ភ្នំពេញ ៖ នាទីស្តីការក្រសួង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យបង្អែកកម្រិត ១ និងកម្រិត២ (CPA1 & CPA2) ចំនួន៦១មន្ទីរពេទ្យ ក្រោមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។...
ភ្នំពេញ ៖ សៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃបុណ្យចូលព្រះវស្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមគ្រួសារ និងថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា អមជាមួយមន្ត្រីរាជការជាច្រើននាក់ទៀត នាំយកទេយ្យ ទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រេង ព្រមទាំងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃទី១៥កើត ខែអស្សុជ...
ភ្នំពេញ៖ បន្ទាប់ពីធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូប បន្តគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយលើកទឹកចិត្តដល់ផលិតករកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តទៅដល់ផលិតករកម្ពុជា ត្រូវខិតខំផលិតទំនិញឱ្យមានគុណភាព សុវត្ថិភាព ស្តង់ដាអនាម័យ ព័ត៌មានផលិតផលគ្រប់គ្រាន់ ព្រមទាំងបិទកាលបរិច្ឆេទថ្ងៃផលិត និងថ្ងៃផុតកំណត់ប្រើប្រាស់ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរបរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ សូមជំរាបជូនថា កាលពីទី៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ...
ស្វាយរៀង ៖ អតីតយុទ្ធជន នៅខេត្តស្វាយរៀង បានសម្ដែងការគាំទ្រវិសោធនកម្មធម្មនុញ្ញដកសញ្ជាតិជនជ្រុលនិយមនៅក្រៅប្រទេស ដែលឃុបឃិតនឹងបរទេស។ អតីតយុទ្ធជនខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពួកជ្រុលនិយមក្រៅប្រទេសដើម្បីការពារប្រយោជន៍ជាតិ ខណៈក្រុមនេះ គ្មានបេះដូងជាតិនិយម តែបែរទៅឃុបឃិតជាមួយបរទេសចង់មកបំផ្លាញជាតិខ្លួនវិញ ពិសេសក្នុងពេលកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយថៃ។ តំណាងអតីតយុទ្ធជន បានបញ្ជាក់ថាការដែលសម្ដេចតេជោ ស្នើឱ្យរាជរដ្ឋាភិបាលធ្វើកំណែច្បាប់ដកសញ្ជាត្តិ ពួកជ្រុលនិយម ពិតជាត្រឹមត្រូវ ពីព្រោះពួកជ្រុលនិយម មិនដែលមើលឃើញរាល់ទង្វើរបស់រាជរដ្ឋាភិបាលធ្វើអ្វីល្អម្តងណានោះទេ ហើយពួកនេះតែងតែ ធ្វើការ រិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាបាល ហើយពិសេសពួកនេះ...
រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រលែងកូនត្រី និងត្រីមេពូជ ជាង៣៥,០០០ក្បាល ចូលទៅក្នុងស្រះធម្មជាតិ ដើម្បីបង្កើនធនធានជលផលឡើងវិញ ក្នុងឱកាសអបអរសាទរ «ទិវាមច្ឆាជាតិ ០១កក្កដា» ឆ្នាំ២០២៥។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ ខុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក...
ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេច បញ្ជូនសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌...
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៥ ជាមួយលទ្ធផលមិនគាប់ប្រសើរឡើយ ក្រោយចាញ់ក្រុមជម្រើសជាតិវៀតណាម ៣-០ សិត សម្រាប់ការប្រកួតជុំទី១ ដែលកំពុងប្រព្រឹត្តទៅ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។ សម្រាប់លទ្ធផលការប្រកួតដំបូង រវាងកម្ពុជា និងវៀតណាម នេះ សិតទី១ កម្ពុជាបានចាញ់ក្នុងពិន្ទុ ២៣-២៥, សិតទី២ ពិន្ទុ ២០-២៥ និងសិតទី៣...
ក្រុមកីឡារាំជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ៥គ្រឿងបណ្ដោះអាសន្ន ក្នុងបេសកកម្មចូលរួមការប្រកួតជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (WDSF Asian-South East Asian Championship 2025) នៅក្រុងហូជីមិញ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដាចុសងប្ដាហ៍នេះ។ គិតត្រឹមល្ងាចថ្ងៃទី១០ ខែកក្កដាកន្លងទៅ ពោលគឺក្រោយចាប់ផ្ដើមការប្រកួតផ្លូវការបាន ២ថ្ងៃ ក្រុមកីឡារាំកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងជូនជាតិ ក្នុងនោះមានមេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ...
នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងជូន ដល់ប្រជាពលរដ្ឋខ្វះខាតជីវភាព ១គ្រួសារ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ អំណោយផ្ទះទេវតានេះ ត្រូវបានប្រគល់ជូនបងប្អូនកំព្រា ០៣នាក់បងប្អូន ដោយត្រូវឪពុកម្ដាយស្លាប់ចោលដោយសារជំងឺ ក្នុងនោះរួមមាន៖ ប្អូនប្រុស យ៉ុន ម៉េងយាត អាយុ២៦ឆ្នាំ(កូនច្បង) មានគ្រួសារ និងកូន២នាក់,ក្មួយស្រី យ៉ុន...
អង្គការសំអាតទន្លេសមុទ្រ(ROC) និងក្រុមហ៊ុន River Cleanup Belgium (RCB) នៅព្រឹកថ្ងៃទី១១ខែកក្កដានេះ បានសហការជាមួយអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីបរិស្ថានខេត្តកណ្តាល រៀបចំកម្មវិធីសម្អាតសំណល់ប្លាស្ទិកក្រោមស្ពានព្រែកសំរោង ស្ថិតនៅសង្កាត់តាខ្មៅ ខេត្តកណ្តាល។ ការសម្អាតនេះ មានអ្នកស្ម័គ្រចិត្តចូលរួមជាង២០០នាក់/អង្គ មានទាំងព្រះសង្ឃ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានផងដែរ។ បើតាមលោក ហុង គីបូរ៉ា ប្រធានបេសកកម្មនៃអង្គការសំអាតទន្លេ សមុទ្រ បានប្រាប់BTVឱ្យដឹងថា ការៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលសំរាមនៅទន្លបាសាក់...