទេស...
តាកែវ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានសន្តប៉ូល ស្ថិតនៅក្នុងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា...
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាក់ជាថ្មី ដល់ក្រសួងសាធារណៈការ និងដឹកញ្ជូន ជាពិសេសអគ្គស្នងការដ្ឋានគរបាលជាតិ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ពិសេសការពិនិត្យលើការបើកបរក្នុងស្ថានភាពស្រវឹង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើនឡើងវិញក្នុងមួយរយៈចុងក្រោយនេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជានេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៤នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា...
ភ្នំពេញ ៖ នាយនាវី នាយនាវីរង និងពលនាវឹកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក បានប្រកាសប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខ សន្តិភាព និងការពារនូវរាល់សមិទ្ធផលទាំងឡាយណារបស់រាជរដ្ឋាភិបាលឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក្តី។ យោងតាមសុន្ទរកថា របស់នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលអាន ដោយឧត្តមនាវីឯកទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិ...
ស្វាយរៀង ៖ របបចិញ្ចឹមកង្កែបភ្ញាស់យកកូនលក់ជារបបថ្មីមួយបន្ថែមទៀតនៅក្នុងវិសយ័កសិកម្ម បន្ទាប់ការងារផលិតស្រូវ បន្លែ និងចិញ្ចឹមសត្វ ក្នុងនោះត្រូវបានលោក សាន់ សំអាត ពលរដ្ឋនៅភូមិអូរស្រងុំ ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចាប់ដំណើរធ្វើការចិញ្ចឹមជាលក្ចណៈគ្រួសារមានរយះពេល៥ឆ្នាំដោយទទួលបានជីវភាពល្អប្រសើរកាត់បន្ថយការចំណាកស្រុកនិងជួបជុំគ្រួសារ ។ លោក សាន់ សំអាត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថាមុខរបបចិញ្ចឹមកង្កែបភ្ញាស់យកកូនលក់បន្ថែមលើរបបកសិកម្មផ្សេងៗទៀត គ្រួសារគាត់បានចាប់យករបរនេះ មានរយះពេល៥ឆ្នាំហើយ...
ភ្នំពេញ៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកសម្រាប់ការធ្វើបុណ្យសព និងអ្នកកំពុងសង្គ្រោះក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បន្ទាប់ពីបានជួយអន្តរាគមន៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភក្នុងសពម្នាក់ទទួលបានថវិកា ១៥លានរៀល និងអ្នករងរបួសទទួលបានម្នាក់ចំនួន ៤លានរៀល។ ថវិកាដែលជាអំណោយរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីនាំយកទៅប្រគល់ជូនដល់ដៃញាតិរបស់ជនរងគ្រោះនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាល់ម៉ែត...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមករានេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ បញ្ជរសេវាសាធារណៈចល័តចំនួន ១០០គ្រឿង សម្រាប់សាធារណជនប្រើប្រាស់ជាជំហានទី១ នៅតាមទីតាំងសាធារណៈនានា ខណៈក្រសួងមានមហិច្ឆតាគ្រោងនឹងបង្កើតបញ្ជរនេះឲ្យបាន ១,០០០គ្រឿង នៅតាមទីសាធារណៈនៅឆ្នាំ២០២៥នេះ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយចប់ពិធីនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ការបង្កើតបញ្ជរសេវាសាធារណៈចល័តនេះឡើង គឺស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ព័ត៌មានឲ្យបានទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្រ្តី...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឩត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៧៥០ ០០០ ០០០ យ៉េន (ប្រមាណ ៥,៤...
តាកែវ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ, អាជ្ញាធរខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ចុះពិនិត្យដំណើរការអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនកសិករ ក្នុងស្រុកបាទី។ បន្ទាប់ពីចុះជួបសំណេះសំណាល និងដោះស្រាយជូនបងប្អូនកសិករក្រោយពីមានសំណូមពរកាលពីថ្មីៗ នារសៀលថ្ងៃទី២៣នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យជាលើកទី២...