ព័ត៌មាន
មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
ដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះ ក្នុងសរសៃឈាមបេះដូង Intravascular Ultrasound (IVUS) នៅមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់។

លោកវេជ្ជបណ្ឌិតឯកទេស លឹម ស៊ីវុតថា នាយផ្នែកមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ បានលើកឡើងថា ក្នុងរយៈពេល ០២ឆ្នាំចុងក្រោយ ចំនួនអ្នកជំងឺនៅផ្នែក Cath-Lab បានកើនឡើង ពី ៦៤៣ ករណី ក្នុងឆ្នាំ២០២៤ ដល់ ៩២០ករណី ក្នុងឆ្នាំ២០២៥ កើនឡើងប្រហែល ៣៧% ដែលបង្ហាញពីការកើនឡើងនៃការជឿជាក់ និងតម្រូវការសេវាកម្ម។ បច្ចុប្បន្ននេះ ផ្នែក Cath-Lab មានសមត្ថភាពកាន់តែប្រសើរ ទាំងធនធានមនុស្ស និងឧបករណ៍ទំនើប ដោយអាចផ្តល់សេវាជាច្រើន ដូចជា៖ ការថតឆ្លុះសរសៃឈាមបេះដូង, ការពង្រីកសរសៃឈាមដោយបាឡូន និងដាក់ STENT, ការដាក់ថ្មបេះដូង ទាំងអចិន្ត្រៃយ៍ និងអត់ខ្សែ ការសិក្សា និងព្យាបាលវិបត្តិចង្វាក់បេះដូង, ការព្យាបាលជំងឺស្ទះសរសៃឈាមអវយវៈ និងនីតិវិធីសំខាន់ៗផ្សេងទៀត។ ជាមួយគ្នានេះ មជ្ឈមណ្ឌល ក៏បានបំពាក់ឧបករណ៍ទំនើបជាច្រើន រួមមាន៖ ម៉ាស៊ីន Monoplane (2020), និង Biplane (2024), ឧបករណ៍ព្យាបាលវិបត្តិចង្វាក់បេះដូង 2D និង 3D (2023), FFR។

ក្នុងពិធីសម្ពោធនេះ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា ដើម្បីអោយកាន់តែមានប្រសិទ្ធភាពលើការព្យាបាលអ្នកជំងឺស្ទះសរសៃឈាមបេះដូង ផ្នែកបានដាក់ឱ្យដំណើរការម៉ាស៊ីនដ៏ទំនើប និងចុងក្រោយបង្អស់មួយទៀតឈ្មោះថា AVIGO™ ដែលជាបច្ចេកវិទ្យាថតរូបភាពខាងក្នុងសរសៃឈាម ដ៏ទំនើប អាចជួយវេជ្ជបណ្ឌិតមើលឃើញសរសៃឈាមបេះដូង ពីខាងក្នុងបានយ៉ាងច្បាស់ និងមានភាពត្រឹមត្រូវខ្ពស់។ បច្ចេកវិទ្យានេះជួយវាយតម្លៃទំហំសរសៃឈាមលក្ខណៈរបស់ Plaque (SOFT, FIBROUS, CALCIFIED) និង EXTENT OF BLACKAGE បានត្រឹមត្រូវ ជួយជ្រើសរើស STENT សមស្រប និងធានាការដាក់ STENT បានល្អប្រសើរ។ តាមរយៈម៉ាស៊ីននេះ អាចអោយយើងវាស់ Fraction Flow Reserve (FFR) ដែលអាចឲ្យយើងសិក្សាអំពី blood flow នៅផ្នែកខាងក្រោមកន្លែងស្ទះ។

ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ បញ្ជាក់ទៀតថា ក្រៅពីផ្នែកជំងឺបេះដូង យើងមានបន្ទប់ពិនិត្យសុខភាពទូទៅ (មេឌីខល ឆែកអាប់) ដែលអ្នកធម្មតា ក៏អាចពិនិត្យបានផងដែរ។ ហើយក្នុងករណីពិនិត្យសុខភាពទូទៅ បើរកឃើញថាវាមានការប្រែប្រួលទៅលើជំងឺអ្វីមួយ គ្រប់ផ្នែកទាំងអស់ នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើទំនើបកម្មគ្រប់ផ្នែកទាំងអស់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ទៅទទួលសេវានៅក្រៅប្រទេសឡើយ៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច