ឧត្តរមានជ័យ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះកាយប្រឡាយ និងដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យមកម្លាំង៦៥សេះ បូមទឹកបញ្ចូលដាក់អាងទឹកចុងកាល់ ដើម្បីត្រៀមអន្តរាគមន៍សង្គ្រោះស្រូវប្រាំងចំនួន ២៥៩ ហិកតា ដែលខ្វះទឹកស្រោចស្រព។ នៅរសៀលថ្ងៃទី២៧ មករា ឆ្នាំ២០២៥នេះ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារមន្រ្តីជំនាញធនធានទឹកធ្វើការបញ្ជូនគ្រឿងចក្រចុះជួយអន្តរាគមន៍កាយប្រឡាយ និងតម្លើងម៉ាស៊ីនប៉ូមទឹកខ្នាតមធ្យមកម្លាំង៦៥សេះ ដើម្បីបូមទឹកបញ្ជូនដាក់អាងទឹកចុងកាល់ ត្រៀមទុកធ្វើការអន្តរាគមន៍ជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន២៥៩ ហិកតាដែលខ្វះខាតទឹកធ្វើស្រែប្រាំង។ លោក ញឺន កួន...
អនុវត្តតាមផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ឆ្នាំ២០២៣-២០២៧ របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធភាពការងារលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងជំរុញការការពារសន្តិសុខជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបឱ្យកាន់តែឆាប់រហ័ស មានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ DMS ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាល ជំរុញលំហូរការងារផ្ទៃក្នុងរបស់ក្រសួងឱ្យកាន់តែឆាប់រហ័ស ពង្រឹងយន្តការស្ថាប័ន និងការផ្ដល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។ តាមរយៈសេចក្ដីណែនាំស្ដីពី នីតិវិធីលំហូរឯកសាររដ្ឋបាលតាមប្រព័ន្ធឌីជីថល ចេញផ្សាយ នាថ្ងៃទី២៧ ខែមករា...
បន្ទាយមានជ័យ៖ ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជា ដល់ផែនជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក ឲ្យបើកប្រតិបត្តិការត្រួតពិនិត្យ លើអ្នកបើកបរមានជាតិស្រវឹង (ជាតិអាកុល) ពេលរាត្រី ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ នឹងស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត នាយប់ថ្ងៃទី២៧មករាឆ្នាំ២០២៥នេះ។ ក្នុងការចុះប្រតិបត្តិការនោះដែរ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត...
កម្ពុជាលើកកម្ពស់ការយល់ដឹងអំពីតម្រូវការ និងគំរូហិរញ្ញវត្ថុលំនៅឋាន, ទស្សនទាននៃមូលបត្រ ដែលធានាដោយអចលនទ្រព្យ និង ករណីសិក្សាពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុលំនៅឋានប្រទេសជប៉ុន និងមូលបត្រដែលធានាដោយអចលនទ្រព្យ របស់ប្រទេសក្នុងតំបន់ អាស៊ាន។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា លើកឡើងនៅក្នុងសិក្ខាសា- លាកសាងសមត្ថភាពស្ដីពី“ហិរញ្ញវត្ថុលំនៅឋាន និងមូលបត្រដែលធានាដោយអចលនទព្យ” នៅថ្ងៃទី ២៧ ខែ មករា ម្សិលមិញនេះ ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលយើងឈានទៅមុខ យើងរំពឹងថា ទីផ្សារមូលបតដែលមិនត្រឹមតែមានថាមវន្ត...
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី» របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់...
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូមូលនិធិសកល ដឹកនាំដោយលោកស្រី Rosie Ameyan មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធី នៃមូលនិធិសកលសម្រាប់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ទន្លេមេគង្គ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដែលបានអញ្ជើញមកសិក្សាស្វែងយល់បន្ថែម និងពិភាក្សាលម្អិតអំពី សមិទ្ធផលការងារគ្រប់គ្រង...
រដ្ឋបាលខណ្ឌសែនសុខទុករយៈពេល៧ថ្ងៃ តម្រូវឲ្យលោកស្រី អ៊ឹង សាវណ្ណ ត្រូវ រុះរើជាបន្ទាន់នូវសំណង់ឃ្លាំងដែកដែលលួចសាងសង់ខុសច្បាប់នៅផ្លូវសាធារណៈ ដែលមានទីតាំងនៅលើក្បាលដីលេខ៥០៩ និង៥១០ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងករណីលោកស្រីម្ចាស់សំណង់ មិនព្រមអនុវត្តតាមខ្លឹមសារខាងលើទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាល ចុះរុះរើសំណង់ ព្រមទាំងចាត់វិធានការច្បាប់ជាធរមាន ។ អាជ្ញាធរខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ប្រាប់ឲ្យដឹងថា បញ្ហាសំណង់ឃ្លាំងដែកខុសច្បាប់លួចសាងសង់លើផ្លូវសាធារណៈរបស់លោកស្រី អ៊ឹង...
How To Enjoy Roulette: Rules And Betting Content Bonuses And Special Features How To Enjoy Slot Machines How To Play Black Jack Faqs Scatter Symbols Basic...
How To Win On Slot Machine Games Machines The Total Guide Content Types Of Slots How Do I Select A Slot Machine In Order To Play?...
What To Decorate To A Casino: Ultimate Guide With Regard To Women Content Dress Code: What To Wear To A Casino? Understanding Casino Dress Codes White...