Jail With Regard To Malaysian Linked To Be Able To Group That Won Over Rm1 53mil At Marina Clean Sands Casino By Recording Cards” Content How...
Gta On The Internet Diamond Casino Heist Setup Guide: Strategies, Access Points Of Interest, Help Crew Content How Do An Individual Design An Online Casino Site?...
មេធាវីតំណាងកម្មវិធីវីដេអូខ្លី TikTok ក្រុមហ៊ុនមេរបស់ខ្លួនមានមូលដ្ឋាននៅចិន គឺ ByteDance បានចេញការព្រមាន មួយ អំឡុងពេលតុលាការកំពូលជំនុំជម្រះលើច្បាប់ដែលនឹងបង្ខំឱ្យលក់កម្មវិធីវីដេអូខ្លីមួយនេះ ឬប្រឈមការហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ពីផលវិបាកទូលំទូលាយថា “ប្រសិនបើសភាអាចធ្វើបែបនេះចំពោះ TikTok រឿងនេះក៏អាចកើតឡើងលើក្រុមហ៊ុនផ្សេងទៀតដែរ”។ ច្បាប់ ដែលជាកម្មវត្ថុនៃទឡ្ហីករណ៍នៅចំពោះមុខចៅក្រមទាំង ៩រូបកាលពីថ្ងៃសុក្រ (១០ មករា) នោះ បានដាក់កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១៩ ខែមករា សម្រាប់ឱ្យ ByteDance លក់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនេះ បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់លើមូលដ្ឋានសន្តិសុខជាតិ។ ក្រុមហ៊ុនបានស្វះស្វែងពន្យារពេលការអនុវត្តច្បាប់នោះ...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរខណ្ឌសង្កាត់ទាំងអស់ត្រូវចេញល្បាត ត្រួតពិនិត្យតាមដាន និងផ្សព្វផ្សាយមិនឱ្យប្រជាពលរដ្ឋដុតផាវនោះទេនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាម និងនឹងត្រូវបង្ការទប់ស្កាត់គ្រប់បទល្មើសរួមទាំងករណីអគ្គីភ័យ។ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុក្ខការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមរឺម៉ក់ម៉ូតូ បំពងសំឡេងណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ប្រសាសន៍ណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧...
ភ្នំពេញ ៖ ក្រោយរងការបំពុលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថានភាពខ្យល់នៅកម្ពុជាបានវិលមករកប្រក្រតីភាពឡើងវិញហើយ។ ទិន្នន័យដែលបង្ហាញដោយស្ថាប័នជំនាញឱ្យដឹងថា នៅទូទាំងកម្ពុជាស្ថានភាពខ្យល់ បានឈានដល់កម្រិតល្អណាស់ និងល្អ នៅទូទាំងប្រទេស។ ចាប់ពីម៉ោង ២ រសៀលនៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មក កំហាប់ភាគល្អិតនិចលនៅកម្ពុជាគិតជាមធ្យមស្មើនឹង ១៤.៨៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 ។ តួលេខនេះបញ្ជាក់ឱ្យឃើញថា គុណភាពខ្យល់នៅកម្ពុជាគឺល្អណាស់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលបានផ្សព្វ...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖ ប្រទេសកម្ពុជា បានផ្តល់អាទិភាពលើការថែទាំសុខភាពបឋមអស់រយៈពេលច្រើនទសវត្សរ៍មកហើយ។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះនាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិនិត្យលទ្ធផល នៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម ឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥ ដែលហៅកាត់ថា PHC-BIF (Primary Health Care Booster Implementation Framework...
(ស្វាយរៀង)៖ អធិការដ្ឋាននគរបាលក្រុងបាវិត មានកិត្តិយស សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០៖៣០នាទី សមត្ថកិច្ចទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា៖ មានជនជាតិចិន ០១នាក់ បានរត់ចេញពីមន្ទីរពហុព្យាបាលថៃខាង និង មានមនុស្សចំនួន០៣នាក់ ដេញចាប់ដាក់ចូលឡានវិញ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ និងបាន នាំខ្លួនមនុស្សចំនួន ០៣នាក់ ក្នុងនោះមានជនបរទេស០២នាក់...
នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រុមយុវជនកាកបាទក្រហមខេត្ត ចុះធ្វើការអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែបើកបរយានយន្ត តាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចព្រះសព កែងច្រកចូលឃុំបត់ត្រង់ ក្នុងស្រុកមង្គលបុរី។ លោក ពុទ្ធញាណ ដារិទ្ធ ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក គី មករា ប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត បានលើកឡើងថា ការចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំចិន នាពេលនេះ គឺក្នុងគោលបំណងឲ្យបងប្អូន...
កំពង់ធំ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រេីនក្នុងការកាត់បន្ថយថ្លៃដេីមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ បើតាម...
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើរាជរដ្ឋាភិបាលទាក់ទងនឹងច្បាប់មួយចំនួន និងសេចក្តីព្រាងពាក់ព័ន្ធនឹងបែបបទការងាររបស់រដ្ឋសភា។ ចំពោះការពិនិត្យសំណើ និងអនុម័តសេចក្តីព្រាងច្បាប់ ក្នុងនោះមានរបៀបវរៈ ចំនួន៥ ដូចជា៖ ១-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ២-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ន នូវវត្ថុចាប់យក។ ៣-ការពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ...